Ad Code

យុវជន​ម្នាក់​ជិះ​លឿន​ជាន់​ហ្វ្រាំង​ដួល​បោក​ក្បាល​នឹង​ថ្នល់ជាតិ​ស្លាប់​នៅ​ស្រុក​បរកែវ​


រតនគិរី ៖ យុវជន​ម្នាក់​ជិះ​លឿន​ជាន់​ហ្វ្រាំង​ដួល​បោក​ក្បាល​នឹង​ថ្នល់ជាតិ​ស្លាប់​នៅ​ស្រុក​បរកែវ​ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​ចំណុច​ភូមិ​ត្រុំ ឃុំ​ឡា​មិញ ស្រុក​បរ​កែវ ខេត្តរតនគិរី នៅ​វេលា​ម៉ោង​៩​និង​៣០​នាទី​យប់ ​ថ្ងៃ​សៅរ៍ ទី​១៤ ខែកុម្ភៈ ឆ្នាំ​២០១៥​។ ជនរងគ្រោះ​នោះ​មានឈ្មោះ​ សាំង សុខ​ល័​ក្ខ ភេទ​ប្រុស អាយុ​១៩​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​ជា​និស្សិត សព្វថ្ងៃ​រស់នៅ​ភូមិ​១ ឃុំ​ឡា​មិញ ស្រុក​បរ​កែវ ខេត្តរតនគិរី បាន​ជិះ​ម៉ូតូ​ម៉ាក​ឌ្រី​ម​សង់​ស៊េរី​ឆ្នាំ​២០១៤ ពណ៌​ខ្មៅ គ្មាន​ស្លាក​លេខ ជិះ​ពី​លិច​ទៅ​កើត លុះ​មក​ដល់​ចំណុច​កើតហេតុ ​ក៏បាន​ជាន់​ហ្វ្រាំង​ខ្លាំង និង​មាន​ភាព​ស្រវឹង​បន្តិច​ផង ក៏​ជិះ​ក្នុង​ល្បឿន​លឿន​ដួល​បោក​ក្បាល​ទៅ​នឹង​ថ្នល់​បណ្ដាល​ឲ្យ​រង​របួស​ធ្ងន់ ហើយ​ក៏បាន​បញ្ជូន​ទៅ​មណ្ឌល​សុខភាព​ស្រុក​បរ​កែវ ដោយមាន​សភាព​ធ្ងន់ធ្ងរ​ពេក បាន​បញ្ជូន​មក​សង្គ្រោះ​នៅ​ឯ​មន្ទីរពេទ្យ​បង្អែក​ខេត្ត តែ​អកុសល​ក៏​បាន​ស្លាប់​បាត់​បង់ជីវិត​តែម្តង​។​ ករណី​គ្រោះថ្នាក់​ខាង​លើ​នេះ​មិនបាន​ធ្វើ​ឲ្យ​ប៉ះពាល់​អ្នក​ដំណើរ​ដទៃទៀត​នោះ​ទេ​។​

មន្ត្រី​នគរបាល​នៅ​ស្រុក​បរ​កែវ​បាន​ប្រាប់​ឲ្យ​ដឹង​ថា ក្រោយពី​កើតហេតុ​រួច​ សមត្ថកិច្ច​បាន​ចុះ​ទៅ​វាស់វែង និង​ដឹក​ម៉ូតូ​ជនរងគ្រោះ​មក​រក្សាទុក​នៅ​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ឡា​មិញ​ ដើម្បី​រង់ចាំ​ក្រុម​គ្រួសារ​មក​ដោះស្រាយ​ពេល​ក្រោយ​។ មន្ត្រី​នគរបាល​ក៏បាន​បញ្ជាក់​ថា ជនរងគ្រោះ​ខាងលើ​ពិតជា​ជិះ​ម៉ូតូ​គ្រោះថ្នាក់​ចរាចរណ៍​ដោយ​ខ្លួនឯង​ពិតប្រាកដ​មែន​។ បន្ទាប់​មន្ត្រី​នគរបាល​បាន​ធ្វើ​កោសល្យវិច័យ​ហើយ ក៏បាន​ប្រគល់​សាកសព​ជនរងគ្រោះ​ឲ្យ​ទៅ​ក្រុម​គ្រួសារ​ញាតិមិត្ត​ធ្វើបុណ្យ​ទៅតាម​ប្រពៃណី​នៅ​ឯ​លំនៅ​ដ្ឋាន​៕

តា​ជួង​

Post a Comment

0 Comments

Close Menu