ភ្នំពេញ ៖ តារាសម្ដែងយ៉េៗ ចូលចិត្តការតុបតែងខ្លួនបែបនារីសម័យ
បញ្ចេញសាច់ភ្លៅ គល់សុដន់ និងរន្ធផ្សិត កញ្ញា សាន សុម៉ាលី
បច្ចុប្បន្ន
បើទោះបីជាអាជីពសិល្បៈរបស់នាងហាក់ស្ងប់ស្ងាត់ធ្លាក់ចុះបន្តិច
មែន
ប៉ុន្តែនាងនូវតែជាតារាដ៏គួរឲ្យចាប់អារម្មណ៍ពីសំណាក់ក្រសែភ្នែក
មហាជនអ្នកគាំទ្រនិងបណ្ដាញសារព័ត៌មានក្នុងស្រុកមួយចំនួន
ជុំវិញរឿងរ៉ាវជីវិតឯកជនផ្ទាល់ខ្លួនខាងក្រៅ មានទាំងល្អ
និងអាក្រក់។
កញ្ញា សាន សុម៉ាលី
ក្រោយពីជួបបរាជ័យរឿងស្នេហាផ្ទួនៗគ្នា
នាអំឡុងពេលជិត២ឆ្នាំនេះមក ឃើញថា
សព្វនាងហាក់មានភាពខុសប្លែកច្រើនជាងមុន
មិនថាជីវភាពរស់នៅផ្ទាល់ខ្លួន ឬមួយស្ទីលនៃការតុបតែងខ្លួននោះឡើយ
គឺតារាស្រីរូបនេះ តែងបញ្ចេញពីភាពហ៊ឺហា សិចស៊ីឡូយឆាយជាប្រចាំ។
ខណៈដំណឹងស្នេហ៍តែងលេចឮថា ម្ដងមានទំនាក់ទំនងជាមួយបុរសក្រៅស្រុក
និងម្ដងទៀតថា
មានទំនាក់ទំនងជាមួយបុរសអ្នកជំនួញមានទ្រព្យស្តុកក្នុងស្រុកផងនោះ។
យ៉ាងណា
ដំណឹងស្នេហ៍អាស្រូវជុំវិញជីវិតឯកជនរបស់តារាសម្ដែងស្រីរូបនេះ
មិនត្រូវបានស្រាយបំភ្លឺច្បាស់លាស់ទេ ខណៈសាមីខ្លួននាង សាន សុម៉ាលី
តែងបដិសេធដោយពាក្យចុងមាត់ចុង.ក
ថា ពុំធ្លាប់មានស្នេហាថ្មី ហើយក៏មិនមានអ្នកណាជួយឧបត្ថម្ភ
ឬទិញរបស់មានតម្លៃណាមួយ ដើម្បីផ្គាប់ចិត្តឡើយ។
ប៉ុន្តែទោះបីជាយ៉ាងនេះក្ដី ថ្មីនេះៗ គេតែងឧស្សាហបានឃើញ សុម៉ាលី
បានរំលេចរូបថតបង្ហាញពីភាពស្និទ្ធស្នាលផ្អែមល្ហែម
ឱបកៀកកើយគ្នាជាមួយបុរសៗរូបសង្ហាក្នុងក្លិបរាត្រីយ៉ាងរំភើយ
ទៅវិញ។
តាមរយៈនៃការថតរូបយកទៅបង្ហោះពី
សំណាក់ម្ចាស់ខ្លួន នាង សាន សុម៉ាលី នេះដែរ
ត្រូវបានអ្នកនិយមលេងបណ្ដាញសង្គមហ្វេសប៊ុក
សម្ដែងអារម្មណ៍ភ្ញាក់ផ្អើលស្ទើរគ្រប់គ្នា
ខណៈដែលគេបានប្រទះឃើញតារារូបនេះបញ្ចេញរូបថតលក្ខណៈស្រើបស្រាល
ឱបគ្នាជាមួយប្រុសក្មេងនៅក្នុងក្លិបកម្សាន្ត
ទាំងកណ្ដាលហ្វូងភ្នែកមនុស្សយ៉ាងច្រើនកុះករនោះ។
បើសង្កេតមើលរូបភាពដែលត្រូវបាន
គេបង្ហោះចែកចាយបន្តគ្នាពីមួយទៅមួយនៅក្នុងបណ្ដាញសង្គមហ្វេស
ប៊ុកបានបង្ហាញឱ្យឃើញនូវសកម្មភាពឈរឱបកៀកកើយគ្នា
រវាងតារាសម្ដែងស្រីល្បីឈ្មោះខាងសិចស៊ី កញ្ញា សាន សុម៉ាលី
ជាមួយប្រុសក្មេងៗ វ័យប្រហាក់ប្រហែលគ្នាក្នុងលក្ខណៈស្និទ្ធស្នាល
ប្រៀបបីដូចជាគូរសង្សារធ្លាប់បានយល់ពីចិត្តថ្លើមគ្នារួចមកហើយ
នោះ។
កញ្ញា សាន សុម៉ាលី
ត្រូវបានទស្សនិកជនកត់សម្គាល់ឃើញថា
នាងក៏ជាតារាស្រីមួយដួងធ្លាប់មានភាពលេចធ្លោ
ហើយក៏ធ្លាប់ទទួលរងការរិះគន់មិនតិចទេ
ទាក់ទងនឹងការសម្ញែងភាពសិចស៊ីស្លៀកពាក់ខ្លីខើចលើខើចក្រោម
មិនសំចៃដៃ ដើម្បីអួតភ្នែកគេឯង ជាពិសេសប្រុសៗ
ដោយមិនខ្វល់ពីការរិះគន់របស់ទស្សនិកជនអ្នកគាំទ្របន្តិចសោះឡើយ៕
0 Comments