Ad Code

អសប ទាមទារ​ឲ្យ​ក្រុម​ហូ​ធី​ស​ដកចេញ​ និង​បញ្ចប់​អំពើ​ហិង្សា​នៅ​យេ​ម៉ែន​


​ ​ក្រុមប្រឹក្សាសន្តិសុខ​ អសប នៅ​ថ្ងៃអាទិត្យ​បាន​ទាមទារ​ដល់​ក្រុម​ជីវពល​ហូ​ធី​ស​ដែល​គាំទ្រ​ដោយ​អ៊ីរ៉ង់​នៅក្នុង​ប្រទេស​យេ​ម៉ែន​ឲ្យ​ដក​ចេញពី​ស្ថាប័ន​ទាំងឡាយ​របស់​រដ្ឋាភិបាល ​និង​អំពាវនាវ​ឲ្យ​មានការ​បញ្ចប់​ការ​ជ្រៀតជ្រែក​របស់​បរទេស ​និង​បាន​គំរាម​ថា​នឹង​មាន​វិធានការ​ថែមទៀត ប្រសិនបើ​អំពើ​ហិង្សា​មិន​បញ្ចប់​ទេ​នោះ​។​

​ ​អសប បាន​ព្រមាន​ថា ប្រទេស​យេ​ម៉ែន​កំពុងតែ​ដួល​រលំ​។ ពួក​យុទ្ធជន​ហូ​ធី​មូស្លីម ស៊ី​អ៊ី​ត​បាន​បញ្ឈប់​សកម្មភាព​របស់​រដ្ឋាភិបាល​កណ្ដាល​ក្រោយពី​ដណ្ដើម​កាន់កាប់​រដ្ឋធានី​សា​ណា​នៅក្នុង​ខែ​កញ្ញា និង​កំពុង​ពង្រីក​នៅ​ទូទាំង​ប្រទេស​យេ​ម៉ែន ដែល​ជាប់​ព្រំដែន​ជាមួយ​ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត ដែល​សម្បូរណ៍​ប្រេង​នោះ។​

ពួក​សកម្មប្រយុទ្ធ​អាល់​កៃ​ដា​ និង​ពួក​សកម្មប្រយុទ្ធ​មូស្លីម​ស៊ុន​នី ចាប់តាំងពី​ពេលនោះ​មក បាន​បង្កើន​ការវាយប្រហារ​ប្រទេស​យេ​ម៉ែន​គឺជា​ជម្រក​សម្រាប់​ពួក​អាល់​កៃ​ដា​នៅក្នុង​ឧបទ្វីប​អារ៉ាប់​ជា​ក្រុម​មួយ​នៅក្នុង​ចំណោម​ក្រុម​អាវុធ​ដ៏​សកម្ម​បំផុត​របស់​បណ្ដាញ​សកលលោក​ដែល​បាន​ធ្វើការ​វាយប្រហារ​នៅ​បរទេស។​

ក្រុមប្រឹក្សាសន្តិសុខ​ដែល​មាន​១៥​ប្រទេស បាន​អនុម័ត​ជា​ឯកច្ឆន្ទ នូវ​សេចក្តី​សម្រេច​ព្រៀង​រវាង​អង់គ្លេស ​និង​ហ្សកដានី​ ស្ដីពី​វិបត្តិ​នេះ​នៅ​ថ្ងៃអាទិត្យ។ ក្រុមប្រឹក្សា​សហប្រតិបត្តិការ​ឈូង​សមុទ្រ​ជា​ប្លុក​មួយ​មាន​៦​ប្រទេស​រួមមាន បណ្ដា​រដ្ឋ​ឈូង​សមុទ្រ​ដែល​សម្បូរណ៍​ប្រេង​នោះ​បាន​ទទូច​ដល់​ក្រុម​ប្រឹក្សា​ឲ្យ​អនុម័ត​សេចក្តី​សម្រេច​ក្រោម​ជំពូក​៧៧​នៃ​ធម្មនុញ្ញ​ អសប ​ដោយ​អនុញ្ញាត​ឲ្យ​មាន​សេចក្តី​សម្រេច​ចិត្ត​បង្ខំ​អនុវត្ត​ជាមួយ​ទណ្ឌកម្ម​សេដ្ឋកិច្ច​ ឫ​កម្លាំង​នោះ៕

រឹទ្ធ​

Post a Comment

0 Comments

Close Menu