Ad Code

បញ្ចប់​ការ​ប្រកួត​ជើងឯក​ហែល​ទឹក​K.Cement​លើក​ទី​៦

ព្រឹត្តិការណ៍​ប្រកួត​កីឡាហែល​ទឹក​ដណ្តើម​ពាន​រង្វាន់​K.Cement​លើក​ទី​៦​ឆ្នាំ​២០១៤ ​ដែល​ចាប់ផ្ដើម​នៅ​អាង​ហែល​ទឹក​ក្នុង​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក​ កាលពី​ថ្ងៃ​ទី​០៦​ ខែ​មករា​នោះ បាន​បិទ​បញ្ចប់​ហើយ​នា​ល្ងាច​ថ្ងៃ​ទី​០៨ ​ខែ​មករា ​ឆ្នាំ​២០១៥។

លោក​ទេសរដ្ឋមន្ត្រី​ស៊ុន ចាន់ថុល ដែល​ជា​ប្រធាន​សហព័ន្ធ​កីឡាហែលទឹក​នោះ​ បាន​ចូលរួម​ក្នុង​ពិធី​បិទ​ការប្រកួត​និង​ផ្តល់​ពានរង្វាន់​ដល់​កីឡាករ កីឡាការិនី ដែល​ទទួល​បាន​ជ័យលាភី។នៅក្នុង​ការប្រកួត​ឆ្នាំនេះ កីឡាករ​-​​ការិនី​ក្រសួងមហាផ្ទៃ ដណ្ដើម​បាន​មេដាយ​មាស​ចំនួន​១៧​គ្រឿង​ពី​ព្រឹត្តិការណ៍​ប្រកួត​ដណ្តើម​ពាន​រង្វាន់​យុវជន​នេះ។

ចំពោះ​លទ្ធផល និង ចំណាត់ថ្នាក់​នោះ គឺ​វិញ្ញាសា​ហែល​១០០​ម៉ែត្រ​របៀប​កង្កែប​នារី ចំណាត់ថ្នាក់​លេខ​១ កីឡាការិនី​ហែម​ថុ​ន វិ​ទិ​នី​មកពី​ក្រសួងមហាផ្ទៃ​ហែល​ក្នុង​ថិរវេលា​១​នាទី​២៦​វិនាទី​១២។ ហែល ១០០​ម៉ែត្រ​របៀប​សេរី​បុរស​អាយុ​លើ​១៦​ឆ្នាំ ចំណាត់ថ្នាក់​លេខ​១​កីឡាករ​ធឿន ថុល ថិរវេលា​១​នាទី​០១​វិនាទី​០១។

ហែល​​​១០០​ម៉ែត្រ​របៀប​កង្កែប​បុរស​អាយុ​លើ​១៦​ឆ្នាំ ចំណាត់ថ្នាក់​លេខ​១ កីឡាករ​ហែម​ថុ​ន ពន្លឺ​ក្រសួងមហាផ្ទៃ​ថិរវេលា​១​នាទី​១២​វិនាទី​៩៥។ ហែល​១០០​ម៉ែត្រ​របៀប​សេរី​នារី​អាយុ​លើ​១៦​ឆ្នាំ​ចំណាត់ថ្នាក់​លេខ​១ កីឡាការិនី​ហែម​ថុ​ន វិ​ទិ​នី​ក្រសួងមហាផ្ទៃ​ថិរវេលា​១​នាទី​០៩​វិនាទី​២៩។ ហែល​១០០​ម៉ែត្រ​របៀប​សេរី​នារី​អាយុ​ក្រោម​១៦​ឆ្នាំ​ចំណាត់ថ្នាក់​លេខ​១ កីឡាការិនី​ប៊ុន​ រក្សា​ក្រសួងមហាផ្ទៃ​ថិរវេលា​១​នាទី​២៧​វិនាទី​១៤។

ហែល​៥០​ម៉ែត្រ​របៀប​សេរី​បុរស​អាយុ​ក្រោម​១៦​ឆ្នាំ ​ចំណាត់ថ្នាក់​លេខ​១​កីឡាករ​ម៉េ​ត សុភ​ក្ត្រា ក្លិប​មជ្ឈមណ្ឌល​ជាតិ​ហ្វឹកហ្វឺន​កីឡា​ ហែល​ក្នុង​ថិរវេលា​៣១​វិនាទី​៣៦។ ហែល​៥០​ម៉ែត្រ​របៀប​កង្កែប​នារី​អាយុ​ក្រោម​១៦​ឆ្នាំ​លេខ ១ កីឡាការិនី​ម៉េ​ត ម៉ា​រី​យ៉ាន ក្រសួងមហាផ្ទៃ​ថិរវេលា​ហែល​៤៦​វិនាទី​៤៩។

ហែល​៥០​ម៉ែត្រ​របៀប​កង្កែប​កុមារា​អាយុ​ក្រោម​១២​ឆ្នាំ​ចំណាត់ថ្នាក់​លេខ​១ កុមារា​សូត្រ សេរី​វុ​ឌ្ឍ​មជ្ឈមណ្ឌល​ជាតិ​ហ្វឹកហ្វឺន​កីឡា​ថិរវេលា​៤៦​វិនាទី​៣៥។ ៥០​ម៉ែត្រ​របៀប​សេរី​កុមារី​អាយុ​ក្រោម​១២​ឆ្នាំ​ចំណាត់ថ្នាក់​លេខ១ កុមារី​ឆោម ស្រី​វ​ល័ក្ខណ៍​ក្លិប​មជ្ឈមណ្ឌល​ជាតិ​ហ្វឹកហ្វឺន​កីឡា​ថិរវេលា​៤៣​វិនាទី​៤០។

