Ad Code

ការ​ប៉ះទង្គិច​គ្នា​ផ្ទុះឡើង​នៅក្នុង​ខួប​បាតុកម្ម​របស់​ប្រទេស​វេ​ណេ​ស៊ុយ​អេ​ឡា​


ប៉ូលិស​វេ​ណេ​ស៊ុយ​អេ​ឡា​បាន​បាញ់​ឧស្ម័ន​បង្ហូរទឹកភ្នែក​ដើម្បី​បំបែកពួក​និស្សិត​ដែល​កំពុង​ធ្វើបាតុកម្ម​ប្រឆាំង​រដ្ឋាភិបាល​របស់​ប្រធានាធិបតី​លោក និ​កូ​ឡាស​ម៉ា​ឌូ​រ៉ូ (Nicolas Maduro) នៅ​ថ្ងៃ​ខួប​បាតុកម្ម​ដែល​ជា​យថាហេតុ​បណ្ដាល​ឲ្យ​ស្លាប់​មនុស្ស​៤៣​នាក់​កាលពី​ឆ្នាំមុន។​

ការ​ប៉ះទង្គិច​គ្នា​បាន​ផ្ទុះឡើង​នៅពេល​ពួក​និស្សិត​នៅក្នុង​ទីក្រុង​សាន់​គ្រិស​តូ​បា​ភាគ​ខាងលិច ជា​បាតុកម្ម​ដែល​បាន​អង្រួន​ប្រទេស​ពី​ខែកុម្ភៈ ដល់​ខែមិថុនា ឆ្នាំ​២០១៤​នោះ បាន​ព្យាយាម​ដើរ​ដង្ហែ​ទៅ​កាន់​ការិយាល័យ​ក្នុងស្រុក​មន្ត្រី​សិទ្ធ​មនុស្សជាតិ។​

អាជ្ញាធរ​និយាយ​ថា មនុស្ស​ម្នាក់​ត្រូវ​បាន​គេ​គ្រវែង​ត្រូវ​ក្បាល​ដោយ​ដុំ​ថ្ម​មួយ និង​របួស​នៅពេល​ប៉ះទង្គិច​គ្នា​មុន​ប៉ូលិស​បាញ់​ឧស្ម័ន​បង្ហូរទឹកភ្នែក​ដើម្បី​បំបែកហ្វូង​បាតុកម្ម​នោះ។​

សារព័ត៌មាន​វេ​ណេ​ស៊ុយ​អេ​ឡា​និយាយ​ថា រដ្ឋធានី​កា​រ៉ា​កាស​និង​ទីក្រុង​ផ្សេងទៀត​ប្រារព្ធ​ខួប​បាតុកម្ម​ឆ្នាំមុន ដែល​បាន​ចាប់​ផ្តើម​ឧក្រិដ្ឋ​ហិង្សា ប៉ុន្តែ​បាន​លេចឡើង​នូវ​ការ​បង្ហាញ​ពី​ការ​មិន​ពេញចិត្ត​ជាមួយនឹង​ការ​ខ្វះខាត​ទូទៅ​អតិផរណា​និង​ការគ្រប់គ្រង​សេដ្ឋកិច្ច​ទន់ខ្សោយ​របស់​រដ្ឋាភិបាល​សង្គម​និយម។​

នៅ​ក្រុង​កា​រ៉ា​កាស ពួក​និស្សិត​ប្រហែល​២០០​នាក់ បាន​ព្យាយាម​ដើរ​ដង្ហែ​ឆ្ពោះ​ទៅ​កាន់​វិហារ​កាតា​លិ​ក​មួយ​នៅ​ថ្ងៃ​ព្រហស្បតិ៍ ប៉ុន្តែ​ត្រូវ​បាន​ប៉ូលិស​បង្ខំចិត្ត​ឲ្យ​ដកថយ ហើយ​ក៏បាន​ប្រមូល​ផ្តុំគ្នា​នៅ​បរិ​វណ​សកលវិទ្យាល័យ​កណ្ដាល​វេ​ណេ​ស៊ុយ​អេ​ឡា​វិញ៕

រឹទ្ធ

​ ​

Post a Comment

0 Comments

Close Menu