Ad Code

ក្រុម​ខ្លាំង​ស្វាយរៀង​លត់​ក្រុម​ខ្សោយ​អាជ្ញាធរ​អប្សរា​៦-០ ខណៈ​ណា​ហ្គា​វើ​ល​លត់​ព្រៃវែង​១៥-០ ភ្នំពេញ ៖ ព្រឹត្តិការណ៍ Hun Sen-Cup វគ្គ​១​ភាគ​៨​ផ្តាច់ព្រ័ត្រ​ នៅ​ថ្ងៃទី​២២ ខែ​មករា​ ឆ្នាំ​២០១៥ ដែល ជា​ការ​ប្រកួត​ក្នុង​ពូ​ល C និង ពូ​ល D ដែល​មួយ​ពូ​លៗ​មាន​២​ប្រកួត​ សរុប​៤​ប្រកួត​នោះ ឃើញថា​ក្នុង​ចំណោម​ក្រុម​ក្នុង​League ៥​ក្រុម ដែល​មាន​វត្តមាន​ក្នុង​ការ​ប្រកួត​នេះ សុទ្ធតែ​ឈ្នះ​និង​លត់​ក្រុម​ខ្សោយៗ​យ៉ាង​ចាស់ដៃ លើកលែងតែ​ក្រុម​ក្រសួងការពារជាតិ​មួយ​ប៉ុណ្ណោះ​ដែល​ចាញ់ ត្បិត​ប៉ះ​ជា​មួយ​ក្រុម​ខ្លាំង​ជើងឯក​League។​ នៅ​ក្នុង​ការប្រកួត​ពូ​ល C ក្រុម​បឹង​កេត​អង្គរ FC បាន​លត់​ក្រុម​ចំណូល​ថ្មី​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ខេត្តបាត់ដំបង​១០​ទល់​២។ នៅ​តង់​ទី​១​-បឹង​កេត​អង្គរ FC នាំមុខ​មុន​តែ​២​ទល់​០​ប៉ុណ្ណោះ តែ​តង់​ទី​២​-បឹង​កេត​អង្គរ FC រកបាន​៨​គ្រាប់​បន្ថែម​ទៀត​។ មួយ​ប្រកួត​ទៀត​របស់​ពូ​ល C ក្រុម​ភ្នំពេញ​ក្រោ​ន បាន​យកឈ្នះ​ក្រុម​ក្រសួងការពារជាតិ​៤​ទល់​០​។ ការពារ​ជាតិ​ជា​ក្រុម​ដែល​លេង​ជម្រុះ​នៅ​តំបន់​ភ្នំពេញ​បាន​ចំណាត់ថ្នាក់​លេខ​១ ហើយក៏​ជា​ក្រុម​ដែល​លេង​ក្នុង League ដែរ។​ ក្រុម​ក្រសួងការពារជាតិ​អាច​នឹង​ហាលអាវ​ត

ក្រុម​ខ្លាំង​ស្វាយរៀង​លត់​ក្រុម​ខ្សោយ​អាជ្ញាធរ​អប្សរា​៦-០ ខណៈ​ណា​ហ្គា​វើ​ល​លត់​ព្រៃវែង​១៥-

ភ្នំពេញ ៖ ព្រឹត្តិការណ៍ Hun Sen-Cup វគ្គ​១​ភាគ​៨​ផ្តាច់ព្រ័ត្រ​ នៅ​ថ្ងៃទី​២២ ខែ​មករា​ ឆ្នាំ​២០១៥ ដែល ជា​ការ​ប្រកួត​ក្នុង​ពូ​ល C និង ពូ​ល D ដែល​មួយ​ពូ​លៗ​មាន​២​ប្រកួត​ សរុប​៤​ប្រកួត​នោះ ឃើញថា​ក្នុង​ចំណោម​ក្រុម​ក្នុង​League ៥​ក្រុម ដែល​មាន​វត្តមាន​ក្នុង​ការ​ប្រកួត​នេះ សុទ្ធតែ​ឈ្នះ​និង​លត់​ក្រុម​ខ្សោយៗ​យ៉ាង​ចាស់ដៃ លើកលែងតែ​ក្រុម​ក្រសួងការពារជាតិ​មួយ​ប៉ុណ្ណោះ​ដែល​ចាញ់ ត្បិត​ប៉ះ​ជា​មួយ​ក្រុម​ខ្លាំង​ជើងឯក​League។​

