Ad Code

គង់ ច័ន្ទ​ស្រីមុំ​ស៊ី​ថ្លៃខ្ពស់

ភ្នំពេញ ៖ គង់ ច័ន្ទស្រី​មុំ ឆ្នាំ​នេះ​យី​អ៊ុន​ឡើង​ខ្ពស់ ដោយសារ​ថត​ឈុត​ឃោសនា​ឲ្យ​ផលិតផល​នានា​បាន​ច្រើន​គួរសម​។ ជាក់​ស្តែង​នៅ​ពាក់​កណ្តាល​ឆ្នាំ​នេះនា​ងទទួល​ស្ពត​ដែល​ទទួល​តម្លៃ​ខ្ពស់​ទៀត​ផង។

គួរ​រំលឹក​ឡើង​វិញ​ថា ក្នុង​ការ​ថតស្ពត​នីមួយៗ​គង់ ច័ន្ទស្រីមុំស៊ី​ថ្លៃ​ជាង​៧ពាន់ដុល្លារ​ទៅ១ម៉ឺនដុល្លារ​។ មាន​ការ​ឆ្ងល់​ថា នៅ​ក្នុង​ចំណោ​ម​តារាមួ​យចំនួ​ន ជា​ពិសេស​តារា​ថ្មីៗសុ​ទ្ធ​សឹង​តែ​មាន​រូបស​ម្រស់​និងមា​នត​ម្លៃខ្លួ​នក៏មិន​ច្រើន​ដែរ ហេតុអី​ក៏​បណ្តា​ក្រុមហ៊ុន​ទាំង​នោះមើ​លរំល​ង ​ឬ​មួយ​ក៏​គង់ ច័ន្ទស្រីមុំ មាន​អ្វី​ពិសេ​សនៅ​ពី​​ក្រោ​យខ្នង។ ទាក់ទិន​រឿង​នេះគ​ង់ ច័​ន្ទ​ស្រីមុំ បាន​ឲ្យ​ដឹង​ថា នាង​ក៏​មិនដឹ​ង​ដែរ តែក៏​មាន​ម្ចា​ស់​ក្រុ​មហ៊ុនខ្លះ​និយាយ​ថា នាង​មាន​សម្រ​ស់​ស្អាត​ស៊ី​កាមេរ៉ា​ស័ក្តិសម​ជា​មួយ​ផលិត​ផល​គ្រឿងសម្អាង។

គង់ ច័ន្ទស្រី​មុំ​បាន​លើក​ឡើង​ថា​ សម្រាប់​ស្ពត​​ចុះ​កិច្ច​សន្យា​វិញ​សម្រា​ប់ពេ​ល​១ឆ្នាំគឺគេត​ម្រូវ ឲ្យ​នាង​ថត​បីទៅ​បួន​ដង។ នាង​បន្ត​ថា បើសិ​ន​តម្រូវ​ឲ្យ​នាង​ថត​លើស​ពីនេះ​គឺនាងត្រូ​វគិតត​ម្លៃ​បន្ថែម​ទៀត។ ដោយ​ឡែក​ការថ​តផ្សាយ​ពាណិជ្ជកម្ម​បាន​ទទួល​តម្លៃ​ខ្ពស់​មាន​រយៈ​ពេល​ខ្លី​ក៏​ពិត មែន តែ​យ៉ាង​ណានា​ងមិន​ភ្លេ​ចថត​វីដេអូភា​គនៅ​តា​មទូរទស្សន៍​ដែរ ព្រោះ​នាង​មានគ​ម្រោងថត​រឿង​ភាគ​នៅ​ទូរទស្សន៍ CTV ក្នុង​តំណែ​ងជាតួ​ឯក។ មុន​នោះគង់ ច័ន្ទស្រីមុំ ធ្លា​ប់និយាយ​ថា ផលិត​ផល​នៅ​ក្រៅ​ប្រទេស​ជាច្រើន​បាន​ទាក់ទង​នាង​ដែរ តែ​គង់ ច័ន្ទស្រីមុំ​បែរជា​និយាយ​ថា​នាង​បាន​ច្រានចោល​ដោយសារ​ពេល​វេលា​មិន​អំណោយ​ផលពា​ក់ព័ន្ធនឹ​ងការ​ថត​ចម្រៀងខារ៉ាអូខេ​វិញ គង់ ច័ន្ទស្រីមុំ មិន​ស្ទុះស្ទា​ដូច​មុន​ទេ។

