Ad Code

ជនរងគ្រោះ​ដោយសារ​អគ្គីភ័យ​០២​គ្រួសារ និង​គ្រួសារ​អ្នកជំងឺ​មួយ​គ្រួសារ​បាន​ទទួល​អំណោយ​ពី​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ខេត្ត​ព្រះសីហនុ

ព្រះសីហនុ ៖ កាលពី​ថ្ងៃទី​១៤ ខែ​កុម្ភៈ ឆ្នាំ​២០១៥ សហភាព សហព័ន្ធ​យុវជន​ខេត្ត​ព្រះសីហនុ​ប្រមូល​ថវិកា​ជួយ​ដល់​ជនរងគ្រោះ​ដោយសារ​អគ្គីភ័យ​ចំនួន​០២​គ្រួសារ គឺ​គ្រួសារ​លោក សឿង លី អាយុ​៤២​ឆ្នាំ គ្រួសារ​លោក យ៉​ន់ រិ​ក អាយុ​៤៤​ឆ្នាំ និង​គ្រួសារ​ក្រីក្រ​មាន​ជំងឺ​របស់​លោក រស់ សុទ្ធ អាយុ​៤៦​ឆ្នាំ មាន​ទីតាំង​ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ ដឹកនាំ​ដោយ​ឯកឧត្តម ស្រ៊ុន ស្រ៊ន់ អភិបាលរង​ខេត្ត ព្រះ​សីហនុ​។ ឯកឧត្តម ស្រ៊ុន ស្រ៊ន់ បាន​មាន​ប្រសាសន៍​ពាំនាំ​នូវ​ការសាកសួរ​សុខទុក្ខ​ពី​សំណាក់​ឯកឧត្តម ហ៊ុន ម៉ា​នី ប្រធាន​សហភាព សហព័ន្ធ​យុវជន​កម្ពុជា ដែល​ជា​និច្ចកាល​ឯកឧត្តម​បាន​គិតគូរ​ពី​សុខទុក្ខ និង​ជីវភាព​រស់​នៅ​របស់​បង​ប្អូន​ប្រជាពលរដ្ឋ​នៅ​ទូទាំង​ប្រទេស ជាពិសេស​ប្រជាពលរដ្ឋ​ជួបប្រទះ​នូវ​គ្រោះធម្មជាតិ គ្រោះ​អគ្គីភ័យ ជន​ក្រីក្រ ចាស់ជរា​គ្មាន​ទីពឹង ដើម្បី​ធ្វើ​យ៉ាង​ណា​សង្គ្រោះ សម្រួល​នូវ​ការ​ខ្វះខាត​ក្នុង​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ​។

ឯកឧត្តម​បាន​សំដែង​ការចូលរួម​សោកស្ដាយ និង​ចូលរួម​រំលែក​ទុក​លំបាក​ដែល​បាន​បាត់បង់​លំនៅដ្ឋាន ជួបប្រទះ​នូវ​កា​លំបាក​ខ្វះខាត និង​តម្រូវ​ការចាំបាច់​នូវ​ទីជម្រក​ស្នាក់នៅ​របស់​បងប្អូន​ប្រជាពលរដ្ឋ​រងគ្រោះ​ទាំងពីរ​គ្រួសារ​ដោយសារ​អគ្គីភ័យ​ឆាបឆេះ​អស់ កាលពី​ដើមខែ​កុម្ភៈ ឆ្នាំ​២០១៥​កន្លង​មក​នេះ​។ ដោយសារ​មើលឃើញ​នូវ​ការ​លំបាក​ខ្វះខាត​ទីជម្រក ស្បៀង ប្រចាំថ្ងៃ ទើប​សហភាព សហព័ន្ធ​យុវជន​ខេត្ត​ព្រះសីហនុ សហការ​ជាមួយ​សហភាព សហព័ន្ធ​យុវជន​ស្រុក​ព្រៃនប់ បាន​ប្រមូល​ថវិកា​ផ្ទាល់ខ្លួន ដើម្បី​យក​មក​ចូលរួម​ជួយ​រំលែក​នូវ​ការ​លំបាក​ខ្វះខាត​របស់​បង​ប្អូន​រង​គ្រោះ និង​គ្រួសារ​ក្រីក្រ​មាន​ជំងឺ​នា​ពេល​នេះ។ សបញ្ជាក់​ពី​ការ​យក​ចិត្ត​ទុក​ដាក់​ពី​សំណាក់​សហភាព សហព័ន្ធ​យុវជន​កម្ពុជា​ខេត្ត​ព្រះសីហនុ ដែល​តែងតែ​ចូលរួម​សហការ​ជាមួយ​គ្រួសារ​ជនរងគ្រោះ និង​ជន​ក្រីក្រ​នៅក្នុង​ខេត្ត​ព្រះសីហនុ ដើម្បី​រក​ជំនួយ​ឧបត្ថម្ភ​យក​មក​ចែក​ជូន​ជួយ​សម្រួល​ជីវភាព​រស់​នៅ​ក្នុង​គ្រួសារ និង​មាន​ទីជម្រក​សមរម្យ​ឡើងវិញ ដើម្បី​ឲ្យ​កូនៗ​បាន​បន្ត​ការសិក្សា​រួមចំណែក​ចូលរួម​កាត់បន្ថយ​ភាព​ក្រីក្រ​របស់​ប្រជាពលរដ្ឋ ស្របតាម​គោលនយោបាយ​កំណែទម្រង់​ស៊ី​ជំរៅ​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា​អាណត្តិ​ទី​៥​។​

អំណោយ​ដែល​ចែក​ជូន​គ្រួសារ​ជនរងគ្រោះ​ដោយសារ​ភ្លើង​ឆេះ​ផ្ទះ​ទាំងពីរ​គ្រួសារ ក្នុង​មួយ​គ្រួសារ​ទទួល​បាន​អង្ករ​ចំនួន​៥០​គីឡូក្រាម ស័ង្កសី​ចំនួន​៤០​សន្លឹក ថវិកា​១​លាន​រៀល និង​សម្ភារៈ​ផ្ទះបាយ​ចំនួន​១៦​មុខ​ផ្សេងទៀត ដោយឡែក​គ្រួសារ​លោក យិន រិ​ក អាយុ​៤៤​ឆ្នាំ មានកូន​ក្នុង​បន្ទុក​៥​នាក់ ប្រុស​០៤​នាក់ ស្រី​០១​នាក់ ទទួល​បាន​ថវិកា​បន្ថែមចំនួន​៩៥៣.៦០០​រៀល ពី​ក្រុមប្រឹក្សា​យុវជន​នៃ​វិទ្យាល័យ​ហ៊ុន សែន​វាលរេញ​។ ចំពោះ​គ្រួសារ​ក្រីក្រ​និង​មាន​ជំងឺ​លោក រស់ សុទ្ធ អាយុ​៤៦​ឆ្នាំ​ទទួល​បាន​អង្ករ​៥០​គីឡូក្រាម ថវិកា​៥០​ម៉ឺន​រៀល មី​០២​កេស ទឹកដោះគោ​៥​កំប៉ុង ស្ករស​០២​គីឡូក្រាម និង​តែមួយ​កញ្ចប់​៕

ស៊ុយ ចាន់​ធា​

Post a Comment

0 Comments

Close Menu