Ad Code

ប្រកាស​ពី​ការប្រកួត​បាល់ទះ​ពានរង្វាន់​អគ្គស្នងការ​នគរបាល​ជាតិ​


សហព័ន្ធ​កីឡាបាល់ទះ​កម្ពុជា​បាន​ប្រកាស​ជា​ផ្លូវការ​ពី​ព្រឹត្តិការណ៍​ប្រកួត​បាល់ទះ​ដណ្ដើម​ពានរង្វាន់​ឆ្នាំ​២០១៥ ដែល​គេ​ប្រសិទ្ធិ​នាម​ថា «​ពានរង្វាន់​ឯកឧត្តម​នាយ​ឧត្តមសេនីយ៍ នេត្រ សាវឿន អគ្គស្នងការ​នគរបាល​ជាតិ​»។ នេះ​ជា​ព្រឹត្តិការណ៍​លើក​ទី​១​សម្រាប់​ឆ្នាំ​២០១៥​នេះ ដែល​សហព័ន្ធ​កីឡា​បាល់ទះ​កម្ពុជា សហការ​ជាមួយ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា រៀបចំ​នូវ​ការប្រកួត​បាល់ទះ​ដ៏​ធំ​អស្ចារ្យ​នេះ។​

យោង​តាម​សេចក្តី​ជូនដំណឹង​របស់​សហព័ន្ធ​កីឡាបាល់ទះ​កម្ពុជា​ចេញ​ថ្ងៃទី​២៩​ ខែ​មករា ​ឆ្នាំ​២០១៥​នេះ​បាន​ឲ្យ​ដឹង​ថា ក្លិប​បាល់ទះ​ខ្លាំងៗ​ចំនួន​៨​ត្រូវ​បាន​សហព័ន្ធ​ជូនដំណឹង​ឲ្យ​ដាក់ពាក្យ​ចូល​រួម​ប្រកួត ដែល​មាន​ជាអាទិ៍ ១.​ក្លិប​បាល់ទះ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ខេត្តព្រៃវែង ២.​សមាគម​បាល់ទះ​ក្រសួងមហាផ្ទៃ ៣.​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង ៤.​ខេត្តកំពង់ចាម ៥.​កងពលធំ​អន្តរាគមន៍​លេខ​៣ ខេត្តព្រះវិហារ ៦.​ស្នងការ​នគរបាល​ខេត្តកំពង់ចាម ៧.​បញ្ជាការដ្ឋាន​អង្គរក្ស ៨.​កង​ពលតូច​អន្តរាគមន៍​លេខ​៧​។​

លោក បឹង គឹម​តោ អគ្គលេខាធិការ​សហព័ន្ធ​កីឡាបាល់ទះ​កម្ពុជា​បាន​ឲ្យ​ដឹង​ថា ការ​ដាក់​ពាក្យ​ចូលរួម​ប្រកួត​នឹង​ចាប់​ទទួល​ពី​ថ្ងៃ​ជូនដំណឹង​នេះ រហូតដល់​ថ្ងៃទី​១២ ​ខែ​កុម្ភៈ ​ឆ្នាំ​២០១៥ ហើយ​ការ​ប្រជុំ​ចាប់ឆ្នោត​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​១៣ ខែ​កុម្ភៈ វេលា​ម៉ោង​១៦​និង​០០ នៅ​ទីស្នាក់ការ​សហភាព​សហ​ព័ន្ធ​យុវជន​កម្ពុជា​ខេត្តព្រៃវែង រាជធានី​ភ្នំពេញ​។​

អគ្គលេខាធិការ​សហព័ន្ធ​កីឡាបាល់ទះ​រូប​នេះ​បាន​បញ្ជាក់​ឲ្យ​ដឹង​ទៀត​ថា ការប្រកួត​ជម្រុះ​ក្នុង​ពូ​ល នឹង​ធ្វើ​ចាប់ពី​ថ្ងៃទី​១៤​ ខែ​កុម្ភៈ ដល់ ថ្ងៃទី​១៨​ ខែ​កុម្ភៈ នៅ​ទីលាន​កីឡាបាល់ទះ​ក្លិប​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ខេត្តព្រៃវែង និង ទីលានកីឡា​បាល់ទះ​ក្រសួងមហាផ្ទៃ​(​ព្រែកប្រា​)​

ចំពោះ​ការប្រកួត​ផ្តាច់ព្រ័ត្រ​នឹង​ប្រព្រឹត្តទៅ​នៅក្នុង​វិមាន​ពហុ​កីឡដ្ឋាន​ជាតិ​នៅ​ថ្ងៃទី​១៨ ខែ​កុម្ភៈ ​ឆ្នាំ​២០១៥​៕

Post a Comment

0 Comments

Close Menu