ក្រុមប៉ូលិសបារាំងដែលមានការគាំទ្រឧទ្ធម្ភាគចក្រ តាមរកបងប្អូនប្រដាប់អាវុធពីរនាក់ ដែលពាក់ព័ន្ធអាល់កៃដា ត្រូវបានគេសង្ស័យនៅក្នុងការសម្លាប់រង្គាល នៅក្នុងការបន្ទប់ព័ត៌មានរបស់ទស្សនាវដ្ដីប្រចាំសប្តាហ៍របស់បារាំង ដែលសរសេរចំអកឲ្យឥស្លាមនោះ កំពុងរុករកនៅថ្ងៃព្រហស្បតិ៍ នៅក្នុងតំបន់មួយនៅខាងជើងក្រុងប៉ារីស នៅពេលប្រទេសកាន់ទុក្ខអ្នកស្លាប់ជាង១០នាក់នោះ។
ពួកអាជ្ញាធរព្រួយបារម្ភថា អាចមានការវាយប្រហារលើកទីពីរដោយពួកជនសង្ស័យ ដែលពួកមន្ត្រីប្រឆាំងអំពើភេរវកម្មនិយាយថា ទាំងពីរនាក់នៅក្នុងបញ្ជីឈ្មោះហាមជិះយន្តហោះរបស់សហរដ្ឋអាមេរិក និងបានចែកចាយរូបថតរបស់គេនោះ។
កងកម្លាំងសន្តិសុខជាង៨៨.០០០នាក់ត្រូវបានដាក់ពង្រាយនៅតាមដងផ្លូវរបស់ប្រទេសបារាំង។ ប៉ូលិសក៏បានពង្រីកការត្រៀមជើងការទប់ទល់ភេរវកម្មផងដែរពីក្រុងប៉ារីសទៅដល់តំបន់ពីកាឌីភាគខាងជើង ដោយផ្តោតសំខាន់ទៅលើទីក្រុងជាច្រើន ដែលប្រហែលអាចជាជម្រកសុវត្ថិភាពសម្រាប់ជនសង្ស័យទាំងពីរនាក់ឈ្មោះឆេរីហ្វ កូអាជី (Che rif Kouachi) អាយុ ៣២ឆ្នាំ និងសាអ៊ីដ កូអាជី (Said Kouachi) អាយុ៣៤ឆ្នាំ។
មន្ត្រីប្រឆាំងភេរវកម្មសហរដ្ឋអាមេរិកជាន់ខ្ពស់ម្នាក់និយាយនៅថ្ងៃព្រហស្បតិ៍ថា បុរសទាំងពីរនាក់នោះមាននៅក្នុងបញ្ជីឈ្មោះ ហាមជិះយន្តហោះរបស់សហរដ្ឋអាមេរិក។ មន្រ្តីសហរដ្ឋអាមេរិកម្នាក់ទៀតនិយាយថា កូអាជីដែលជាបទនោះបានធ្វើដំណើទៅកាន់ប្រទេសយេម៉ែន ហើយទោះបីជាគេមិនច្បាស់ថា តើគាត់នៅទីនោះធ្វើការជាមួយក្រុមជ្រុលនិយមដូចពួកអាល់កៃដានៅក្នុងឧបទ្វីបអារ៉ាប់ក៏ដោយ៕
0 Comments