Ad Code

មេដឹកនាំ​សហភាព​អឺរ៉ុប​ថា បទ​ឈប់​បាញ់​ក្រុង​មី​ន្ស​ត្រូវ​បាន​គោរព​ទូទៅ​


​ ​សេចក្ដីថ្លែងការណ៍​មួយ​ពី​ការិយាល័យ​ប្រធានាធិបតី​បារាំង​និយាយ​ថា ប្រទេស​បារាំង​និង​ប្រទេស​អាល្លឺម៉ង់​ជឿ​ថា បទ​ឈប់​បាញ់​នៅក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន​កំពុង​ត្រូវ​បាន​គោរព​ជាទូទៅ​។​

​ ​ក៏ប៉ុន្តែ​មេដឹកនាំ​របស់​បណ្ដា​ប្រទេស​ដែល​បាន​ជួយ​សម្របសម្រួល​បទ​ឈប់​បាញ់​នោះ​បាន​និយាយ​ថា ឧប្បត្តិហេតុ​ក្នុងស្រុក​ខ្លះ​ប្រាកដជា​នឹង​ត្រូវ​គោរព​ដោះស្រាយ​ឆាប់ៗ​។ ការ​បាញ់​ផ្លោង​បាន​បន្ត​នៅ​ជុំវិញ​ទីក្រុង​ដេ​បាល់​សេវ​ដែល​ត្រូវ​ឡោមព័ទ្ធ​។​

ប៉ុន្តែ​ការ​ប្រយុទ្ធ​គ្នា​នៅក្នុង​តំបន់​នោះ​ត្រូវ​បាន​គេ​រាយការណ៍​ថា បាន​ចុះថយ​ចាប់តាំងពី​បទ​ឈប់​បាញ់​បាន​ចាប់​ផ្តើម​នៅ​ពាក់កណ្ដាល​អាធ្រាត្រ​ថ្ងៃ​សៅរ៍​មក។​

ពួក​ឧទ្ទាម​សិទ្ធិ​រុស្ស៊ី​បាន​និយាយ​ពី​ពេលមុន​ថា ពួកគេ​មាន​សិទ្ធិ​បាញ់​ទៅលើ​ទីក្រុង​នោះ​ពី​ព្រោះ​គេ​ជឿ​ថា ទឹកដី​នោះ​គឺជា​កម្ម​សិទ្ធ​របស់​ពួកគេ​។​

​ ​AFP រាយការណ៍​ថា​នៅពេល​ជាមួយគ្នា​នោះ​ដែរ អ្នកនាំពាក្យ​យោធា​និយាយ​ថា កងទ័ព​អ៊ុយ​ក្រែ​ន ស្ថិត​នៅ​ក្រោម​ការវាយប្រហារ​៦០​លើក នៅក្នុង​រយៈពេល​ប៉ុន្មាន​ម៉ោង ក្រោយពី​ការ​ឈប់​បាញ់​ចូល​ជា​ធរមាន​។ អ្នកនាំពាក្យ​រូប​នោះ​និយាយ​ថា ក្រុង​ដេ​បាល់​សេវ​បាន​បន្ត​ជា​ឆាក​នៃ​ការ​ប៉ះទង្គិច​ដ៏​ខ្លាំង​បំផុត​។​

​ ​ពួក​អ្នកត្រួតពិនិត្យ​OSCE យល់ស្រប​ថា បទ​ឈប់​បាញ់​ហាក់ដូចជា​កំពុង​ត្រូវ​គេ​គោរព​ជាទូទៅ ប៉ុន្តែ​រអ៊ូ​រថា ត្រូវ​បាន​គេ​បដិសេធ​មិន​ឲ្យ​ចូល​ទៅ​ក្នុង​ទីក្រុង​ដេ​បាល់​សេវ​នោះ​ទេ​៕

រឹទ្ធ​

Post a Comment

0 Comments

Close Menu