Ad Code

កែវ ស្រី​នាង ចំណាយ​ថ​វិកា​កន្លះ​លាន​ដុល្លារ​សង់​វីឡា​លំហែ​កាយ

ភ្នំពេញ ៖ នាង​កែវ ស្រី​នាង ខុស​ពីតា​រា​ដទៃ​បាន​កៀរគរ​ប្រាក់​ទិញ​ផ្ទះ​តូច​ធំ​នៅ​រាជ​ធានី​ភ្នំពេញ តារា​សម្តែង​រូប​នេះបា​ន​ដាក់​វិនិយោគ​រាប់​​សិប​ម៉ឺនដុល្លារ ដើម្បី​សាងសង់​ទ្រនំ​ស្កឹមស្កៃ​នៅ​កែប ដែល​ជា​កន្លែង​ទេសចរណ៍។

នៅ​លើ​ជម្រាល​មាន​ភ្នំខៀ​វស្រងាត់វីឡាដែល​​ត្រូ​វសាង​សង់​មានបែប​ផែន​ជាទី​សម្រាកកាយ​ស្រូប​យក​ខ្យល់​ដ៏​បរិសុទ្ធ។ ដោយ​ឡែកក្រៅ​ពី វីឡាដែ​លមាន​បន្ទប់​ស្នាក់​អាស្រ័យ​គេឃើ​ញ​មាន​អគារ​មួយ​មាន​រាង​ដូច​ផ្លែប៉ោម​ព័ទ្ធ​ជុំវិញ​ដោយ​កញ្ចក់​ដែល​អាច​មើល​ពីខាង​ក្រៅ។

គួរ​រំលឹកថា តារា​កុន​ស្រស់​ស្អាត​រូប​នេះ មិន​ដឹង​ថា សម្ងំ​សង់​វីឡា​ពី​ពេល​ណាម​កទេ​ តែ​គេ​ឃើញ​នាង​នាំ​មិត្តភក្តិ​ទៅ​លេង​កាល​ពី​ខែឧសភា ឆ្នាំ២០១៥។ ពេល​នោះ​អ្នក​ដែល​បាន​ឃើញ​លាន់មាត់​សរសើរ​គ្រប់ៗ​គ្នា​។

តាម​ប្រភព​មិត្តភក្តិ​នាង​បាន​ឲ្យ​ដឹង​ថា ស្វាមី​កែវ​ស្រីនាង បាន​ចំណាយ​ពេល​ជាង​៣ឆ្នាំ​សម្រាប់​ការ​រៀបចំ​គេហដ្ឋាន​នេះ ទម្រាំ​បាន​សង់​គេហដ្ឋាន​នេះ​ឡើង វា​មា​នការលំ​បាកដោ​យសារ​តំប​ន់នោះ ជា​តំបន់​ភ្នំ​ដែល​ទាមទារ​ឲ្យ​មាន​ការ​គូសវាស​ប្លង់​ឲ្យ​ត្រឹមត្រូវ។ ប្រភ​ពនោះបា​ននិយា​យទៀ​តថា ដោយ​រាប់បញ្ចូល​ទាំង​ថ្លៃ​ដី​ផង​ ទ្រនំ​លំហែ​កាយ​នេះ​មាន​តម្លៃ​ជាង​កន្លះ​លាន​ដុល្លារ​អាមេរិក​ព្រោះ​ផ្ទះ​នេះជាផ្ទះ​ក្នុង​ក្តី​ស្រមៃ​របស់​នាង​និង​ស្វាមី។

គួរ​រំលឹក​ថា ការ​ស្រមៃ​នេះ​មិន​បាន​បញ្ចប់​តែ​ត្រឹម​នេះ​ទេ ព្រោះ​នាង​នៅ​មាន​បំណង​ពង្រីក​ទី​លំហែ​នេះ ទៅ​ជា​កន្លែង​ទទួ​លភ្ញៀវ​ទេសចរ ទៀត​ផង ពិសេស​ភ្ញៀវបរទេស​និយម​ចូល​ចិត្ត​ស្ងប់ស្ងាត់​និង​មាន​លក្ខណៈ​ធម្មជាតិ។

