Ad Code

រថយន្ត​កូរ៉ូឡា​បើក​កៀរ​ម៉ូតូ​បណ្ដាល​ឲ្យ​ដួល​បោក​ទៅ​នឹង​ថ្នល់​រង​របួស​២​នាក់ ​រួច​បើក​ចូល​ទៅ​ច្រៀង​ធ្វើ​មិនដឹង​


ភ្នំពេញ ៖ កាលពី​វេលា​ម៉ោង​២២​និង​៣០​នាទី​យប់ ថ្ងៃទី​១៥ ខែកុម្ភៈ ឆ្នាំ​២០១៥​ មាន​ករណី​គ្រោះថ្នាក់​ចរាចរ​មួយ​បាន​កើត​ឡើង​តាម​បណ្ដោយ​ផ្លូវ​ព្រះមុនីវង្ស ទល់មុខ​នឹង​ភោជនីយដ្ឋាន "ហ៊ួ​ ណា​ម" ស្ថិត​នៅ​ក្នុង​សង្កាត់​បឹងត្របែក ខណ្ឌចំការមន ​រវាង​រថយន្ត​កូរ៉ូឡា ​និង​ម៉ូតូ​គុប បណ្ដាល​ឲ្យ​អ្នក​ជិះ​ម៉ូតូ​២​នាក់​រង​របួស​។​

សាក្សី​នៅ​កន្លែង​កើតហេតុ​បា​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​គេ​បានឃើញ​នារី​២​នាក់​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​គុប​ជ្រុង ពណ៌​ទឹកប៊ិច ពាក់​ស្លាក​លេខ ថ ៤២០៩​ភព​១ ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវ​មុនីវង្ស ក្នុង​ទិសដៅ​ពី​ជើង​ទៅ​ត្បូង ខណៈ​មកដល់​ចំណុច​កើតហេតុ​ស្រាប់​តែ​មាន​រថយន្ត​កូ​រ៉ូឡា​មួយ​គ្រឿង ពណ៌​ស ស្លាក​លេខ​ភ្នំពេញ​2Q-0819 ធ្វើដំណើរ​ស្រប​ទិសដៅ​គ្នា ហើយ​បាន​បើក​មក​កៀរ​ម៉ូតូ​បណ្ដាល​ឲ្យ​ដួល​ទៅ​នឹង​ថ្នល់​រង​របួស​ធ្ងន់​និង​ស្រាល ហើយ​រថយន្ត​បង្ក​បាន​ព្យាយាម​បើក​រត់​ និង​បើក​ចូល​ក្នុង​ហាង​ខារ៉ាអូខេ ដោយ​ធ្វើ​ដូច​មិនដឹង​រឿង​អ្វី​ទាំងអស់​។ ជនរងគ្រោះ​ដែល​របួសធ្ងន់​ត្រូវ​បាន​ដឹក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ភ្លាមៗ​ ចំណែក​នាក់​រង​បួស​ស្រាល​បាន​ជិះ​ម៉ូតូ​ដេញ​តាម​រថយន្ត​បង្ក និង​រាយការណ៍​ទៅ​សមត្ថកិច្ច​ចុះ​មក​អន្តរាគមន៍​មកដល់​ចំណុច​កើតហេតុ។

សាក្សី​​បាន​បន្ត​ថា ​ខណៈ​សមត្ថកិច្ច​មកដល់​ចំណុច​កើតហេតុ​ហើយ​បាន​បុគ្គលិក​ខារ៉ាអូខេ​ហៅ​ម្ចាស់​រថយន្ត​បង្ក​មក​ដោះស្រាយ​ តែ​ម្ចាស់​រថយន្ត​មិនបាន​ចេញ​មក​ដោះស្រាយ​នោះ​ទេ ទើប​សមត្ថកិច្ច​ស្ទូច​រថយន្ត​ទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌចំការមន​ដើម្បី​រង់ចាំ​ម្ចាស់​ចូលខ្លួន​ដោះស្រាយ​តាមច្បាប់​៕​


ឌួង​វិ​រះ​ជ័យ​

Post a Comment

0 Comments

Close Menu