ហែល ៥០​ម៉ែត្រ​របៀប​សេរី​នារី​អាយុ​ក្រោម​១៦​ឆ្នាំ​ចំណាត់ថ្នាក់​លេខ​១ កីឡាការិនី​ប៊ុន រក្សា​ក្រសួងមហាផ្ទៃ​ថិរវេលា​៣៧​វិនាទី​២៣។ ១០០​ម៉ែត្រ​ផ្ងារ​បុរស​អាយុ​ក្រោម​១៦​ឆ្នាំ​ចំណាត់ថ្នាក់​លេខ ១ កីឡាករ​ប៊​ន កៅ​លាង​ខេត្ត​កំពង់ចាម​ថិរវេលា​១​នាទី​២៤​វិនាទី​៦៩។

ហែល​៥០​ម៉ែត្រ​សេរី​កុមារី​អាយុ​ក្រោម​១២​ឆ្នាំ​ចំណាត់ថ្នាក់​លេខ​១ កុមារី​ឆោម ស្រី​វ​ល័ក្ខណ៍​មជ្ឈមណ្ឌល​ជាតិ​ហ្វឹកហ្វឺន​កីឡា​ថិរវេលា​៥០​វិនាទី​៦៩។ ហែល​៥០​ម៉ែត្រ​បុរស​របៀប​សេរី​អាយុ​លើ​១៦​ឆ្នាំ​ចំណាត់ថ្នាក់​លេខ ១​កីឡាករ​ធឿន ចាន់ថុល​ក្រសួងមហាផ្ទៃ​ថិរវេលា​២៦​វិនាទី​៣៣។

ហែល​២០០​ម៉ែត្រ​របៀប​សេរី​ជនពិការ​ចំណាត់ថ្នាក់​លេខ ១​កីឡាករ​ឈឹម ទាត់​ក្លិប​គមនាគមន៍​ថិរវេលា​៣​នាទី​១១​វិនាទី​៥៩។ ១០០​ម៉ែត្រ​ហែល​ផ្ងារ​បុរស​អាយុ​លើ​១៦​ឆ្នាំ​ចំណាត់ថ្នាក់​លេខ ១ កីឡាករ​ធឿន ចាន់ថុល​ក្រសួងមហាផ្ទៃ​ថិរវេលា​១​នាទី​១១​វិនាទី​៩៤។

១០០​ម៉ែត្រ​នារី​របៀប​កង្កែប​អាយុ​ក្រោម​១៦​ឆ្នាំ​ចំណាត់ថ្នាក់​លេខ ១ កីឡាការិនី​ឆោម ស្រី​វ​ល័ក្ខណ៍ មជ្ឈមណ្ឌល​ជាតិ​ហ្វឹកហ្វឺន​កីឡា​ថិរវេលា​១​នាទី​៤៨​វិនាទី ៥៣។ ហែល​១០០​ម៉ែត្រ​ជនពិការ​ចំណាត់ថ្នាក់​លេខ ១ កីឡាករ​ឈឹម ទាត់​ក្លិប​គមនាគមន៍​ថិរវេលា​១​នាទី​១៨​វិនាទី​១៩។

វិញ្ញាសា​ហែល​ផ្ងារ​១០០​ម៉ែត្រ​នារី​អាយុ​លើ​១៦​ឆ្នាំ​ចំណាត់ថ្នាក់​លេខ​១ កីឡាការិនី​ហែម​ថុ​ន វិ​ទិ​នី​ក្រសួងមហាផ្ទៃ​ថិរវេលា​១​នាទី​១៩​វិនាទី​០២។ ហែល​២០០​ម៉ែត្រ​បុរស​អាយុ​លើ​១៦​ឆ្នាំ​ចំណាត់ថ្នាក់​លេខ​១ កីឡាករ​ហែម​ថុ​ន ពន្លឺ​ក្រសួងមហាផ្ទៃ​ថិរវេលា​២​នាទី​៣០​វិនាទី​១២។

វិញ្ញាសា​ហែល​បណ្ដាក់​៥០​ម៉ែត្រ​៤​ដង​របៀប​សេរី​នារី​អាយុ​ក្រោម​១៦​ឆ្នាំ ចំណាត់ថ្នាក់​លេខ​១ ក្រសួងមហាផ្ទៃ​ លេខ​២​ខេត្តកំពង់ចាម និង​លេខ​៣​មជ្ឈមណ្ឌល​ជាតិ​ហ្វឹកហ្វឺន​កីឡា។ ហែល​បណ្ដាក់​១០០​ម៉ែត្រ​៤​ដង​របៀប​សេរី​បុរស​អាយុ​ក្រោម​១៦​ឆ្នាំ ចំណាត់ថ្នាក់​លេខ​១​ក្រសួងមហាផ្ទៃ​ លេខ​២​សាលារៀន​AIS និង​ចំណាត់ថ្នាក់​លេខ​៣​ក្លិប​ខេត្ត​កំពង់ចាម៕

Post a Comment

0 Comments

Close Menu