Ad Code

លោកជំទាវ ឃុន វ៉ា​រី ចុះ​សិក្សា​ស្រាវជ្រាវ​ព័ត៌មាន​ជាក់លាក់​ម្ចាស់​សហគ្រិន​ដែល​មាន​ស្ត្រី​ជា​អ្នក​គ្រប់គ្រង​និង​បម្រើ​ការងារ​ច្រើន​


ព្រះសីហនុ ៖ ព្រឹក​ថ្ងៃទី​០៩ ខែ​កុម្ភៈ ឆ្នាំ​២០១៥ ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម សហការ​ជាមួយ មន្ទីរ​ឧស្សាហកម្ម និង​សិប្បកម្ម​ខេត្ត​ព្រះសីហនុ​ចុះ​សិក្ខា​ស្រាវជ្រាវ​ជាមួយ​ម្ចាស់​ហាង និង​បុគ្គលិក​នៅ​ក្នុង​ភោជនីយដ្ឋាន​ហ្វា​យ​មែនហ្វ្រេស​បៀរ ដែល​មាន​ទីតាំង​ភូមិ​១ សង្កាត់​លេខ​៣ ក្រុងព្រះសីហនុ ដើម្បី​រៀបចំ​ផែនការ​ក្នុង​ការ​បញ្ជ្រាប​យេន​ឌ​រ័ ដឹកនាំ​ដោយ​លោកជំទាវ ឃុន វ៉ា​រី អនុរដ្ឋលេខាធិការ​ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម​។

លោក​ទំ​ទាវ ឃុន វ៉ា​រី បាន​មាន​ប្រសាសន៍​ថា ការ​ចុះ​មក​សិក្សា​ស្រាវជ្រាវ​ព័ត៌មាន​ជាក់លាក់​នា​ពេល​នេះ​ ក្នុង​គោលបំណង​ប្រមូល​យក​ព័ត៌មាន​ពី​ម្ចាស់​គ្រប់គ្រង​ជា​ស្ត្រី និង​បុគ្គលិក​ក្នុង​ការ​បញ្ជ្រាប​យេន​ឌ​រ័​តាម​រោងចក្រ សហគ្រាស សិប្បកម្ម អាជីវកម្ម​នៅ​តាម​ខេត្ត/ក្រុង​ដើម្បី​កំណត់​ផែនការ​ច្បាស់​លាស់​ពាក់ព័ន្ធ​ក្នុង​បញ្ហា​ជំរុញ​សមភាព សមធម៌​យេន​ឌ​រ័​ ដោយ​យក​សិប្បកម្ម​ណា​ដែល​មាន​ស្ត្រី​បម្រើ​ការងារ​ច្រើន ដើម្បី​រៀបចំ​ធ្វើ​ផែនការ​ទៅតាម​គោលនយោបាយ​យុទ្ធសាស្ត្រ​របស់​ប្រមុខ​រាជ​រដ្ឋាភិបាល​កម្ពុជា​។ ស្ត្រី​ជា​ឆ្អឹងខ្នង​នៃ​សេដ្ឋកិច្ចជាតិ និង​ការរៀបចំ​ធ្វើ​ផែនការ​យុទ្ធសាស្ត្រ​ឲ្យ​ចំ​ទិសដៅ​ក្នុង​ការ​អនុវត្ត​ក្នុង​ក្រសួង ហើយ​ផល​ប្រយោជន៍​បាន​ដល់​ស្ត្រី​ជា​ម្ចាស់​គ្រប់គ្រង​កាន់តែ​ច្រើនឡើង កាល​ណា​យើង​ជួយ​កូនស្រី​គាត់​បាន​ម្នាក់ ក៏​ដូច​យើង​ជួយ​ស្ត្រី​ផង​ដែរ ហើយ​គម្រោង​នេះ​មាន​អង្គការ JICA ជា​អ្នកចូលរួម​ជួយ​ឧបត្ថម្ភ តាមរយៈ​ក្រសួង​កិច្ចការ​នារី​។ នៅ​ពេល​ដែល​ក្រសួង​ឧស្សាហកម្ម​បែក​ជា​ពីរ និង​ដោយមាន​ការ​សហការ​ជាមួយ​ក្រសួង​កិច្ចការ​នារី​ដើម្បី​ជួយ​ជំរុញ​ស្ត្រី​ជាំ​អ្នកដឹកនាំ​ក្នុង​សហគ្រិន​ឲ្យ​មាន​ការងារ​ធ្វើ​សមរម្យ​នៅក្នុង​រោងចក្រ​សហគ្រាស​។ ពាក្យ​ថា​ (យេន​ឌ័រ) មិន​សំដៅ​ទៅ​លើ​ស្ត្រី​សុទ្ធ​នោះ​ទេ គឺជា​សមភាព សមធម៌ រវាង​បុរស និង​ស្ត្រី​ប្រៀប​ដូច​ដៃស្តាំ និង​ដៃ​ឆ្វេង​គឺ​ដៃ​ទាំង​ពីរ​នេះ​មិនអាច​ខ្វះ​ដៃ​ខាង​ណា​មួយ​បានទេ គឺ​ជួយ​គ្នា​ទៅវិញទៅមក​។​

