អ្នកជំនាញខាងហិរញ្ញវត្ថុ ដែលជាមហាសេដ្ឋីលោក ចច សូរ៉ស់ (Gerge Soros) បានទទូចដល់លោកខាងលិចឲ្យបង្កើនជំនួយឲ្យប្រទេសអ៊ុយក្រែន ដោយបានបង្ហាញពីវិធានការឆ្ពោះទៅរកកញ្ចប់ផ្តល់ហិរញ្ញវត្ថុ ៥០ ពាន់លានដុល្លារ ដែលលោកនិយាយថា គួរតែត្រូវគេមើលឃើញថា ជារបងការពារមួយប្រឆាំងនឹងប្រទេសរុស្ស៊ី ដែលកាន់តែគឃ្លើននោះ។
សរសេរនៅក្នុងសៀវភៅ New York Review of Book នៅលោកសូរ៉ស់ និយាយថា អឺរ៉ុប និងសហរដ្ឋអាមេរិកត្រូវការធ្វើឲ្យមានតុល្យភាពទណ្ឌកម្មដែលបានទៅលើប្រទេសរុស្ស៊ី ជាមួយនិងជំនួយដែលមានទ្រង់ទ្រាយធំទៅឲ្យប្រទេសអ៊ុយក្រែនដែលជិតក្ស័យធន់ ដែលដែលប្រថុយនឹងការធ្វើឲ្យមានកំហុសដោយសារបំណុល ដែលកើតចេញមកពីភាពចលាចលបង្កដោយការប្រយុទ្ធគ្នារបស់ពួកបំបែកខ្លួនស្និទ្ធរុស្ស៊ីនោះ។
មហាសេដ្ឋីដែលមានដើមកំណើតជាជនជាតិហុងគ្រី បានសរសេរថា «អឺរ៉ុបចាំបាច់ត្រូវតែភ្ញាក់រលឹក និងទទួលស្គាល់ថា ខ្លួនកំពុងស្ថិតនៅក្រោមការវាយប្រហារពីប្រទេសរុស្សី»។ ជួយប្រទេសអ៊ុយក្រែនក៏ត្រូវពិចារណាផងដែរថា ជាការចំណាយការពារណាមួយដោយបណ្តាប្រទេសសហភាពអឺរ៉ុប»។
មូលនិធិរូបិយវត្ថុអន្តរជាតិ បានបញ្ចូលគ្នាក្នុងកម្មវិធី១៧ពាន់លានដុល្លារសម្រាប់ប្រទេសអ៊ុយក្រែន ប៉ុន្តែនិយាយថា គេត្រូវការ១៥ពាន់លានដុល្លារទៀត។ លោក សូរ៉ស់ បានអំពាវនាវដល់អ្នកផ្តល់ប្រាក់កម្ចីឲ្យសន្យាថែមទៀត ដើម្បីជំរុញប្រទេសអ៊ុយក្រែនឲ្យធ្វើកំណែទម្រង់ធំទូលាយ និងបញ្ជូនសញ្ញាមួយទៅឲ្យប្រទេសរុស្ស៊ី៕
0 Comments