Ad Code

ពេជ្រ​ អាវី​ហ្សា ប្រុស​ស្នេហ៍​ឲ្យ​ដក​ថយ​ពី​សិល្បៈ

ភ្នំពេញ ៖ រថយន្ត​មួយ​គ្រឿង​ម៉ាក Lexus RX 330 តម្លៃជា​ង៣ម៉ឺន​ដុល្លារ ​តែគេ​ឃើញ​អាវីហ្សា នៅ​តែឡូ​យឆាយ​ដដែល ព្រោះ​នាង​មានម្ចា​ស់​ស្នេហ៍​ជាអ្នក​ជំនួញវ័​យក្មេង​ជួយ​ជ្រោមជ្រែង គ្រប់​ពេល​វេលា។

គេ​សង្កេត​ឃើញ​ពេជ្រ ​អាវីហ្សា ហាក់​មាន​ចិត្ត​សឿង​ជាង​តារា​ដែល​ល្បី​ឈ្មោះមួ​យចំនួ​នដោយ​ហ៊ាន​សាង​សេ្នហ៍​បើក​ចំហ​ថែម​ទាំង​ឧស្សហ៍ បណ្តើរ​គ្នា​បង្អួត​អ្នក​សិល្បៈ​ព្រម​ទាំង​អ្នក​កាសែត​ដោយ​ពុំ​ភ័យ​ព្រួយ​ខ្លា​ចធ្លាក់​កូដឡើ​យ។ មាន​ការ​លេចឮថា សង្សា​ររបស់ពេ​ជ្រ អាវីហ្សា ពូកែ​ប្រចណ្ឌ​ណាស់ ខណៈ​ពេល​នាងស្លៀក​ពាក់​សិចស៊ី​បង្ហា​ញគល់ សុ​ដន់គួរ​ឲ្យ​ព្រឺព្រួច។

បើ​តាម​ការ​ឲ្យដឹ​ងពីមិ​ត្តភក្តិ​រួមអា​ជីព​ស្និទ្ធស្នាល​ជា​មួយ​នាង​បានឲ្យដឹ​ងថា សង្សារ​អាវីហ្សា​ក្រៅពី​ប្រចណ្ឌ​ហួងហែង​ហើយ​ក៏​រឹត​បន្តឹង​ដោយ​មិន​ឲ្យ​បង្ហាញ​ភាព​សិចស៊ី និង​លេង​សិល្បៈ​ទៀត​ព្រោះ​ខ្លា​ចមាន​បុរស​ផ្សេង​ឆក់​យក​បាត់។ ពោល គឺ​សង្សារ​របស់​នាង​ធានា​ផ្គត់ផ្គង់​គ្រប់​បែប​យ៉ាង​ម៉្យាង​មិន​ចង់​ឲ្យ​នាង​នឿយហត់​ជា​មួយ​អាជីព​ប្រាក់​ល្អិត​ទៀត​ផង។

ប្រភព​ដដែល​បន្ថែម​ទៀត​ថា ការ​ដែល​ប្រុស​ស្នេហ៍​របស់​អាវីហ្សា រឹត​បន្តឹង​បែបនេះ ដោយ​មួយ​រយៈ​ចុង​ក្រោយ​នេះ ព្រោះ​មាន​បុរស​អ្ន​កមាន​ទ្រព្យមួយ​ចំនួន តាម​ស្ទូច​ស្នេហ៍​នាង​ថែម​ទាំង​ហ៊ាន​ឲ្យវីឡា ឡាន​ដល់​នាង​ទៀត​ផង ​បើ​ព្រម​ផ្តាច់​ស្នេហ៍​ពីសង្សារ​នាង។

ពាក់ព័ន្ធ​រឿង​នេះ​ពេជ្រ អាវី​ហ្សា មិន​អាច​ទាក់​ទងសុំ​ការ​បំភ្លឺ​បាន​ទេ ប៉ុន្តែ​គេបែ​រជាឃើ​ញនា​ង​ត្អូញត្អែរ​ប្រាប់​អ្នក​សារព័ត៌មាន​ថា សង្សារ​របស់​នាងពិ​តជាពូកែ​ប្រច័ណ្ឌ ហួងហែង​សម្បើម​ណាស់។

ដោយ​ឡែកការ​ចូល​ប្រឡូក​សិល្បៈ​ប៉ុន្មាន​ឆ្នាំនេះ គេ​សង្កេត​ឃើញពេ​ជ្រ អាវីហ្សា​ល្បីល្បាញ​រឿង​ស្នេហា​ជាង​កា​រងារដោ​យមាន​សកម្មភាព​សិល្បៈ​តិចតួច តែ​សម្រាប់​ព័ត៌មា​នស្នេហា​វិញ បាន​បោកបក់​មក​លើនា​ងជាបន្ត​បន្ទាប់ ពិសេស​ពាក់​ព័ន្ធបុរស​ដែលមា​នឋានៈខ្ពង់ខ្ពស់​ដូចជា​មន្ត្រី​ធំ–អ្នក​ជំនួញ​និង​ឧកញ៉ាជាដើម។

ទាក់​ទង​រឿង​នេះ អាវីហ្សា​តែងតែ​បដិសេធ​​ដំណឹង​ស្នេហាទាំ​ង​នោះ​គឺ​ទើប​តែ​ហ៊ាន​បើកចំហ​ស្នេហា​ជាមួយ​អ្នក​ជំនួញ​វ័យ​ក្មេង​ ហើយ​ថែម​ទាំង​និយាយ​ថា ដោយ​មិន​ទាន់​ប្រញាប់​ដឹក​ដៃ​គូស្នេហ៍​ចូល​រោង​ទេ គឺ​នៅ​ត្រូវ​​ការ​ពេលវេលា​ឲ្យ​ច្រើន​សម្រាប់​គិត​គូរ​សិន។

ក្រោយ​ពីកា​រហួងហែ​ងរឹត​បន្តឹ​ងពីសង្សារ​រ​បស់​​អាវីហ្សា​ក៏​រំអុក​សុំ​នាង​រៀបការ​ឆាប់ៗ តែ​អាវីហ្សា​វិញ​មិន​ទាន់​ចង់​បញ្ចប់​ជីវិ​តនៅលីវ​ទេ ព្រោះ​ក៏​មិន​ទាន់ទុក​ចិត្ត​សង្សារ​១០០​ភាគ​រយដែរ៕

Post a Comment

0 Comments

Close Menu