Ad Code

ក្លាយជា​អ្នកទោស​ស្នេហា​ដោយសារ​ស្រី​បើកដៃ​ថ្ងៃបុណ្យ​សង្សារ​


បាត់ដំបង ៖ យុវជន​ម្នាក់​បាន​ក្លាយ​ខ្លួន​ជា​អ្នកទោស​ស្នេហា​ដោយសារ​ម្តាយ​ខាង​ស្រី​ប្ដឹង​ពី​បទ(រំលោភ​) ជាមួយ​អនីតិជន​អាយុ​ក្រោម​១៥​ឆ្នាំ បន្ទាប់ពី​ភាគី​ខាង​ស្រី​សុំ​ទៅលេង​ផ្ទះ​ខាង​ប្រុស​នៅ​ភូមិ​ស្វាយ​ធំ​

ឃុំ​អូរ​ដំបង​២ ស្រុក​សង្កែ ខេត្តបាត់ដំបង កាលពី​វេលា​ម៉ោង​៤​និង​៣០​នាទី​នា​ល្ងាច ​ថ្ងៃ​ទី​១៤ ខែ​កុម្ភៈ​ឆ្នាំ​២០១៥ ​ដែល​ជា​ថ្ងៃ​បុណ្យ​នៃ​សេចក្តី​ស្រលាញ់​(​បុណ្យ​សង្សារ​) ហើយក៏​ព្រមព្រៀង​ប្រគល់​ខ្លួន​ប្រាណ​ឲ្យ​ទៅ​ប្រុស​ស្នេហ៍​នា​ឱកាស​នោះ​តែម្តង​។​

យោង​តាម​កំណត់ហេតុ​នៃ​ការសាកសួរ​បាន​ឲ្យ​ដឹង​ថា យុវជន​ដែល​ជា​អ្នកទោស​ស្នេហា​នោះ​មាន​ឈ្មោះ ថា ស៊ីថា​ន ហៅ​ង៉ា អាយុ​២១​ឆ្នាំ រស់​នៅ​ក្នុង​ភូមិ/ឃុំ​កើតហេតុ​ខាងលើ ចំណែក​នារី​រងគ្រោះ​ដែល​ជា​អនីតិជន​មានឈ្មោះ ហ ភ ផ អាយុ​១៣​ឆ្នាំ រស់នៅ​ភូមិ​បេង ឃុំ​អន្លង់​វិល ស្រុក​សង្កែ​ដូចគ្នា​។​

កំណត់ហេតុ​នៃ​ចំលើយ​សារភាព​បាន​បន្ត​ថា ពួកគេ​ទាំងពីរ​នាក់​បាន​ចាប់​ផ្តើម​ទំនាក់ទំនង​គ្នា​

កាលពី​ថ្ងៃទី២ ខែ​កុម្ភៈ​ថ្មីៗ​នេះ​ ដោយ​ខាង​ប្រុស​ជា​អ្នកដើរ​ជាមួយ​ក្រុម​តន្ត្រី​តារា​រដ្ឋ ហើយ​បាន​ទៅ​ប្រគំ​ក្នុង​ពិធី​មង្គលការ​នៅ​ក្បែ​ផ្ទះ​នារី​រងគ្រោះ​ ទើប​ពួកគេ​បាន​សុំ​លេខ​ទូរស័ព្ទ​គ្នា​ទៅវិញទៅមក ប៉ុន្តែ​ដោយសារ​តែ​ខាង​ស្រី​គ្មាន​ទូរស័ព្ទ​ទើប​នាង​បាន​ប្រគល់​រូបថត​មួយ​សន្លឹក​យ៉ាង​ធំ​ទៅ​ឲ្យ​ខាង​ប្រុស​។​

