Ad Code

មេដឹកនាំ​ទាំងឡាយ​ ព្រមព្រៀង​ចំពោះ​ផែនទី​ផ្លូវ​អ៊ុយក្រែន


មេដឹកនាំ​របស់​ប្រទេស​អ៊ុយក្រែន​ រុស្ស៊ី បារាំង​ និង​អាល្លឺម៉ង់​ នៅ​ថ្ងៃព្រហស្បតិ៍​ បាន​ព្រមព្រៀង​លើ​ផែនទី​ផ្លូវ​មួយ​ ក្នុង​គោលបំណង​សំដៅ​បញ្ចប់​សង្រ្គាម​១០ខែ​រវាង ក្រុងគៀរ​ និង​ពួក​ឧទ្ទាម​ដែល​ក្រុម​មូស្គូ​គាំទ្រ ប៉ុន្តែ​មជ្ឈធាតុនិយម​ នៅ​តែ​មាន​នៅ​ពេល​លោក​ខាង​លិច​ព្រមានថា «យើង​ត្រូវ​ការ​ធ្វើ​កិច្ចការ​ច្រើនទៀត​នៅ​ឡើយ»

ក្រោយពីកិច្ចប្រជុំ​មួយ​នៅ​ទីក្រុង​មីន្ស​របស់​ប្រទេស​បេឡា​រ៉ូស​មក​ ប្រធានាធិបតី​រុស្ស៊ី​ លោក​វ្ល៉ា​ឌីមៀរ​ពូទីន (Vladimir Putin និយាយថា លោក​និង​អធិការបតី​អាល្លឺម៉ង់​ លោក​ស្រី​អេន​ជឺឡា​មឺកែល​ (Angela Merkel) ប្រធានាធិបតី​បារាំង​លោកស្រី​ប្រង់ស្វ័រ​ហូឡង់ (Francoi Holland) និង​ប្រធានាធិបតី​អ៊ុយក្រែន​លោក​ប៉េត្រូប៉ូរ៉ូសេនកូ (Poroshenko) បាន​សម្រេច​កិច្ចព្រមព្រៀង​ឈប់បាញ់មួយ។

ដោយ​រំលឹកពី​សេចក្តី​ថ្លែងការណ៍​ប្រុងប្រយ័ត្ន​ពី​មេ​ដឹកនាំ​ផ្សេងៗ​នោះ​លោក​ប៉ូរ៉ូសេនកូ បាន​ចាត់​ទុក​ការចរចា​១៧ម៉ោង​នោះ​ថា ជារឿង​ពិបាក​ និង​និយាយ​ថា លោក​រំពឹង​ថា ការអនុវត្តន៍​កិច្ច​ព្រមព្រៀង​នោះ​មិនមែន​ងាយ​ស្រួល​​ទេ។

ក្រោម​កិច្ចព្រមព្រៀង​នោះ​បទ​ឈប់បាញ់​គ្នា​មួយ​នឹង​ចូល​ជា​ធរមាន​នៅ​ពាក់កណ្ដាល​យប់​ ម៉ោង​នៅ​ក្នុង​ក្រុង​គៀរ​ នៅ​ថ្ងៃអាទិត្យ​ ហើយ​អាវុធ​ធុន​ធ្ងន់​នឹង​ត្រូវ​ដក​ចេញ​ពី​រណសិរ្ស​ជួរ​មុខ​នៃ​ជម្លោះ​ដែល​បាន​សម្លាប់​មនុស្ស​យ៉ាងតិច​ជាង​៥.៣០០នាក់ និង​ជំរុញ​ឲ្យ​ប្រជាជន​មួយ​លាន​នាក់​ចាកចេញ​ពី​ផ្ទះ​សម្បែង​របស់​គេ​ទៅ​ហើយ​នោះ៕


Post a Comment

0 Comments

Close Menu