កែវ សី្រ​នាង​ជាកូ​នទី​៤ក្នុ​ងនោះមា​ន៣នាក់​បាន​ប្រឡូក​សិល្បៈ ស្រី​នាង​មានវ​ត្តមា​នលើឆា​ក​សិល្បៈ​តាម​រយៈ​បង​ស្រី​នាង​ឈ្មោះ​កែវ ពិសី នាង​បាន​ល្បី​ឈ្មោះ​ក្នុ​ងឆ្នាំ​២០០៣ក្នុង​រឿង“ទណ្ឌ​កម្ម​ស្នេហា“​ក្នុង​គ្រួសារ​មាន​ជីវភាព​ខ្សត់​ខ្សោយ​បូក​ផ្សំ​ដោយ​ឱកាស​អំណោយ​ផលបាន​ជំរុញ​ឲ្យ​នាង​ដក​ខ្លួន​ពីសិល្បៈ​ទៅរៀបការ​ជា​មួយ​អ្នក​​ជំនួញ​ជនជាតិ​អង់គ្លេស​ឈ្មោះ Bri Yan នៅ​ចុងឆ្នាំ២០០៣។ នៅ​ឆ្នាំ​២០០៧​បាន​វិល​ចូល​ឆាក​សិល្បៈ​វិញតែ​មិនជាប់​លាប់​ទេ នាង​ក៏​លេចធ្លោ​ក្នុងរឿង​មួយទៀត​គឺ​រឿង​ខ្ញុំ​ជា​នរណា កាល​ពី​ឆ្នាំ២០១១។

គួរ​រំលឹក​ឡើងវិញ​ថា ក្នុង​ចំណោម​បង​ប្អូន​ស្រី​ទាំង​បី​របស់​នាង​ជា​អ្នក​សិល្បៈ​ស្រី​នាង​មាន​សំណាង​ជា​ង​គេ មិន​ត្រឹ​មតែរឿ​ងទ្រព្យ​សម្បត្តិ​ទេ ដែល​នាង​មាន​ចំណង​គ្រួសារ​មួយ​ដ៏​រឹងមាំ​ខុស​ពី​បងស្រី២នាក់​ទៀត​គឺ​កែវ ពិសី​និងកែវ វលក្ខណ៍ ដែល​បាន​បែកបា​ក់ស្នេហ៍​កណ្តាលទី បង​ស្រី​នាង​គឺកែវ ពិសី ក៏​ជានា​រីមាន​ទ្រព្យ ស្តុកស្តម្ភ​ដែរ ប៉ុន្តែ​អ្វី​ដែល​ខុស​គ្នា​នោះ​គឺ​ពិសី​មិន​ទាន់​

រៀបការ​ឲ្យ​គេ​ឃើញ​ជាក់ស្តែង​នៅ​ឡើយ។

ដោយ​ឡែក​ស្នេហា​របស់​កែវ ពិ​សី មិ​នទាម​ទារអ្នកទី៣​ក៏ដោ​យតែពិ​សីហាក់​ដូច​ជានៅ​មាន​អាថ៌​កំបាំង​ខុស​ពីស្រី​នាងដែ​លបាន​រៀប​ការ​ថែម​ទាំង​បាន​ប្រារព្ធខួបអាពាហ៍ពិពាហ៍១០​ឆ្នាំ​ទៀត​ផង​កាល​ពីឆ្នាំ២០១៤ ហើយ​អ្ន​កសិល្បៈជា​ច្រើន​សុទ្ធ​តែ​លួច​សរសើរ​សំណាង​របស់កែវ ស្រីនាង​គ្រប់ៗគ្នា​៕

Post a Comment

0 Comments

Close Menu