ចាប់តាំងពី​ថ្ងៃ​នោះ​មក​ នាង​តែងតែ​លួច​ទូរស័ព្ទ​របស់​ម្តាយ ​ឬក៏​របស់​មិត្តភក្ដិ​ដើម្បី​តេ​ទៅ​និយាយ​សាសង​គ្នា​លេង​ជាមួយ​យុវជន​នោះ​។ ​លុះដល់​ថ្ងៃ១៤ ខែ​កុម្ភៈ ដែល​ជា​ថ្ងៃបុណ្យ​នៃ​សេចក្តី​ស្រលាញ់ នាង​បាន​ទូរស័ព្ទ​ឲ្យ​យុវជន​រូប​នោះ​មក​ទទួល​នាង​ទៅលេង​ផ្ទះ​ព្រោះ​ចង់​ស្គាល់​ផ្ទះ​ផង បើ​ទោះ​បី​ជា​ជីវភាព​មានការ​ក្រលំបាក​យ៉ាងណាក៏ដោយ ​ក៏​គេ​សុខចិត្ត​ទៅ​ខ្ចី​ម៉ូតូ​មិត្តភក្ដិ​ទៅ​ឌុប​នាង​មក​លេង​ផ្ទះ​ដែរ​ ដោយ​គេ​បាន​នាំ​នាង​មក​អង្គុយលេង​នៅ​ខាង​ក្រោមផ្ទះ​ជាមួយនឹង​ក្មេងៗ​ដទៃទៀត​ប្រហែល​៥​នាក់​។​

ប្រហែលជា​ម៉ោង​៥​និង​៣០​នាទី​ល្ងាច ​ភាគី​ខាង​ប្រុស​បាន​ចូល​ទៅ​សម្រាក​នៅ​លើ​គ្រែ​ខាង​ក្រោម​ផ្ទះ​ដែល​ជា​បន្ទប់​បិទបាំង​ដោយ​វាំងនន​តែប៉ុណ្ណោះ ស្រាប់តែ​នារី​រងគ្រោះ​បាន​ចូល​ទៅ​ដេក​ជាមួយ​ដែរ​ ហើយ​បាន​ប្រលែង​គ្នា​លេង​មួយសន្ទុះ​ ទើប​ខាង​ប្រុស​ទំនង​ជា​មាន​អារម្មណ៍​ក៏​សុំ​នាង​រួមភេទ​នៅ​ពេល​នោះ​ នាង​ក៏​មិនបាន​បដិសេធ​អ្វី​ដែរ ប៉ុន្តែ​ការ​រួមភេទ​រហូតដល់​បាន​សម្រេច​នេះ​មិន​បាន​ចូល​ជ្រៅ​ទេ​ ព្រោះ​ខ្លាច​នាង​ឈឺ លុះ​រំលង​បានតែ​២០​នាទី​ប៉ុណ្ណោះ​ គេ​ក៏បាន​ចាប់ផ្តើម​ម្តង​ទៀត​រហូតដល់​បាន​សម្រេច​សាជាថ្មី ទើប​ពួកគេ​នាំគ្នា​ចេញ​មក​អង្គុយលេង​នៅ​ខាងក្រៅ​បន្ទប់​វិញ ចៃដន្យ​ក៏​ត្រូវ​សមត្ថកិច្ច​ចុះទៅ​នាំ​ខ្លួន​មកកាន់​អធិការដ្ឋាន​ដើម្បី​សាកសួរ នេះ​ដោយ​យោង​តាម​ពាក្យបណ្ដឹង​របស់​អ្នកស្រី ហេង សុភាព អាយុ​៤៥​ឆ្នាំ​ ដែល​ត្រូវជា​ម្តាយ​របស់​នារី​រងគ្រោះ​។​

នៅ​ចំពោះមុខ​សមត្ថកិច្ច​ជនសង្ស័យ​ដែល​ជា​អ្នកទោស​ស្នេហា​គ្មាន​ពាក្យ​អ្វី​ដែល​ត្រូវ​ឆ្លើយ​នោះ​ទេ​ ព្រោះ​ការ​បាន​ខ្លួនប្រាណ​នេះ​ ក៏​ដោយសារតែ​ភាគី​ខាង​ស្រី​ជា​អ្នក​សុំ​ទៅលេង​ ហើយ​ព្រមព្រៀង​ប្រគល់​ខ្លួនប្រាណ​ដោយ​គ្មាន​ការ​បង្ខិតបង្ខំ​ឡើយ​ តែ​ទីបំផុត​ខ្លួន​ត្រូវ​មានទោស​ទៅវិញ​។ នៅ​វេលា​ម៉ោង​៣​និង​៣០​នាទី​ល្ងាច​ ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៥ ​ទើប​លោក​ព្រះរាជអាជ្ញា នួន សាន បាន​បញ្ជា​ឲ្យ​ឃាត់ខ្លួន​ជនសង្ស័យ​នោះ​តែម្តង​ ដោយ​ពាក់ព័ន្ធ​ពី​បទ "រួមភេទ​ជាមួយ​អនីតិជន​អាយុ​ក្រោម​១៥​ឆ្នាំ "

សោ និយម​រ័ត្ន​

Post a Comment

0 Comments

Close Menu