Ad Code

ខេត្តបន្ទាយមានជ័យ​បើក​ធ្វើ​មហាសន្និបាត​វិសាមញ្ញ​របស់​គណៈ​បក្ស​ប្រជាជន​


បន្ទាយមានជ័យ ៖ នៅ​ព្រឹក​ថ្ងៃទី​១៥ ​ខែកុម្ភៈ ​ឆ្នាំ​២០១៥ ​នៅ​គណបក្ស​ប្រជាជន​កម្ពុជា​ឋិត​ក្នុង​ភូមិ​គោ​រដ្ឋា​ន សង្កាត់​អរ​អំបិល ក្រុង​សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ បាន​រៀបចំ​ធ្វើ​មហាសន្និបាត​វិសាមញ្ញ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​។​ មហាសន្និបាត​នេះ​បាន​ចូលរួម​លោក កែ​ គីម​យ៉ាន​ឧបនា​យករដ្ឋមន្ត្រី​ និង​ជា​ប្រធាន​គណៈកម្មាធិការ​កណ្ដាល​ចុះ​ជួយ​ខេត្តបន្ទាយមានជ័យ លោក​ គោ ​ស៊ុំ​សារឿ​ត អភិបាលខេត្ត​បន្ទាយមានជ័យ លោក ​អ៊ុង​ អឿន ប្រធាន​ក្រុមប្រឹក្សា​ខេត្ត និង​មន្ត្រី​អ្នក​មុខ​អ្នក​ការ​ជាច្រើន​នាក់​ទៀត ​បាន​ចូលរួម​ក្នុង​ពិធី​នេះ​ផង​ដែរ​។​ លោក ​កែ​ គីម​យ៉ាន ​បាន​មានប្រសាសន៍​ក្នុង​ពិធី​នោះ​ដែរ​ថា ថ្ងៃនេះ​មហាសន្និបាត​វិសាមញ្ញ​បាន​ដំណើរការ​ប្រជុំ​ស្របតាម​លក្ខន្តិកៈ​ និង​បទបញ្ជា​ផ្ទៃ​ក្នុង​របស់​គណ​បក្ស​ក្នុង​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់​។ ​លោក​បាន​បន្ត​ថា ​សន្និបាត​នេះ​បាន​ពិនិត្យ​យ៉ាង​ល្អិតល្អន់​ចំពោះ​សភាពការណ៍​ទូទៅ​របស់​គណបក្ស​ឆ្នាំ​២០១៤​បន្ត​ទៅ​២០១៥ ស្តីអំពី​សភាព​ការណ៍​បោះឆ្នោត​រយៈពេល​កន្លងមក​ សន្និបាត​បាន​កត់សម្គាល់​ និង​ធ្វើការ​វាយ​តម្លៃ​ខ្ពស់​ចំពោះ​ការ​​វិវឌ្ឍ​សេដ្ឋកិច្ច​សង្គម​របស់​កម្ពុជា​។ ​សន្និបាត​បាន​គាំទ្រ​ពេញទំហឹង​ចំពោះ​ការ​ប្រឹងប្រែង​របស់​រាជរដ្ឋា​ភិបាល​នីតិ​កាល​ទី​៥​ ក្រោម​ការដឹកនាំ​របស់​សម្ដេច​តេ​ជោ​ ហ៊ុន សែន ​ដែល​បាន​ទទួល​ជោគជ័យ​យ៉ាង​ត្រចះត្រចង់​ដូចជា សន្តិភាព ស្ថិរភាព នយោបាយ សន្តិសុខ និង​សណ្ដាប់ធ្នាប់​សង្គម​ជាដើម​។​ លោក​បាន​បន្ត​ថា​ ត្រូវ​ថែរក្សា​ឲ្យ​បាន​រឹងមាំ​នូវ​ស្ថិរភាព​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​បាន​រស់នៅ​យ៉ាង​សុខដុមរមនា​។​ លោក​បាន​និយាយ​បន្ត​ទៀត​ថា​ សន្និបាត​នេះ​បាន​ធ្វើការ​កត់សម្គាល់​យ៉ាង​យក​ចិត្ត​ទុកដាក់​ចំពោះ​សភាពការណ៍​ក្នុង​តំបន់​ដែល​កំពុង​បន្ត​រីកចម្រើន​តាម​និន្នាការ​សន្តិភាព សហ​ប្រតិ​ប​ត្តិការ​ និង​អភិវឌ្ឍន៍​។​ លោក​បាន​អំពាវនាវ​ដល់​សមាជិក​បក្ស​ និង​មន្ត្រី​គណបក្ស​គ្រប់រូប​ត្រូវ​បន្ត​កែ​តម្រង់​ទិសដៅ​ឆ្ពោះ​ទៅ​រក​ការបម្រើ​ប្រជាពលរដ្ឋ​នៅ​គ្រប់​មូលដ្ឋាន​ដើម្បី​ឲ្យ​ចេះ​ប្រកាន់ខ្ជាប់​នូវ​ស្មារតី​សាមគ្គី​ជា​កម្លាំង​ដើម្បី​សម្រេច​ឲ្យ​បាន​នូវ​រាល់​ភារកិច្ច​របស់​បក្ស​។ សន្និបាត​នេះ​ដែរ​ ត្រូវ​រៀបចំ​ផែនការ​ដើម្បី​ចាត់តាំង​អនុវត្ត​រាល់​ទិសដៅ​ភារកិច្ច​ដែល​សន្និបាត​បាន​កំណត់​ឲ្យ​ផង​ដែរ​៕

គង្គា​

Post a Comment

0 Comments

Close Menu