បាត់ដំបង ៖ នារីវ័យក្មេងម្នាក់ដែលស្ថិតក្នុងវ័យអនីតិជនត្រូវបានជនសង្ស័យចាប់រំលោភរហូតបានសម្រេចតែក្នុងរយៈពេលជិត២០នាទីប៉ុណ្ណោះ បន្ទាប់ពីសង្សាររបស់នាងទូរស័ព្ទបបួលនាងទៅលែងក្នុងព្រៃដំឡូង ត្រង់ចំណុចអូរតាកុក ស្ថិតក្នុងភូមិជាមន្ត្រី ឃុំត្រែង ស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង កាលពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៤ វេលាម៉ោង៧យប់នាពេលកន្លងមក ហើយត្រូវបានមិត្តភក្ដិរបស់ប្រុសស្នេហ៍ចាប់រំលោភនៅចន្លោះពេលដែលដៃគូរបស់នាងដើរទៅមើលម៉ូតូចម្ងាយប្រហែល៥០០ម៉ែត្ររួចមក។
យោងតាមពាក្យបណ្ដឹងរបស់ម្តាយនារីរងគ្រោះឈ្មោះ ឌុក ភ័ណ អាយុ៥៦ឆ្នាំ រស់នៅ
ត្រង់ចំណុចកើតហេតុខាងលើបានរៀបរាប់ថា នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៤ វេលាម៉ោងប្រហែល៨យប់ ខណៈដែលគាត់កំពុងអង្គុយមើលទូរទស្សន៍ ក៏ស្រាប់តែបានបាត់កូនស្រីរបស់គាត់ពីផ្ទះ ដោយមិនដឹងជាទៅទីណាឡើយ បើទោះបីជាគាត់ និងកូនប្រុសច្បងនាំគ្នាដើររកពេញភូមិក៏មិនបានជួបប្រទះដែរ លុះប្រហែលជាម៉ោង៧ព្រឹកទើបឃើញកូនស្រីរបស់គាត់ត្រឡប់មកផ្ទះវិញ ដោយនាងមិននិយាយស្តីអ្វីឡើយទោះជាគាត់ធ្វើការសាកសួរយ៉ាងណាក៏ដោយ ប៉ុន្តែទីបំផុតនៅថ្ងៃស្អែកឡើងទើបនាងបានសារភាពប្រាប់ពីហេតុការណ៍ថាត្រូវគេចាប់រំលោភរហូតបានសម្រេច ទើបនាងនៅសម្ងំក្នុងព្រៃដំឡូងរហូតដល់ភ្លឺ ដោយមិនហ៊ានចូលផ្ទះទាំងយប់ឡើយ។
នៅចំពោះមុខសមត្ថកិច្ចនារីរងគ្រោះឈ្មោះ ស ស ទ អាយុ១៤ឆ្នាំ បានរៀបរាប់ថា នៅល្ងាច
ថ្ងៃកើតហេតុនោះដៃគូរបស់នាងបានទូរស័ព្ទមកសុំជួបនាងនៅចំណុចខាងលើ ដោយក្នុងនោះមានក្មេងប្រុស ស្រី ដែលជាដៃគូនឹងគ្នាពីរនាក់ទៀតទៅជាមួយដែរ នាងក៏បានទៅជួបតាមការបបួលរបស់គេ។ ពេលចូលទៅអង្គុយលេងនៅក្នុងព្រៃដំឡូងដោយនិយាយគ្នាលែងពីនេះ ពីនោះ គឺបានបំបែកជាពីរក្រុមដោយរូបនាងនៅជាមួយនឹងឈ្មោះ ធី នៅក្នុងចំណោមពួកគេទាំង៤នាក់ គឺនៅមានមនុស្សម្នាក់ផ្សេងទៀតដែលជាមិត្តភក្ដិរបស់ធីក៏មកដែរ តែគេនៅអង្គុយផឹកស្រាលេងតែម្នាក់ឯងចម្ងាយប្រហែល២០ម៉ែត្រប៉ុណ្ណោះ។ លុះនៅប្រហែលជាម៉ោង៣ទៀបភ្លឺឈ្មោះ ធី ក៏បានដើរទៅមើលម៉ូតូដែលទុកចោលនៅខាងក្រៅព្រៃដំឡូង ឆ្លៀតពេលនោះមិត្តភក្ដិគេក៏បានចូលមកចាប់នាងផ្ដួល ហើយស្រាតសំពត់ និងខោក្នុងនាងចេញចាប់រំលោភទាំងកំរោលរហូតបានសម្រេចតែក្នុងរយៈពេលជិត២០នាទីប៉ុណ្ណោះ ស្របពេលដែលឈ្មោះ ធី មកដល់ល្មមក៏បបួលនាងត្រឡប់ទៅផ្ទះតែដោយសារខ្លាច នាងសុខចិត្តនៅសម្ងំក្នុងព្រៃនោះរហូតដល់ភ្លឺ ទើបវិលចូលផ្ទះវិញ ក៏បែករឿងតែម្តង ។
ក្រោយពីបានស្រាវជ្រាវភ្លាមៗរួចមកទើបសមត្ថកិច្ចទទួលបានព័ត៌មានថា មុខសញ្ញារំលោភ
នោះបានគេចខ្លួនចេញពីភូមិស្រុកបាត់ទៅហើយ ប៉ុន្តែទោះបីជាយ៉ាងណាក៏នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៥វេលាម៉ោង២រសៀល ជនសង្ស័យឈ្មោះ ម៉ី មឿន ភេទប្រុស អាយុ២៣ឆ្នាំ រស់នៅភូមិគីឡូ ឃុំត្រែងបានភ្លេចខ្លួនហើយវិលត្រឡប់ចូលមកផ្ទះវិញ ក៏ត្រូវសមត្ថកិច្ចឃាត់ខ្លួនតាមបញ្ជារបស់លោកព្រះរាជអាជ្ញា នួន សាន តែម្តងដើម្បីនាំខ្លួនយកមកសាកសួរនៅស្នងការដ្ឋាននគរបាលខេត្ត ប៉ុន្តែត្រូវបានជននេះធ្វើការបដិសេធ ដោយគ្រាន់តែនិយាយយ៉ាងខ្លីថា គេគ្រាន់តែបានយកដៃស្ទាបអង្អែលលើប្រដាប់ភេទនាងតែប៉ុណ្ណោះ គឺមិនបានធ្វើអ្វីទៀតឡើយ។
ទោះជាគេខំប្រឹងបដិសេធយ៉ាងណា ក៏មិត្តភក្ដិគេបានឃើញសកម្មភាពខ្លះនឹងធ្វើការបំភ្លឺអស់ទៅហើយ ម្យ៉ាងទៀតមន្ទីរពេទ្យបានធ្វើកោសល្យវិច័យនិងបញ្ជាក់ថានាងបានបាត់បង់ភាពបរិសុទ្ធ
អស់ទៅហើយ ដោយសារតែការរំលោភបានសម្រេច និងស៊ីជម្រៅ បច្ចុប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ចរៀបចំសំណុំរឿងដើម្បីបញ្ជូនខ្លួនទៅកាន់សាលាដំបូងខេត្ត និងចាត់ការទៅតាមផ្លូវច្បាប់ ៕
សោ និយមរ័ត្ន
0 Comments