Ad Code

លោក​អភិបាលរង​ខេត្ត​ដឹកនាំ​ក្រុមការងារ​ចុះ​កំណត់​ព្រំ​ផល​ប៉ះពាល់​ដី​ប្រជាពលរដ្ឋ​ និង​ក្រុមហ៊ុន​ចំការ​កៅស៊ូ​សុខ សំណាង


ឧត្ដរមានជ័យ ៖ កាលពី​ព្រឹក​ថ្ងៃទី​២៩ ខែ​មករា ឆ្នាំ​២០១៥ លោក​ វ៉ាត ប៉ា​រ៉ា នី​ន អភិបាលរង​ខេត្ត​ឧត្តរ​មានជ័យ​បាន​ដឹកនាំ​ក្រុមការងារ​ចុះ​ត្រួតពិនិត្យ​ផល​ប៉ះពាល់​ដីស្រែ​ចំការ​របស់​ប្រជាពលរដ្ឋ​និង​ក្រុមហ៊ុន​ចំការកៅស៊ូ​សុខ សំណាង ដែល​មាន​សិទ្ធិ​ដាំ​ដុះ​ចំការកៅស៊ូ​នៅក្នុង​ឃុំ​ត្រពាំង​ប្រាសាទ ស្រុក​ត្រពាំង​ប្រាសាទ ខេត្ត​ឧត្តរមានជ័យ។ លោក ​វ៉ាត ប៉ា​រ៉ា នី​ន អភិបាលរង​ខេត្ត​បាន​ឲ្យ​ដឹង​ថា ដែល​រូបលោក ​និង​ក្រុមការងារ​ចុះ​មក​ត្រួតពិនិត្យ​ដោះស្រាយ​ផល​ប៉ះពាល់​ដីស្រែ​ចំការ​របស់​ប្រជាពលរដ្ឋ​ និង​ក្រុមហ៊ុនចំការកៅស៊ូ សុខ​ សំណាង លោក​ជា​តំណាង​ឲ្យ​លោក​ ស ថា វី អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ឧត្តរមានជ័យ​ដែល​មាន​ចំនួន​១៨​ចំណុច​ និយាមកា​បាន​ព្រមព្រៀងគ្នា​បោះ​បង្គោល​កំណត់​ព្រំ​ដី​ផល​ប៉ះពាល់​របស់​ប្រជាពលរដ្ឋ ​និង​ក្រុមហ៊ុន​ខាងលើ​នោះ ដែល​មាន​ដី​ដាំ​កៅស៊ូ​ចំនួន​១.៦៥០​ហិកតា​នោះ។ លោក​អភិបាលរង​ខេត្ត​បាន​បន្ត​ទៀត​ថា ជៀសវាង​ថ្ងៃក្រោយ​កុំ​ឲ្យ​មាន​ការ​ប៉ះពាល់​គ្នា​ទៅវិញ​ទៅមក។ លោក កែវ សារ៉ាន់​តំណាង​ឲ្យ​ក្រុមហ៊ុន​ សុខ​ សំណាង បាន​មាន​ប្រសាសន៍​ថា ហើយ​ថ្ងៃក្រោយ​យើងខ្ញុំ​ទាំងអស់គ្នា​សូម​សន្យា​ថា​នឹង​មិន​បំពាន​ព្រំ​ដី​គ្នា និង​មិន​តវ៉ា​ទាមទារ​អ្វី​ឡើយ។ ហើយ​នៅក្នុង​ការ​ចុះ​វាស់វែង​របស់​លោក ​វ៉ាត ប៉ា​រ៉ា នី​ន អភិបាលរង​ខេត្ត​ និង​ក្រុម​ការងារ​ដែល​អញ្ជើញ​ចុះ​មក​កំណត់​ព្រំ​ដី រវាង​ប្រជាពលរដ្ឋ​ និង​ក្រុមហ៊ុនចំការកៅស៊ូ​សុខ​សំណាង​នោះ ប្រជាពលរដ្ឋ ​និង​ក្រុមហ៊ុន ​សុខ ​សំណាង​ មានការ​ពេញចិត្ត​យ៉ាង​ខ្លាំង ដែល​ប្រមុខ​រាជរដ្ឋា​ភិបាល​កម្ពុជា​ដែល​បាន​កំណត់​ឲ្យ​អាជ្ញាធរ​ខេត្ត​ចុះ​ត្រួតពិនិត្យ​វាស់វែង​កំណត់​ព្រំ​ដី​ទៅតាម​និយាមកា​ឲ្យ​បាន​ត្រឹមត្រូវ​ទៅតាម​ផ្លូវច្បាប់ ​ហើយ​ការកំណត់​ព្រំ​ដី​ពី​ផល​ប៉ះពាល់​ដី​របស់​ប្រជាពលរដ្ឋ​ និង​ក្រុម​ហ៊ុន​ សុខ សំណាង​នោះ ត្រូវ​បាន​បញ្ចប់​ជា​ស្ថាពរ៕

ចាន់ ធី​

Post a Comment

0 Comments

Close Menu