Ad Code

មេបញ្ជាការ​រង​កងរាជអាវុធហត្ថ​ខេត្ត​ចុះ​សួរ​សុខទុក្ខ​នាំ​យក​អំណោយ​ជូន​គ្រួសារ​រងគ្រោះ​ដោយ​អគ្គីភ័យ


បន្ទាយមានជ័យ ៖ លោក​វរសេនីយ៍ឯក​ ស៊ុន​ សម្បត្តិ​ មេបញ្ជាការ​រង​កងរាជអាវុធហត្ថ​ខេត្តបន្ទាយ​មានជ័យ​ដែល​តំណាង​លោក​ឧត្តមសេនីយ៍ត្រី​ ឱ ​បូ​រិ​ន ​មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​បាន​ដឹកនាំ​កម្លាំង​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​ជូន​ប្រជាពលរដ្ឋ​១​គ្រួសារ​ដែល​រងគ្រោះ​ដោយ​អគ្គីភ័យ​នៅ​ថ្ងៃទី​១៣​ ខែកុម្ភៈ​ ឆ្នាំ​២០១៥ នៅ​ភូមិ​តា​អ៊ិន​ពីរ ​ឃុំ​ស្រះ​រាំង​ ស្រុក​មង្គល​បូរី​ ខេត្តបន្ទាយមានជ័យ។ លោក​វរសេនីយ៍ឯក បោ​ន បិ​ន មេបញ្ជាការ​រង​កង​រាជ​អាវុធ​ខេត្ត លោក​វរសេនីយ៍ទោ សរ ប៊ុន​សឿង មេបញ្ជាការ​រង​កងរាជអាវុធហត្ថ​ខេត្ត​ និង​កងកម្លាំង​ជា​ច្រើន​រូប​ទៀត ​ត្រូវ​បាន​ចូលរួម​ក្នុង​ពិធី​នោះ​ផង​ដែរ​។ លោក ឡុង ពុន អភិបាលស្រុក​មង្គល​បូរី​បាន​មាន​មតិ​រាយការណ៍​ថា កាល​ថ្ងៃទី​១១​ ខែ​កុម្ភៈ ឆ្នាំ​២០១៥​វេលា​ម៉ោង​៧​និង​៣០​នាទី​ព្រឹក​ មាន​អគ្គីភ័យ​មួយ​ឆាបឆេះ​អស់​ផ្ទះ​មួយ​ខ្នង ​ព្រមទាំង​ទ្រព្យសម្បត្តិ​គ្មាន​សល់​ មូលហេតុ​ដោយ​ម្ចាស់​ដាំបាយ​ធ្វើ​ម្ហូប​ទៅ​វត្ត​ថ្ងៃសីល​មិនបាន​ពន្លត់​ភ្លើងចង្ក្រាន​ឲ្យ​បាន​ត្រឹមត្រូវ​មុន​ពេល​ចេញពីផ្ទះ​ ទើប​បណ្ដាល​ឲ្យ​ឆាបឆេះ​ផ្ទះ​ឈើ​ប្រក់​ស័ង្កសី​។​ ម្ចាស់ផ្ទះ​ដែល​ត្រូវ​អគ្គីភ័យ​លេប​ត្របាក់​មានឈ្មោះ សួង ទី ភេទ​ប្រុស​៧៧​ឆ្នាំ​ និង​មាន​ប្រពន្ធ​ឈ្មោះ ហួត ឡាំង អាយុ​៧៤​ឆ្នាំ​ ដែល​រស់​ភូមិ​ខាងលើ។ លោក​ ស៊ុន ​សម្បត្តិ បាន​មាន​ប្រសាសន៍​ថា​ក្រោយពេល​ទទួល​ព័ត៌មាន​បានដឹង​ពី​កងកម្លាំង​កងរាជអាវុធហត្ថ​ស្រុក​មង្គល​បូរី លោក​ឱ​បូ​រិន្ទ បាន​ដឹកនាំ​កម្លាំង​ក្រោម​បង្គាប់​ចុះ​សួរ​សុខ​ទុក​ ហើយ​បាន​គៀង​កូរ​ចូលរួម​ពី​កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត​ស្រុក​.​ក្រុង​ចូលរួម​គ្នា​ជា​សប្បុរសជន​បាន​ថវិកា​ចំនួន​២.៦០០.០០០​រៀល​ អំណោយ​មាន​អង្ក​៣​ការុង​ស្មើ​និង​១០០​គីឡូក្រាម មី​២​កេះ ទឹកស៊ីអ៊ីវ​១​យួរ​ស្មើ​និង​៦​ដប ទឹកត្រី​១​យួរ​ស្មើ​និង​៦​ដប ​ត្រីខ​២​កេះ​២០​កំប៉ុង មុង​១​ភួយ​១ ក្រ​ម៉ា​១ ចានបាយ​១០ ចាន​សម្ល​១០ ស្លាបព្រា​១០ សោម​១០ ឆ្នាំ​បាយ​១ ឆ្នាំ​សម្ល​១ ខ្ទះ​១ វែក​បាយ​១ វែក​សម្ល​១​ស្ករ​១​គីឡូក្រាម ខ្ទឹម​១​គីឡូក្រាម ប៊ីចេង​១​កញ្ចប់ អំបិលអ៊ីយ៉ូត​១​គីឡូក្រាម ។ លោក​បាន​ផ្តាំផ្ញើ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​ត្រូវ​មាន​ការប្រុងប្រយ័ត្ន​ទាំងអស់គ្នា​ចំពោះ​អគ្គីភ័យ​ព្រោះ​ពេលនេះ​រដូវប្រាំង​ដែល​ជា​រដូវ​ហួតហែង​ វា​ងាយស្រួល​និង​រហ័ស​ឆាបឆេះ​កើតឡើង​ដូច​ពាក្យចាស់​ពោល​ថា "សុខចិត្ត​ឲ្យ​លិច​ទូក​កណ្តាលទន្លេ​ កុំ​ឲ្យ​ភ្លើង​ឆេះ​ផ្ទះ​"

គង្គា​

Post a Comment

0 Comments

Close Menu