នៅ​ក្នុង​ការប្រកួត​ពូ​ល C ក្រុម​បឹង​កេត​អង្គរ FC បាន​លត់​ក្រុម​ចំណូល​ថ្មី​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ខេត្តបាត់ដំបង​១០​ទល់​២។ នៅ​តង់​ទី​១​-បឹង​កេត​អង្គរ FC នាំមុខ​មុន​តែ​២​ទល់​០​ប៉ុណ្ណោះ តែ​តង់​ទី​២​-បឹង​កេត​អង្គរ FC រកបាន​៨​គ្រាប់​បន្ថែម​ទៀត​។ មួយ​ប្រកួត​ទៀត​របស់​ពូ​ល C ក្រុម​ភ្នំពេញ​ក្រោ​ន បាន​យកឈ្នះ​ក្រុម​ក្រសួងការពារជាតិ​៤​ទល់​០​។ ការពារ​ជាតិ​ជា​ក្រុម​ដែល​លេង​ជម្រុះ​នៅ​តំបន់​ភ្នំពេញ​បាន​ចំណាត់ថ្នាក់​លេខ​១ ហើយក៏​ជា​ក្រុម​ដែល​លេង​ក្នុង League ដែរ។​

ក្រុម​ក្រសួងការពារជាតិ​អាច​នឹង​ហាលអាវ​ត្រឹម​វគ្គ​១​ភាគ​៨​នេះ ដោយសារ​ក្នុង​ពូ​ល​C​នេះ មាន​ក្រុម​ខ្លាំង​ក្នុង​League​ដល់​ទៅ​៣ គឺ​ភ្នំពេញ​ក្រោ​ន បឹង​កេត​អង្គរ​FC និង​ការពារ​ជាតិ ខណៈ​ដែល​ក្នុង​១​ពូ​ល​ជម្រុះ​យក​តែ​២​ក្រុម​ឡើង​ប៉ុណ្ណោះ។​

សម្រាប់​ពូ​ល​D វិញ ក្រុម​ណាហ្គា​វើ​ល​បាន​លត់​ក្រុម​ខ្សោយ​ខេត្តព្រៃវែង​១៥​ទល់​០​ឯណោះ​។ ព្រៃវែង​ទំនងជា​ឆ្លង​មិន​ផុត​វគ្គ​១​ភាគ​៨​ឬ​១៦​ក្រុម​ចុងក្រោយ​នេះ​ឡើយ​។ ក្នុង​ពូ​ល D នេះ​ដែរ ក្រុម​ខ្លាំង​ខេត្តស្វាយរៀង ក៏បាន​លត់​ក្រុម​ខ្សោយ​អាជ្ញាធរ​អប្សរា​( កងរាជអាវុធហត្ថ​ខេត្តសៀមរាប​) ៦​ទល់​០ ផង​ដែរ​។ សម្រាប់​ពូ​ល D នេះ ក្រុម​ខេត្តព្រៃវែង និង​អាជ្ញាធរ​អប្សរា គឺជា​ក្រុម​នឹង​ត្រូវ​ធ្លាក់​ត្រឹមនេះ ព្រោះ​ក្រុម​ដែល​ត្រៀម​ឡើង​មាន​រួច​ទៅ​ហើយ គឺ​ក្រុម​ណាហ្គា​វើ​ល និង​ស្វាយរៀង​៕​

វិ​សិទ្ធ​


Post a Comment

0 Comments

Close Menu