Ad Code

រក​ឃើញ​អ្នកឈ្នះ​ក្នុង​ការ​ប្រកួត CCC Aquathlon លើក​ទី​៤


បន្ទាប់ពី​ការប្រកួត​ដ៏​ស្វិតស្វាញ​រយៈពេល​ពេញ​មួយ​ព្រឹក​ធំ​នោះ ការប្រកួត​កីឡា CCC Aquathlon លើក​ទី​៤ ឆ្នាំ​២០១៥ ដែល​បាន​រៀបចំ​ធ្វើ​នៅ Cambodia Country Club នា​ព្រឹក​ថ្ងៃទី​១៥ ខែ​កុម្ភៈ បាន​បញ្ចប់​ដោយ​ជោគជ័យ និង​បាន​រក​អ្នកឈ្នះ​លេខ​១​ទាំង​បុរស-នារី គ្រប់​ប្រភេទ​អាយុ​ដែល​បាន​កំណត់​ក្នុង​វិញ្ញាសា​ដាក់​ឲ្យ​ប្រកួត​នោះ​។​

លោក​ឧកញ៉ា ​គង់ រិទ្ធី​ជ​ព្វ ប្រធាន​សហព័ន្ធ​កីឡា​ទ្រី​យ៉ា​ត្លុង​បាន​ឲ្យ​ដឹង​ថា Aquathlon​ ជា​ប្រភេទ​កីឡា​មួយ​ដែល​បញ្ចូល​គ្នា​ដោយ​វិញ្ញាសា​ហែល​ទឹក និង​រត់ប្រណាំង​។ ការប្រកួត​លើក​ទី​៤​នេះ មាន​សមាគម​-​ក្លិប​ចំនួន​១០​ចូលរួម គឺ​ក្លិប​ឬ​ទ្ធី​សែន - អង្គការ​មិត្តសំឡាញ់ - មជ្ឈមណ្ឌល​ជាតិ​ហ្វឹកហ្វឺន​កីឡា​- ក្រសួងមហាផ្ទៃ - អង្គការ​ភាព​ញញឹម​នៃ​កុមារ - ក្លិប​យុវជន​ភូមិ​ឫស្សី​-​សកលវិទ្យាល័យ​ធន​ធានមនុស្ស​- ក្លិប​លោកតា​ព្រឹទ្ធាចារ្យ ​ហែម ថុ​ន - ក្លិប​តាខ្មៅ និង​ក្លិប CCC ។ សរុប​អត្ត​ព​លិ​ក​ដែល​ចូល​រួមមាន​ចំនួន​១៨០​នាក់ ក្នុង​នោះ​មាន​កីឡាការិនី​ចំនួន​៤៦​នាក់​។

ការប្រកួត​ចែកចេញជា​៣​ប្រភេទ​អាយុ​ គឺ​អាយុ​១៣​ទៅ​១៧​ឆ្នាំ​ បុរស​-​នារី​ដែល​តម្រូវ​ឲ្យ​ហែល​ទឹក​ចម្ងាយ​១៥០​ម៉ែត្រ និង​រត់​៣.២០០​ម៉ែត្រ​។ ប្រភេទ​អាយុ​១៨​ទៅ​៣៥​ឆ្នាំ ​បុរស​-​នារី​តម្រូវ​ឲ្យ​ហែល​ទឹក​៣៥០​ម៉ែត្រ និង​រត់​៤.៨០០​ម៉ែត្រ​។ ប្រភេទ​អាយុ​លើ​៣៥​ឆ្នាំ​ បុរស​តម្រូវ​ឲ្យ​ហែល​ទឹក​ចម្ងាយ​២៥០​ម៉ែត្រ រត់​៤.០០០​ម៉ែត្រ​។​

