Ad Code

ប្រធានាធិបតី​ចិន លោក ស៊ី​ជីន​ពីង​នឹង​ធ្វើ​ទស្សនកិច្ច​ប៉ាគីស្ថាន​ឆ្នាំនេះ​


រដ្ឋមន្ត្រីការបរទេស​ចិន​បាន​និយាយ​នៅ​ក្រុង​អ៊ី​ស្លា​ម៉ា​បាដ​ថា ប្រធានាធិបតី​របស់​ប្រទេស​ចិន​លោក ស៊ី​ជីន​ពីង​(Xi Jimping) នឹង​បំពេញ​ទស្សនកិច្ច​ប្រទេស​ប៉ា​គី​ស្ថាន​នៅក្នុង​ឆ្នាំនេះ នៅក្នុង​អ្វី​ដែល​នឹង​ជា​ដំណើរ​ទស្សនកិច្ច​លើកទីមួយ​របស់​លោក​ទៅកាន់​ប្រទេសជិតខាង​ភាគ​ខាង​របស់​ប្រទេស​ចាប់តាំងពី​ឡើង​កាន់​តំណែង​ក្នុង​ឆ្នាំ​២០១៣​មក។​

រដ្ឋមន្ត្រីការបរទេស​លោក វ៉ាង​យី​(wang yi) បាន​ធ្វើ​សេចក្តី​ប្រកាស​នេះ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នៅ​ក្នុង​រដ្ឋធានី​របស់​ប្រទេស​ប៉ា​គី​ស្ថាន​ជា​កន្លែង​ដែល​លោក​បាន​និយាយ​ពី​មិត្តភាព​គ្រប់​រដូវ​របស់​ប្រទេស​ទាំងពីរ។​

លោក​ស៊ី​គ្រោង​ទៅ​ប្រទេស​ប៉ា​គី​ស្ថាន​កាលពី​ឆ្នាំមុន ប៉ុន្តែ​ដំណើរ​ទស្សនកិច្ច​នោះ​ត្រូវ​បាន​ផ្អាក​ដោយសារ​បាតុកម្ម​ប្រឆាំង​រដ្ឋាភិបាល​នៅក្នុង​ប្រទេស​ប៉ា​គី​ស្ថាន។​

​ ​សេចក្ដីថ្លែងការណ៍​ផ្សាយ​តាម​វេ​ប​សាយ​របស់​ក្រសួងការបរទេស​នៅ​ល្ងាច​ថ្ងៃ​ព្រហស្បតិ៍​និយាយ​ថា "​លោក វ៉ាង​យី និយាយ​ថា ប្រធានាធិបតី​លោក​ស៊ី​ជិន​ពីង​នឹង​ធ្វើ​ទស្សនកិច្ច​ផ្លូវរដ្ឋ​មួយ​ទៅ​ជាប់​ប្រទេស​ប៉ា​គី​ស្ថាន​ឆាប់ៗ​តាម​កាលបរិច្ឆេទ​ដែល​អាច​ធ្វើ​ទៅ​បាន​ក្នុងឆ្នាំនេះ​"​។​

​ ​លោក​វ៉ាង​និយាយ​ "​នោះ​នឹង​ជា​ទស្សនកិច្ច​លើកទីមួយ​របស់​ប្រធានាធិបតី​ចិន​មួយ​រូប​ក្នុង​រយៈពេល​៩​ឆ្នាំ​៕

រឹទ្ធ​

Post a Comment

0 Comments

Close Menu