Ad Code

ងងុយ​ដេក​ពេក បាន​បើក​រថយន្ត​បុក​បង្គោល​ស្លាក​សញ្ញា​បង្ហាញ​ទិស


ខេត្តព្រៃវែង ៖ កាល​ពី​វេលា​ម៉ោង​៩​និង​៣០​នាទី ថ្ងៃទី​៨ ខែ​មករា ឆ្នាំ​២០១៥​ នៅ​លើ​ផ្លូវជាតិ​លេខ​៨ ស្ថិត​ក្នុង​ភូមិ​ជោរ​ទី​២ ឃុំ​ក្រញូង ស្រុក​កំចាយមារ ខេត្តព្រៃវែង​ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បាន​កើត​ឡើង បណ្ដាល​ឲ្យ​មនុស្ស​រង​របួស​ធ្ងន់​ស្រាល​ចំនួន​៣​នាក់។​

លោក​ ស៊ីវ សុខុម អធិការ​ស្រុក​កំចាយមារ​បាន​ឲ្យ​ដឹង​ថា នៅ​វេលា​ម៉ោង​៩​និង​៣០​នាទី ​ថ្ងៃទី​៨​ខែ​មករា ឆ្នាំ​២០១៥ មាន​រថយន្ត​ម៉ាក​តូ​រី​ស ពណ៌​ខៀវ ស្លាក​លេខ​កំពង់ធំ 2A 0995 ១​គ្រឿង ​បើក​ដោយ​ឈ្មោះ ចិន ប៊ុន ភេទ​ប្រុស អាយុ​៥៧​ឆ្នាំ មាន​ទីលំនៅ​ភូ​មិច​យ៉ ​ឃុំ​ច​យ៉ ស្រុក​កោះ​ញែក ខេត្ត​មណ្ឌលគីរី​ បាន​បើក​ដឹក​អ្នក​ដំណើរ​ពី​ខេត្ត​មណ្ឌលគីរី ឆ្ពោះទៅ​ទីក្រុង​ភ្នំពេញ មកដល់​ចំណុច​កើត​ហេតុ​បាន​ងងុយដេក​ពេក ក៏​រេ​ចង្កូត​បុក​បង្គោល​ស្លាក​សញ្ញា​បង្ហាញ​ទិស​ ហើយ​ធ្លាក់​ថ្នល់​បណ្ដាល​ឲ្យ​របួស​អ្នកបើកបរ​បាក់​ខ្មង​ជើង​ខាងឆ្វេង និង​ឈ្មោះ យុគ ហ៊ាង​ ភេទ​ស្រី ត្រូវជា​ប្រពន្ធ​បាន​រង​របួស​ស្រាល ចំណែក​ឯ​ឈ្មោះ សុ​ត ធឿន ភេទ​ស្រី អាយុ​៣១​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ក្រាំចំបក ឃុំ​ពាន​រោង​ស្រុក​ស្វាយអន្ទរ ខេត្តព្រៃវែង ជា​អ្នក​រួម​ដំណើរ​រង​របួស​ស្រាល។ បច្ចុប្បន្ន​ជន​រងគ្រោះ​ត្រូវ​បាន​បញ្ជូន​ទៅ​មន្ទីរពេទ្យ​ខេត្តព្រៃវែង​ ចំណែក​រថយន្ត​ត្រូវ​បាន​សមត្ថកិច្ច​ជំនាញ​យក​មក​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​កំចាយមារ​ រង់​ចាំ​ធ្វើការ​ដោះស្រាយ​គ្នា​ជា​ក្រោយ៕​

ដោយៈ សុធា​

Post a Comment

0 Comments

Close Menu