Ad Code

រថយន្ត​២​គ្រឿង​បុក​គ្នា​សំណាងល្អ​គ្មាន​អ្នក​រង​គ្រោះថ្នាក់​


ភ្នំពេញ ៖ រថយន្ត​២​គ្រឿង​បុក​គ្នា​សំណាងល្អ​គ្មាន​អ្នក​រងគ្រោះថ្នាក់ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​២​និង​៥០​នាទី​ទៀបភ្លឺ ថ្ងៃទី​១៦ ខែកុម្ភៈ ឆ្នាំ​២០១៥ នៅ​ចំនុច​ផ្លូវ​លេខ​៣១០​ កែង​ផ្លូវ​ព្រះមុនីវង្ស ស្ថិត​ក្នុង​សង្កាត់​បឹង​កេងកង​ទី​១ ខណ្ឌចំការមន រាជធានី​ភ្នំពេញ​។​

សាក្សី​បាន​ឲ្យ​ដឹង​ថា ​មុន​ពេល​កើតហេតុ​គេ​បានឃើញ​រថយន្ត​ម៉ាក​ព្រួស ពណ៌​ស្ករ ពាក់​ស្លាក​លេខ​ភ្នំពេញ​2Y-8758 ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវ​ព្រះមុនីវង្ស ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង ខណៈ​មក​ដល់​ចំណុច​កើតហេតុ​ស្រាប់​តែ​មាន​រថយន្ត​ម៉ាក​ហាយ​ប្រ៊ី​ត ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ​2AA-9192 បើកបរ​ដោយ​បុរស​ម្នាក់​ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវ​លេខ​៣១០ ​ក្នុង​ទិស​ដៅ​ពី​កើ​តទៅ​លិច​ក្នុង​ល្បឿន​លឿន​ក៏​ជ្រុល​បុក​ចំ​ពី​ចំហៀង​ពេញទំហឹង​បណ្ដាល​ឲ្យ​រង​ការខូចខាត​ទាំងសងខាង។​

ក្រោយពេល​កើតហេតុ​ សមត្ថកិច្ច​បាន​ចុះ​មកដល់​ចំណុច​កើតហេតុ​ និង​ធ្វើការ​សម្របសម្រួល​គ្នា​ ដោយ​ម្ចាស់​រថយន្ត​ហាយ​ប្រ៊ី​ត​ចេញថ្លៃ​ខូចខាត​ទៅលើ​រថយន្ត​ម៉ាក​ព្រួស​ដើម្បី​បញ្ចប់រឿង​នៅ​កន្លែង​កើតហេតុ ​ដោយ​មិន​រំខាន​ទៅ​សមត្ថកិច្ច​ឡើយ៕


ឌួង​វិ​រះ​ជ័យ​

Post a Comment

0 Comments

Close Menu