Ad Code

លោក ​នុត​ ពុធ​ដា​រ៉ា​ ចុះ​ចែក​សៀវភៅ​គ្រួសារ​ជូន​ប្រជាពលរដ្ឋ​រស់នៅ​សង្កាត់​ទៀន និង​សង្កាត់​ស្ពានថ្ម​


ភ្នំពេញ ៖ លោក នុត ពុធ​ដា​រ៉ា អភិបាល​នៃ​គណៈ​អភិបាល​ខណ្ឌដង្កោ​បាន​ចុះ​ចែក​សៀវ​គ្រួសារ​ជូន​ប្រជាពលរដ្ឋ​រស់​នៅ​ក្នុង​សង្កាត់​ទៀន និង​សង្កាត់​ស្ពានថ្ម​ចំនួន​៧០​គ្រួសារ ក្នុង​នោះ​សង្កាត់​ទៀន ចំនួន​៥៦​គ្រួសារ និង​សង្កាត់​ស្ពានថ្ម​១៤​គ្រួសារ កាលពី​ព្រឹក​ថ្ងៃទី​១៣ ខែ​កុម្ភៈ ឆ្នាំ​២០១៥​។​

ក្នុង​ឱកាស​នោះ​លោក នុត ពុធ​ដា​រ៉ា ក៏បាន​អបអរសាទរ​ចំពោះ​បងប្អូន​ប្រជាពលរដ្ឋ​ទាំង​៧០​គ្រួសារ ដែល​បាន​ទទួល​សៀវភៅ​គ្រួសារ​យក​ទៅ​ប្រើប្រាស់ និង​បាន​ធ្វើការ​ផ្តាំផ្ញើ​ការសាកសួរ​សុខ​ទុក្ខ​ពី​សំណាក់​លោក ប៉ា សុជាតិ​វង្ស អភិបាល​រាជធានី​ភ្នំពេញ និង​បាន​លើក​ឡើង​អំពី​ការ​យក​ចិត្ត​ទុក​ដាក់​របស់​ថ្នាក់ដឹកនាំ​លើ​ការងារ​ធ្វើ​សៀវភៅ​គ្រួសារ និង​សៀវភៅ​ស្នាក់នៅ​ជូន​ដល់​ប្រជាពលរដ្ឋ ដោយ​បាន​ចាត់​ឲ្យ​មាន​មន្ត្រី​ប៉ុស្តិ៍​នគរបាល​ចុះ​ស្រង់​ស្ថិតិ និង​ចុះ​ធ្វើ​សៀវភៅ​គ្រួសារ សៀវភៅ​ស្នាក់​នៅ​ដល់​លំនៅដ្ឋាន​របស់​បងប្អូន​ប្រជាពលរដ្ឋ​ផ្ទាល់​តែម្តង។

ជា​មួយ​គ្នា​នេះ​លោក​អភិបាលខណ្ឌ​ក៏បាន​ផ្តាំផ្ញើ​ឲ្យ​បងប្អូន​ទាំងអស់ សូម​ថែរក្សា​សៀវភៅ​គ្រួសារ​ដែល​បាន​ចែក​ជូន​ក្នុង​ឱកាស​នេះ​ឲ្យ​បាន​ល្អ​ប្រសើរ ចៀសវាង​ការខូចខាត ឬ​បាត់បង់ ព្រោះ​វា​មាន​ប្រយោជន៍​សម្រាប់​ការប្រើប្រាស់​ផ្សេងៗ ហើយ​ជាពិសេស​ចៀសវាង​ការ​កោស​លុប ឬ​បំពេញ​បន្ថែម​ខុសពី​ការ​ទទួល​ស្គាល់​របស់​សមត្ថកិច្ច។

លោក នុត ពុធ​ដា​រ៉ា ក៏​ពាំនាំ​នូវ​ការណែនាំ​ពី​សំណាក់​លោក​អភិបាល​រាជធានី​ភ្នំពេញ​ចំពោះ​ប្រជាពលរដ្ឋ​លើ​ការងារ​កសិកម្ម ដែល​នេះ​ជា​ការ​យកចិត្តទុកដាក់​របស់​លោក​អភិបាល​រាជធានី​ភ្នំពេញ​ចំពោះ​ការរៀបចំ​ឲ្យ​ប្រសើរ​ឡើងលើ​ការងារ​កសិកម្ម ដាំ​ដំណាំ និង​ចិញ្ចឹមសត្វ ដោយ​លើក​ទឹក​ចិត្ត​ឲ្យ​ប្រជាពលរដ្ឋ បង្កើត​ជា​សហគមន៍​ដាំ​ដុះ និង​ចិញ្ចឹមសត្វ បន្ថែម​លើ​ការ​ធ្វើស្រែ​ប្រចាំឆ្នាំ ដើម្បី​លើក​កម្ពស់​ជីវភាព​ឲ្យ​កាន់តែ​ល្អ​ប្រសើរ​ឡើង៕

រ៉ា​វុ​ទ្ធ

Post a Comment

0 Comments

Close Menu