Ad Code

រដ្ឋ​ឥស្លាម​ថា​ខ្លួន​ចាប់បាន​ចារបុរស​អ៊ីស្រាអែល​នៅ​ស៊ី​រី​


​ ​រដ្ឋ​ឥស្លាម​ម​បាន​និយាយ​នៅ​ថ្ងៃ​ព្រហស្បតិ៍​ថា ​ខ្លួន​បាន​ចាប់ខ្លួន​អារ៉ាប់​អ៊ីស្រាអែល​ម្នាក់​ដែល​បាន​តាំងខ្លួន​ជា​យុទ្ធ​ជនបរទេស​ម្នាក់​ដើម្បី​ស៊ើបការណ៍​ឲ្យ​Mossad ជា​រឿង​មួយ​ដែល​ត្រូវ​បាន​បដិសេធ​ដោយ​ប្រទេស​អ៊ីស្រាអែល ​និង​ដោយ​គ្រួសារ​របស់​បុរស​ដែល​បាន​និយាយ​ថា ត្រូវ​បាន​គេ​ចាប់ពង្រត់​នោះ។​

នៅក្នុង​ការ​សម្ភាសន៍​មួយ​បោះពុម្ព​ផ្សាយ​ដោយ​ទស្សនាវដី្ត​ផ្សាយ​ជា​ភាសា​អង់គ្លេស​របស់​រដ្ឋ​ឥស្លាម​Dabig ថា​លោក​មូ​ហា​ម៉ា​ដ មូ​សាឡា​ម (Muhammad Musallam) អាយុ​១៩​ឆ្នាំ បាន​ចូលរួម​នៅ​ក្នុង​ក្រុម​ឧទ្ទាម​នៅក្នុង​ប្រទេស​ស៊ី​រី​ដើម្បី​រាយការណ៍​ឲ្យ​អ៊ីស្រាអែល​ស្ដីពី​ឃ្លាំង​អាវុធ​មូលដ្ឋាន​របស់​ខ្លួន​ហើយ​ការ​ជ្រើសរើស​កម្លាំង​របស់​ប៉ាឡេស្ទីន។​

ក្រោយពី​ទង្វើ​របស់​លោក​ដែល​នាំ​ឲ្យ​មានការ​សង្ស័យ​ពី​ពួក​មេបញ្ជាការ​រដ្ឋ​ឥស្លាម​នោះ លោក​មូ​សាឡា​ម​ត្រូវ​បាន​គេ​ដកស្រង់​សំដី​និយាយ​ថា លោក​បាន​បែក​ការណ៍​ដោយសារ​ទូរស័ព្ទ​ទៅកាន់​ឪពុក​របស់​លោក​នៅ​ហ្សេរុយសាឡឹម​ខាងកើត​ដែល​នាំ​ឲ្យ​មានការ​ចាប់ខ្លួន​លោក។​

ឪពុក​របស់​លោក​មូ​សាឡា​ម​ឈ្មោះ​សា​អ៊ី​ដ​បាន​បដិសេធ​ថា កូនប្រុស​របស់​លោក​មិនមែន​ជា​ចារបុរស​ទេ ដោយ​និយាយ​ថា កូនប្រុស​របស់​លោក​បាន​បាត់​ខ្លួន​ក្រោយពី​ធ្វើដំណើរ​ក្នុងនាម​ជា​ទេសចរ​ម្នាក់​ទៅកាន់​ប្រទេស​ទួរគី​នោះ​៕

រឹទ្ធ​

Post a Comment

0 Comments

Close Menu