ភ្នំពេញ ៖ ដោយមានការសហការពីក្រុមហ៊ុនដែលទទួលបានការគាំទ្រពីក្រសួងសុខាភិបាល ក្រសួងពាណិជ្ជកម្ម និងសមាគមវេជ្ជសាស្ត្រកម្ពុជា ការតាំងពិព័រណ៍ និងសន្និសីទលើកដំបូងជាលក្ខណៈអន្តរជាតិលើឧស្សាហកម្មឱសថ និងវេជ្ជសាស្ត្រក្នុងប្រទេសកម្ពុជា ដែលហៅកាត់ថា Cambodia Phar-Med 2015 នឹងប្រារព្ធឡើងចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៥ខាងមុខនេះ នៅសណ្ឋាគារភ្នំពេញ។
នៅក្នុងសន្និសីទសារព័ត៌មានស្ដីពីពិព័រណ៍ និងឧស្សាហកម្មឱសថ នាព្រឹកថ្ងៃទី៣១ ខែកក្កដានេះ នៅសណ្ឋាគារភ្នំពេញបានឱ្យដឹងថា កម្មវិធីនេះក៏មានការធ្វើបទបង្ហាញពីប្រធានបទគួរឱ្យចាប់អារម្មណ៍ជាច្រើនដូចជា កំណើននៃឧស្សាហកម្ម ច្បាប់គាំទ្ររបស់រាជរដ្ឋាភិបាលកម្ពុជាសម្រាប់អ្នកវិនិយោគទុនក្នុងប្រទេសកម្ពុជា និងបរទេស។ ច្បាប់នៃការនាំចេញ នាំចូលផលិតផល ក្នុងប្រទេសកម្ពុជា លើផលិតផលវេជ្ជសាស្ត្រ និងឱសថសាស្ត្រ ក៏ដូចជារបៀបរបបនៃការចាប់ផ្ដើមជំនួញក្នុងប្រទេសកម្ពុជា៕
ការតាំងពិព័រណ៍ និងសន្និសីទលើកដំបូងជាលក្ខណៈអន្តរជាតិលើឧស្សាហកម្មឱសថ និងវេជ្ជសាស្ត្រនឹងប្រារព្ធធ្វើនៅថ្ងៃ១៤កញ្ញាខាងមុខនេះ
0 Comments