លោកជំទាវ​បាន​បន្ត​ថា ក្រសួង​មាន​គម្រោង​ចុះ​សិក្សា​ស្រាវជ្រាវ​៣​ខេត្ត និង​រាជធានី ទី​១-ខេត្ត​ព្រះសីហនុ សៀមរាប បាត់ដំបង និង​រាជធានី​ភ្នំពេញ​ដើម្បី​ប្រមូល​ព័ត៌មាន​ជាក់លាក់​ចំនួន​កម្មករ​ជា​ស្ត្រី និង​បុរស​ផ្នែក​បច្ចេកទេស ដើម្បី​ជួយ​ជំរុញ​ឲ្យ​ស្ត្រី​ជា​ម្ចាស់​ដឹកនាំ​សហគ្រិន មានការ​អភិវឌ្ឍ​ទៅ​មុខ​បន្ថែម​ទៀត ទាំង​ផលិតភាព អនាម័យ និង​ការគ្រប់គ្រង​កាន់តែ​ធានា​នូវ​ការ​លើក​កម្ពស់​ស្ត្រី ដើម្បី​បញ្ចូល​ទៅ​ក្នុង​ផែនការ​របស់​ក្រសួង​ក្នុង​ការ​កែច្នៃ​ផលិតផល ហើយ​ការចូលរួម​របស់​ស្ត្រី​ក្នុង​សហ​គ្រាស ដើម្បី​ឲ្យ​ស្ត្រី​ជា​អ្នកគ្រប់គ្រង​សហគ្រិន​កាន់តែ​ច្រើនឡើង​ក្នុង​ការ​គ្រប់គ្រង ចាត់ចែង​ការងារ​ដែល​ជា​ផល​ប្រយោជន៍​រួម​របស់​ស្ត្រី យ៉ាង​ហោច​ណាស់​ស្ត្រី​ជា​គំរូ​មួយ​ល្អ​សម្រាប់​ស្ត្រី​ផ្សេងទៀត​ក្នុង​ការ​ចូលរួម​ក្នុង​កសិដ្ឋាន​ដាំ​ដំណាំ​ឲ្យ​ទទួល​បាន​ទិន្នផល​ច្រើន បង្កើន​ជីវភាព​គ្រួសារ​និង​ធ្វើ​ឱ្យ​សង្គម​រីកចម្រើន​ ឈាន​ឱ្យ​ទាន់​ប្រទេស​នានា​នៅក្នុង​សកលលោក ដែល​មាន​ស្ត្រីៗ​ជា​អ្នកគ្រប់គ្រង​ក្នុង​ឧស្សាហកម្ម សិប្បកម្ម កសិកម្ម​។​

លោកស្រី កេ​ត រំដួល ម្ចាស់​ភោជនីយដ្ឋាន ហ្វា​យ​មែន ហ្វ្រេស​បៀរ បាន​មាន​ប្រសាសន៍​ថា ភោជនីយដ្ឋាន​នេះ​ចាប់​បើក​កាលពី​ថ្ងៃទី​១៩ ខែ​មេសា ឆ្នាំ​២០១៤ ដែល​មាន​ពីរ​ផ្នែក ទី​១-គឺ​សិប្បកម្ម​ផលិត​ទឹក​សុទ្ធ ដែល​មាន​បុគ្គលិក​១០​នាក់ ប្រុស​៥​នាក់ និង​ស្រី​៥​នាក់ ស្រី​ជា​អ្នក​លាង​ដប និង​វេច​ខ្ចប់​នៅក្នុង​ម្លប់ ចំណែក​ប្រុសៗ​ជា​អ្នកលក់​តាម​ទីផ្សារ ក្នុង​មួយថ្ងៃ​យើង​ផលិត​ទឹក​សុទ្ធ​បាន​ពី​១២០​ទៅ​២០០​យួរ។ ដោយឡែក​ក្នុង​ភោជនីយដ្ឋាន​ហ្វា​យ​មែន​ហ្វ្រេស​បៀរ​មាន​បុគ្គលិក​២៥​នាក់ ស្រី​១៥​នាក់ ហើយ​បុរស​៥​នាក់ ជា​អ្នក​ផលិត​ស្រា​បៀរ​ក្នុង​ភោជនីយដ្ឋាន ក្នុង​មួយថ្ងៃ​យើង​អាច​ផលិត​បាន​ស្រាបៀ​១.០០០​លីត្រ ក៏​ប៉ុន្តែ​តម្រូវការ​ក្នុង​ហាង​របស់​យើង​គឺ​ប្រើ​អស់​តែ​៣០០​លីត្រ​ក្នុង​មួយថ្ងៃ​។ លោកស្រី​បាន​ឲ្យ​ដឹង​បន្ត​ថា នៅ​ថ្ងៃ​ខាងមុខ​មានបំណង​ពង្រីក​មុខរបរ​នេះ​ឲ្យ​បាន​ធំ​បន្ថែម​ទៀត ក៏​ប៉ុន្តែ​វា​អាស្រ័យ​ទៅតាម​ថវិកា​តែប៉ុណ្ណោះ​៕ ស៊ុយ ចាន់​ធា

Post a Comment

0 Comments

Close Menu