គួរ​រំលឹ​កថា មួយ​រយៈនេះ​គង់ ច័ន្ទស្រី​មុំ បាន​ចំណាយ​ពេល​ទៅលើ​មុខជំ​នួញ​ច្រើន​ជាង​សិល្បៈ។ ក្រោយ​ពីបិ​ទហា​ងល​ក់សំ​លៀក​បំពាក់​ Kakaii និង​ហាង​សាឡន​មក តែ​ពេល​នេះ​នាង​ក៏​ទៅ​បើក​ហាងល​ក់សំ​លៀកបំពាក់​និង​គ្រឿង​សម្អា​ងដែល​មានទី​តាំងនៅ​ផ្លូវ​ត្រសក់ផ្អែម​មាន​ស្លាកយីហោ SNM ដោ​យចំ​ណាយដើ​មទុន​​អស់ប្រមា​ណជិត៣ម៉ឺនដុល្លារ ហើយ​ហាង​នេះ បាន​ទទួល​ការ​គាំទ្រ​ពី​អតិថិជន​ជួន​កាល​នាង​បើ​កលក់រហូតដ​ល់ម៉ោង៩យ​ប់ទៀត​ផង។

បើ​និយា​យពីកា​រទំនាក់​ទំន​ងរវាង​លោក​ស៊ឹម សីហា និងនា​ងវិ​ញគឺស្រ​ឡាញ់គ្នា រយៈ​ពេល១០​ឆ្នាំ​មក​ហើយ ស្រប​ពេល​ជាមួ​យគ្នា​នេះក៏មា​ន​លេ​ចឮដែរ​ថា មាន​តាៗនិង​ចាស់ស្ទាវ​ជា​ច្រើន​មក​លែបខាយ​ចង់​បាន​នាង តែ​ក៏​មាន​ប្រភព​ខ្លះប​ង្ហើប​ថា ពេលខ្លះ​លោកស៊ឹម សីហា ខឹង​ក្រេវក្រោធ​ដែរ ប្រចណ្ឌ​គង់ ច័ន្ទស្រីមុំ តែ​ដោយ​សារ​គង់ ច័ន្ទស្រីមុំ យល់​ពីចំ​ណងស្នេហ៍​ដែល​ពុំ​ឲ្យ​អ្នក​ណា​បំបែក​បាន​ទេ ឯ​គូ​ស្នេហ៍​នាង​វិញ ក៏​មិន​ប្រចណ្ឌ​ផ្តេសផ្តាស​ដែរ។

គង់ ច័ន្ទស្រីមុំ ជា​តារា​ស្រីម្នា​ក់ដែល​គេរាប់ បញ្ចូល​ចំណាត់​ថ្នាក់​តារាមា​នសម្រស់​ស្រស់​​ស្អាត សាច់​សខ្ចី​និយម​ការ​តុបតែង​ខ្លួន​បែបសិច​ស៊ី បញ្ចេញ​ដើម​ទ្រូ​ងទ្រលុកទ្រ​លន់ ដែល​ចូល​ចិត្ត​បង្អួត​ភ្នែក​មហាជន​និង​បុរសៗជា​ច្រើន​ដោយ​មិន​ចេះ​លាក់លៀម៕

http://kampucheathmey.com/kpt/?p=26500

Post a Comment

0 Comments

Close Menu