ចំពោះ​លទ្ធផល​ចំណាត់ថ្នាក់​នោះ ប្រភេទ​អាយុ​១៣​ទៅ​១៧​ឆ្នាំ​នារី ចំណាត់ថ្នាក់​លេខ​១ កីឡាការិនី​ ផល រតនា ប្រើ​ថិរវេលា​២០​នាទី​២១​វិនាទី​៣២ លេខ​២ ម៉េ​ត ម៉ា​រី​យ៉ាន ថិរវេលា​២០​នាទី​៥៣​វិនាទី និង​លេខ​៣ ប៊ុន រក្សា ថិរវេលា​២១​នាទី​០៨​វិនាទី​៤៣​។​ ពួកគេ​មកពី​ក្រសួងមហាផ្ទៃ​ជា​មួយ​គ្នា​។ រីឯ​ប្រភេទ​អាយុ​ពី​១៣​ទៅ​១៧​ឆ្នាំ​បុរស​វិញ លេខ​១ កីឡាករ ​ផល ករុណា ថិរវេលា​១៦​នាទី ៤៣​វិនាទី​៣៣ ​លេខ​២ ឆោម ច័ន្ទ​ថន ថិរវេលា​១៧​នាទី​២០​វិនាទី​១៣ ពួកគេ​មកពី​ក្លិប​ព្រឹទ្ធាចារ្យ​ ហែម ថុ​ន និង លេខ​២ កីឡាករ​ ឆោម ច័ន្ទ​ថុ​ន ក្រសួងមហាផ្ទៃ ថិរវេលា​១៧​នាទី​២០​វិនាទី​២១​។​

ប្រភេទ​អាយុ​ចាប់ពី​១៨​ទៅ​៣៥​ឆ្នាំ​នារី លេខ​១ កីឡាការិនី Ayano Kinoshita ក្រសួងមហាផ្ទៃ​ថិរវេលា​៣១ នាទី ៥១​វិនាទី​៥៣ លេខ​២ កីឡាការិនី ​សេង សម្ផស្ស ក្លិប​ព្រឹទ្ធាចារ្យ​ ហែម ថុ​ន ថិរវេលា​៣៩​នាទី​៦០​វិនាទី​៦៦ និង​ចំណាត់ថ្នាក់​លេខ​៣ អ៊ុំ រា​ជនី​ធម៌ ក្លិប​មជ្ឈមណ្ឌល​ជាតិ​ហ្វឹកហ្វឺន​កីឡា ថិរវេលា​៤២​នាទី​៥៤​វិនាទី​៧៧​។​

សម្រាប់​បុរស​អាយុ​ពី​១៨​ទៅ​៣៥​ឆ្នាំ ចំណាត់ថ្នាក់​លេខ​១ កីឡាករ​ម៉ា វី​រ៉ូ ក្លិប​ឬ​ទ្ធិ​សែន ថិរវេលា​២៦​នាទី​២១ វិនាទី​៤៥ ។ លេខ​២ ចេង ពិ​រោទិ៍ ក្រសួងមហាផ្ទៃ​ថិរវេលា​២៦​នាទី​៤៧​វិនាទី​៣៨ និង ចំណាត់​ថ្នាក់​លេខ​៣ ឃិន សម្បត្តិ ក្លិប​ព្រឹទ្ធាចារ្យ​ ហែម ថុ​ន ថិរវេលា​២៨​នាទី​១៩​វិនាទី​៩៩​។​

ប្រភេទ​អាយុ​ចាប់ពី​៣៥​ឆ្នាំ​ឡើង ដែល​មានតែ​បុរស​នោះ ចំណាត់ថ្នាក់​លេខ​១ កីឡា​ករ​ ពៅ ហុក មកពី​សកលវិទ្យាល័យ​អាស៊ី អឺ​រុ​ប ថិរវេលា​២៥​នាទី​៥២​វិនាទី​៣១​។ លេខ​២​កីឡាករ ​ឃុ​ត ស្រស់ សកលវិទ្យាល័យ​ធនធានមនុស្ស ថិរវេលា​២៦​នាទី​១១​វិនាទី​៣២ និង ចំណាត់ថ្នាក់​លេខ​២ កីឡាករ​ថៃ សុគន្ធ ក្លិប​ឬ​ទ្ធិ​សែន ថិរវេលា​២៦​នាទី​៥៥​វិនាទី​៩២​៕

វិ​សិទ្ធ​​


Post a Comment

0 Comments

Close Menu