Ad Code

ទេព សម្ផស្ស ស្ងាត់​ៗ​ផ្ទុះ​ដំណឹង​មាន​កូន


ភ្នំពេញ ​៖ តារា​សម្ដែង​ស្រី​ធ្លាប់​គ្រង​តំណែង​ធ្វើជា​តួឯក​ស្រី​ក្នុង​ខ្សែ​“រឿង ​ជីវិត​នាងរក្សា“​ នាង ទេព ស​ម្ផស្ស ស្រប​ពេល​ដែល​កេរ្តិ៍ឈ្មោះ និង​ប្រជាប្រិយភាព​ ហាក់​កំពុង​មាន​ស្ទុះ​ហក់​ឡើង​ក្នុង​អាជីព​សម្ដែង​សិល្បៈ​ថ្មីៗ​នេះ ​ស្រាប់តែ​ធ្លាយ​ដំណឹង​ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល​មក​ថា បច្ចុប្បន្ន​នាង​កំពុង​លួចលាក់​មាន​ទំនាក់ទំនង​ស្នេហា​ក្រៅ​ឆាក​ជាមួយ​បុរស​ជនជាតិ​ហ្វីលីពីន​ ដែល​រស់​នៅ​ក្នុង​ស្រុក​ខ្មែរ​ម្នាក់។​

តារា​សម្ដែង​និយម​ការ​ស្លៀកពាក់​បែប​សិច​ស៊ី ​នាង ទេព សម្ផស្ស ត្រូវ​បាន​គេ​កត់សម្គាល់​ឃើ ញ​ថា ចាប់​តាំង​ពី​នាង​ចូល​ប្រឡូក​នឹង​អាជីព​ជា​តារា​សម្ដែង​មក គេ​កម្រ​បាន​ឃើញ​តារា​រូប​នេះ​បណ្ដើរ​បុរស​ប្លែក​មុខ​ណា​ម្នាក់​ជា​សាធារណៈ ឬ​ចូលរួម​ក្នុង​កម្មវិធី​ណាមួយ​នោះ​ឡើយ។ ប៉ុន្តែ​ផ្ទុយ​ទៅវិញ​ពេលនេះ​ស្រាប់តែ​បែក​ធ្លាយ​រឿង​តារា​រូប​នេះ​លួច​ភ្ជាប់​ចំណង​ស្នេហា​ជា​មួយ​បុរស​ជនជាតិ​ហ្វីលីពីន​ស្រប​ពេល​ដំណើរ​គ្នា​នឹង​ការ​លេច​ឭ​ព័ត៌មាន​ថា​នាង​ក៏​កំពុង​មាន​កូន​មួយ ​ជា​ចំណង​ដៃ​ផង​ដែរ។​

ប្រភព​ពី​រង្វង់​អ្នក​សិល្បៈ​ជិតដិត​តារា​ស្រី​រូប​នេះ​បាន​បង្ហើប​ប្រាប់​ថា តារា​សម្ដែង នាង ទេព សម្ផស្ស បន្ទាប់ពី​បាន​ល្បីឈ្មោះ​តាមរយៈ​ការ​គ្រង​តំណែង​ជា​តួឯក​ក្នុង​“រឿង​ ជីវិត ​នាង​រក្សា​” មក​នោះ ​ពេល​នោះ​ នាង​ហាក់​មាន​យីអ៊ុន​ខ្ពស់​ផង​ដែរ​ ក្នុង​រឿង​ជីវិត​ស្នេហា​ឯកជន​ផ្ទាល់ខ្លួន​ខាងក្រៅ​ខណៈ​ពេល​បច្ចុប្បន្ន​គេ​ដឹង​ថា នាង ទេព សម្ផស្ស បាន​ភ្ជាប់​ចំណង​ស្នេហា​លួចលាក់​ជាមួយ​បុរស​ជនជាតិ​ហ្វីលីពីន ​ហើយ​ថែមទាំង​បាន​រស់​នៅ​ក្រោម​ដំបូល​ផ្ទះ​ជាមួយគ្នា​ ជា​ប្ដី​ប្រពន្ធ ​និង​មាន​កូន​មួយ​ជា​ចំណង​ដៃ​ទៀត​ផង។​

