ប្រធានាធិបតីស្រីលង្កាលោក ម៉ាហ៊ីនដា រ៉ាចាប៉ាក់សា (Mahinda Rajapaksa) បានទទួលយកការបរាជ័យក្នុងការចាញ់អ្នកប្រកួតប្រជែងគណបក្សប្រឆាំងរបស់លោកនៅថ្ងៃសុក្រ ក្រោយពីការបោះឆ្នោតប្រធានាធិបតី ដោយបញ្ចប់ការគ្រប់គ្រងមួយមួយទសវត្សរ៍ ដែលពួកអ្នករិះគន់និយាយថា បានក្លាយទៅជាអ្នកកាន់អំណាចផ្តាច់ការ និងធ្វើឲ្យសៅហ្មងដោយសារបក្សពួកនិយម និងអំពើពុករលួយ។
មន្ត្រីរដ្ឋាភិបាលជាន់ខ្ពស់ម្នាក់ និងជាសម្ព័ន្ធមិត្តជិតស្និទ្ធនឹងលោក រ៉ាចាប៉ាសា នៅពេលលទ្ធផលចេញមកពីការបោះឆ្នោតថ្ងៃព្រហស្បតិ៍នៅលើកោះមហាសមុទ្រឥណ្ឌា ដែលមានប្រជាជន២១លាននាក់នេះថា «យើងពុំមានដំណឹងល្អទេ។ នោះគឺជាព័ត៌មានអាក្រក់ទាំងអស់។ «ខ្ញុំគិតថា ប្រជាជនត្រូវការការផ្លាស់ប្តូរមួយ ហើយនេះគឺជាលទ្ធិប្រជាធិបតេយ្យ»។
គេអាចស្តាប់ឭសម្លេងផាវផ្ទុះចេញដែលគេអុជអបអរនៅក្នុងរដ្ឋធានី កូឡុំបូក្រោយពីការិយាល័យរបស់ប្រធានាធិបតីនិយាយថា លោករ៉ាចាប៉ាក់សា បានជួបមេដឹកនាំមួយរបស់គណបក្សប្រឆាំង ដើម្បីទទួលយកជ័យជំនះរបស់អ្នកប្រកួតប្រជែងរបស់លោក មីទ្រីប៉ាឡា ស៊ីរីសេណា (Mithri pala Sirisena) ។
ពុំមានសញ្ញាណាមួយថា នឹងមានបាតុកម្មឬការកេណ្ឌប្រមូលកងកម្លាំងសន្តិសុខធំដុំណាមួយនោះទេ។
លោក ស៊ីរី សេណា អតីតរដ្ឋមន្ត្រីម្នាក់របស់រដ្ឋាភិបាល ដែលបានរត់ចោលប្រធានាធិបតី ហើយបានផ្លាស់ប្តូរគំនិតធ្វើជាបេក្ខជនរបស់គណបក្សប្រឆាំងនៅខែវិច្ឆិកានោះ បានប្ដេជ្ញាថា នឹងកំចាត់អំពើពុករលួយ និងធ្វើកំណែទម្រង់រដ្ឋធម្មនុញ្ញ ដើម្បីធ្វើឲ្យអំណាចរបស់ប្រធានាធិបតីចុះខ្សោយ៕
0 Comments