ប្រធានាធិបតីឥណ្ឌូនេស៊ី លោក ចូកូវីដូដូ នឹងចាប់ផ្តើមបើកធនាគារដី នៅឆ្នាំនេះ ប្រែក្លាយការផ្ដោតការយកចិត្តទុកដាក់របស់លោកដើម្បីបង្កើនគម្រោងហេដ្ឋារចនាសម្ព័ន្ធ បន្ទាប់ពីបានធ្វើឲ្យមានមូលនិធិថវិកានៅក្នុងការរើជួសជុលនូវកម្មវិធីឧបត្ថម្ភធនប្រេងរបស់ប្រទេសនោះមក។
លោក វីដូដូ នឹងបង្កើតធនាគារដី ដែលនឹងត្រូវបានគ្រប់គ្រងរួមដោយក្រសួងហិរញ្ញវត្ថុ និងក្រសួងសាធារណការ និងដឹកជញ្ជូន។ រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ លោក BambangBrodjonegoro បាននិយាយនៅក្នុងបទសម្ភាសន៍មួយជាមួយទូរទស្សន៍Bloom berg ឥណ្ឌូនេស៊ី កាលពីយប់ថ្ងៃពុធដូច្នេះ។ លោកក៏បានបញ្ជាដល់ភ្នាក់ងារទាំងឡាយបំពេញនូវការផ្គត់ផ្គង់ទាំងអស់សម្រាប់គម្រោងហេដ្ឋារចនាសម្ព័ន្ធទាំងឡាយនៅឆ្នាំនេះ នៅដំណាច់ខែមីនា។
ការធ្វើឲ្យបានល្អប្រសើរ ហេដ្ឋារចនាសម្ព័ន្ធរបស់ឥណ្ឌូនេស៊ី គឺជាប្រការដ៏សំខាន់មួយនៃការសន្យាក្នុងការបោះឆ្នោតរបស់លោកចូកូវី ដើម្បីធ្វើឲ្យបានល្អប្រសើរនូវសេដ្ឋកិច្ចដ៏ធំបំផុតនៅអាស៊ីអាគ្នេយ៍នេះ។ ទង្វើមិនធ្លាប់មានពីមុនមួយដើម្បីបោះបង់ចោលការឧបត្ថម្ភធនប្រេង និងបិទគម្របជំនួយប្រេង ឌីយេស៊ែល នៅដើមឆ្នាំនេះ បានផ្តល់ឲ្យលោកចូលទៅរកទឹកប្រាក់២៣០ពាន់លានរូពីយ៉ា(១៨ពាន់លានដុល្លារ) នៃការសន្សំសំចៃ ដើម្បីចំណាយទៅលើកំពង់ផែផ្លូវថ្នល់ និងគម្រោងផ្សេងៗទៀត។
ហ៊ុនសំណង់ និងអចលនទ្រព្យនៅComposite Indexទីក្រុងហ្សាការតា បានឡើងបន្ទាប់ពីការធ្វើអធិប្បាយទាំងឡាយនោះមក។ ផ្សារហ៊ុនPT Bumi Serpong Damai ឡើង២.៦% នៅម៉ោង៣ល្ងាច នៅទីក្រុងហ្សាការតា ផ្សារហ៊ុនEPT Ciputra Developments ឡើងដល់៣.៦% និងPT Summarecon Agung (SMRA) ឡើង៤.៤%។ ផ្សារហ៊ុនទាំងនោះ ប្រៀបធៀបជាមួយនឹងការឡើងចំនួន០.៣%នៅតារាងផ្សារហ៊ុនbenchmark ឃើញថាមានការខុសគ្នាយ៉ាងខ្លាំង។
ជម្លោះដីធ្លី គឺជាមូលហេតុនៃការពន្យារពេលគម្រោងជាញឹកញាប់នៅក្នុងប្រទេសថៃទីប្រជុំកោះដ៏ធំបំផុតនៅលើពិភពលោកនេះ។ នៅក្នុងឆ្នាំ២០១២ ពេលនោះនៅក្រោមការដឹកនាំរបស់លោកប្រធានាធិបតីស៊ូស៊ីឡូបាមបាងយូដូយ៉ូហ្វេ បានចុះហត្ថលេខានៅលើនិយតកម្មមួយដែលកំណត់ពេលវេលាបំពេញបន្ថែមចំនួន៥៨៣ថ្ងៃ ដើម្បីទទួលបានដីសម្រាប់គម្រោងសាធារណៈទាំងឡាយ៕
ថាលីយ៉ាន
0 Comments