ប្រភព​ខាងលើ​បាន​និយាយ​បន្ត​ទៀត​ថា ចំពោះ​ទំនាក់ទំនង​ស្នេហា​ក្រៅ​ឆាក ​រវាង​នាង ទេព សម្ផ​ស្ស ជាមួយ​បុរស​ជនជាតិ​ហ្វីលីពីន​នេះ ​គឺ​មាន​រយៈពេល​យូរ​ឆ្នាំ​មក​ហើយ​ គ្រាន់តែ​រឿង​នេះ​ត្រូវ​បាន​បិទបាំង​ពី​ភ្នែក​មហាជន​អ្នកគាំទ្រ​តែប៉ុណ្ណោះ។ ចំណង​ស្នេហា ​រវាង​ពួកគេ​ទាំងពីរ​ បាន​កើត​ឡើង​ក្រោម​រូបភាព​នៃ​ការ​ចុះ​អេតាស៊ីវិល​ស្ងាត់ៗ​ ប៉ុន្តែ​មិនទាន់​ឈាន​ដល់​ដំណាក់កាល​នៃ​ការ​រៀប​អាពាហ៍​ពិពាហ៍​ជា​ផ្លូវការ ឬ​បើក​ចំហ​ឲ្យ​មហាជន​អ្នកគាំទ្រ​បាន​ដឹង​ឭ​ជា​សាធារណៈ​ណាមួយ​នៅឡើយ​ទេ។​

ប្រភព​ដដែល​នេះ​បាន​បញ្ជាក់​ថា បច្ចុប្បន្ន​ គូរ​ស្នេហ៍​ពួកគេ​ទាំងពីរ​កំពុងតែ​សាង​ភាព​ផ្អែមល្ហែម​និង​ល្អូកល្អិន​ន​ជាមួយគ្នា​នៅ​ក្រោយ​គំនរ​លុយ​យ៉ាង​ច្រើន​ ដែល​បាន​មក​ពី​បុរស​ម្ចាស់​ស្នេហ៍​ម្នាក់​នេះ​។ ប៉ុន្តែ​ស្របគ្នា​នេះ​ដែរ​ ក៏​មាន​ព័ត៌មាន​ល្ហៀក​ៗ​ដែរ​ថា សព្វថ្ងៃ​ នាង ទេព សម្ផស្ស ក៏​មាន​លោក​មន្ត្រី​ធំ​ម្នាក់​តាម​ប្រមាញ់​បេះដូង​ផង​ដែរ​ ព្រោះ​កន្លងទៅ​ នាង​ត្រូវ​បាន​លោក​មន្ត្រី​ម្នាក់​នោះ​ជា​អ្នក​ជួយ​ជ្រោមជ្រែង​ឲ្យ​ល្បីឈ្មោះ និង​គ្រង​តំណែង​ជា​តួឯក​ក្នុង​ខ្សែ​រឿង​ភាគ​ផង​ដែរ។​

ជុំវិញ​ការ​លេច​ឭ​ព័ត៌មាន​ខាង​លើ​នេះ​ កម្ពុជា​ថ្មី នៅ​រសៀល​ថ្ងៃ​ទី​១៩ ខែ​មិថុនា ឆ្នាំ​២០១៥​នេះ មិន​អាច​ស្វែងរក​ការ​បំភ្លឺ​ណាមួយ​ពី​សំណាក់​តារា​សម្ដែង ​កញ្ញា ទេព សម្ផស្ស បានទេ​។ ​ដូច្នេះ​កម្ពុជា ថ្មី​រង់​ចាំ​ស្វាគមន៍​ជានិច្ច​ចំពោះ​ការ​ចេញ​មុខ​បកស្រាយ​ពី​សំណាក់​តារា​សម្ដែង​រូប​ស្រស់ ទេព ស​ម្ផស្ស នៅ​ពេល​ក្រោយ៕

Post a Comment

0 Comments

Close Menu