Ad Code

ឥណ្ឌា​និយាយ​ថា ការកែទម្រង់​ធ្យូងថ្ម​នឹង​ដំណើរការ​ទៅមុខ​បន្ទាប់ពី​កម្មករ​បញ្ចប់​ការ​ធ្វើ​កូដកម្ម​


រដ្ឋមន្ត្រីក្រសួង​ធ្យូងថ្ម​ និង​ថាមពល​បាន​និយាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា ឥណ្ឌា នឹង​នៅ​ស្អិត​ជាប់​ជា​មួ​យ​ផែនការ​ដើម្បី​បើកចំហ​ឧស្សាហកម្ម​ធ្យូងថ្ម​ឲ្យ​ដល់​ក្រុមហ៊ុន​ឯកជន និង​លក់​ភាគហ៊ុន មួយ​នៅក្នុង​Goal India Ltd ដែល​ប្រតិបត្តិការ​ដោយ​រដ្ឋ ទោះបីជា​មានការ​ប្រឆាំង​ពី​កម្មករ​រ៉ែ​ក៏ដោយ។ ក្រសួង​សហជីព​កម្មករ​រ៉ែ​ចំនួន​៥​របស់​កម្មករ រ៉ែ​ធ្យូងថ្ម​ដ៏​ធំ​បំផុត​នៅ​លើ​ពិភពលោក​នោះ បាន​លុបចោល​ការ​ធ្វើ​កូដកម្ម​៥​ថ្ងៃ នៅក្នុង​ថ្ងៃទី​២​របស់​ខ្លួន កាលពី​ថ្ងៃ​ពុធ បន្ទាប់ពី​រដ្ឋមន្ត្រីក្រសួង​ធ្យូងថ្ម​និង​ថាមពល​លោក​Piyush Goyal បាន​ធានា​ពួកគេ​ថា គណៈកម្មាធិការ​នឹង​ត្រូវ​បាន​បង្កើត​ឡើង​ដើម្បី​ដោះស្រាយ​ការ​ព្រួយបារម្ភ​របស់​ពួកគេ​នោះ​មក។​

ការ​ធ្វើ​កូដកម្ម​នេះ ត្រូវ​បាន​គេ​មើល​ឃើញ​ថា ជា​ការ​សាកល្បង​មួយ​នៃ​ការ​ដោះស្រាយ​របស់​លោក​នាយករដ្ឋមន្ត្រី​ណា​រ៉េត​ដ្រា​ម៉ូ​ឌី ដើម្បី​ជំរុញ​តាមរយៈ​ការកែទម្រង់​សេដ្ឋកិច្ច​ដ៏​តឹងតែង​នោះ។ កម្មករ​រ៉ែ​ភ័យខ្លាច​ថា ការ​ចូល​របស់​ក្រុមហ៊ុន​ឯកជន​នឹង​ការគាបសង្កត់​ធ្យូងថ្ម ឥណ្ឌា​ឲ្យ​បញ្ចុះ​តម្លៃ​ដែល​នាំ​ទៅ​ដល់​ការកាត់បន្ថយ​ប្រាក់ខែ នឹង​ការងារ​នៅក្នុង​ឧស្សាហកម្ម​រ៉ែ​របស់​រដ្ឋ​ដែល​មាន​ចំនួន​ប្រហែល​៨០%​នៃ​ទិន្នផល​សរុប​របស់​ប្រទេស​នោះ។​

ធ្យូងថ្ម​កើនឡើង​៦០%​នៃ​ការផលិត​ថាមពល​របស់​ឥណ្ឌា​នឹង​ការ​ធ្វើ​កូដកម្ម​របស់​កម្មករ​ពីមុន​នេះ បាន​ធ្វើ​ឲ្យ​ជាប់​គាំង​ដល់​រោងចក្រ​ថាមពល។ លោក​Goyal បាន​និយាយប្រាប់​សន្និសីទ​សារ​ព័ត៌​មាន​មួយ​ថា ​"​ប្រសិនបើ​ពួកគេ​ពុំ​ន​មានការ​ព្រួយបារម្ភ​ណាមួយ​នោះ ​ពួកគេ​តែងតែ​បើក​ការពិភាក្សា​និង​ការសន្ទនា​បន្ថែម​ទៀត​""ប៉ុន្តែ​មិន​មាន​ការ​ផ្លាស់ប្ដូរ​ជាដាច់ខាត​នៅក្នុង​ផែនការ​ណាមួយ​នៃ​ផែនការ​របស់​យើង​"

លោក​Goyal បាន​បន្ត​ថា ការ​បង្កើន​ការប្រកួតប្រជែង​គឺជា​គន្លឹះ​សំខាន់​ដើម្បី​ឆ្លើយតប​តម្រូវការ​ធ្យូងថ្ម​តម្លៃថោក និង​ធ្វើ​ឲ្យ​បានសម្រេច​នូវ​ទិសដៅ​របស់​នាយករដ្ឋមន្ត្រី​ម៉ូ​ឌី​ក្នុង​ការ​ផ្គត់ផ្គង់​ថាមពល​ពេញ​មួយ​ថ្ងៃមួយ​យប់​ដល់​ប្រជាជន​ឥណ្ឌា​១.២​ពាន់​លាន​នាក់ នៅ​ឆ្នាំ​២០១៩។ លោក ​Goyal បាន​បន្ថែម​ថា ប្រទេស​នេះ​នៅ​តែ​មាន​ប្រជាជន​ចំនួន​២៨០​លាន​នាក់ រស់នៅ​ដោយ​ពុំ​មាន​ថាមពល​អគ្គិសនី​ប្រើប្រាស់​នៅក្នុង​ផ្ទះ​ចំនួន​៥៦​លាន​ខ្នង។​

នៅ​ចុងខែ​ធ្នូ លោក​ម៉ូ​ឌី​បាន​ដោះ​បន្ទាល់​ដោយ​ប្រើប្រាស់​ក្រឹត្យ​ដ៏​កម្រ​មួយ​ដើម្បី​អនុវត្ត​ការ​កែ​ទម្រង់​ធ្យូងថ្ម​ដែល​នឹង​អនុញ្ញាត​ឲ្យ​មានការ​ដេញថ្លៃ រ៉ែ​ធ្យូងថ្ម និង​នាំ​ទៅ​ដល់​ការ​ផ្គត់ផ្គង់​ដោយ​ក្រុមហ៊ុន​ឯកជន​បង្កើន​ការ​ធ្វើ​ពាណិជ្ជកម្ម​រ៉ែ​ជា​លើកដំបូង​នៅក្នុង​រយៈពេល​៤២​ឆ្នាំ​កន្លង​មក​នេះ៕

ថា​លី​យ៉ាន

Post a Comment

0 Comments

Close Menu