Ad Code

កម្មករ​សំណង់​ម្នាក់​បាន​ស្លាប់​ភ្លាមៗ​ដោយសារ​ដី​បាក់​សង្កត់​លើ​

ប៉ោយប៉ែត ៖ បុរស​ម្នាក់​បាន​ស្លាប់​ភ្លាមៗ​ ក្នុង​រណ្ដៅ​ដី​មួយ​កន្លែង ​ដែល​មាន​ជម្រៅ​២​ម៉ែត្រ​ខណៈ​ដែល​ជនរងគ្រោះ​ បាន​ចុះទៅ​ក្នុង​រណ្ដៅ​នោះ ​ក្នុង​គោលបំណង​ទៅ​យក​ម៉ូទ័រ​បូមទឹក​ ហើយ​ត្រូវ​ដី​បាក់​សង្កត់​ពីលើ​បណ្តាល​ឲ្យ​ស្លាប់​តែម្តង​ ហើយ​ក្នុង​ហេតុការណ៍​នោះ​ដែរ ​ពុំ​មាន​នណា​ម្នាក់​អាច​ជួយ​សង្គ្រោះ​បាន​នោះ​ទេ។


ក្នុង​ហេតុការណ៍​ខាងលើ​នោះ ​គឺ​កើត​មាននៅ​ម៉ោង​៥និង៣០​នាទី​ល្ងាច​ ថ្ងៃទី៣៩០ ខែកក្កដា ឆ្នាំ​២០១៥​ នៅ​ចំណុច​ក្នុង​ការដ្ឋាន​សំណង់​មួយ​កន្លែង​ទល់មុខ​ និង​ធានា​គារ​ហត្ថា​កសិករ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥​ស្ថិត​ក្នុង​ ភូមិ​បា​លិ​លេយ្យ​យ​១​ សង្កាត់​ និង​ក្រុង​ប៉ោយប៉ែត​ ខេត្តបន្ទាយមានជ័យ​ខណៈ​ដែល​ភ្លៀង​កំពុងតែ​ធ្លាក់​ខ្លាំង​ ហើយ​ជនរងគ្រោះ​បាន​ចុះទៅ​ក្នុង​រណ្ដៅ ​ស្រាប់តែ​ត្រូវ​ដី​បាក់​សង្កត់​ពីលើ​តែម្តង។


មុន​ពេល​កើតហេតុ​ប្រភព​ព័ត៌មាន​ពី​កម្មករ​សំណង់​ដូចគ្នា​បាន​ឲ្យ​ដឹង​ថា ជនរងគ្រោះ​មានឈ្មោះ​ដុ​ច​ធឿង ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ​មាន​ស្រុកកំណើត​ ទៅ​ស្រុក​សូ​និគម​ខេត្តសៀមរាប ​មាន​មុខ​របរជា​កម្មករ​សំណង​នៅ​ចំណុច​កើតហេតុ​ខាងលើ​នោះ ​ប្រភព​ដ៏​ដែល​បាន​បន្ត​ទៀត​ថា មាន​រណ្តៅ​ដែល​គេ​ជីក​សម្រាប់​បុក​គ្រឹះ​ធ្វើ​សំណង់​ធំៗ​នៅ​កន្លែង​កើតហេតុ​ ហើយ​មាន​ភ្លៀង​ធ្លាក់​រយៈពេល​២ ៣​ថ្ងៃ​ជាប់ៗ​គ្នា​ក្រោយមក​មេការ​សំណង់​អោយ​ដាក់​មូទ័រ​សម្រាប់​បូមទឹក​ចេញពី​រណ្ដៅ​គេ​បាន​បន្ត​ទៀត​ថា ក្នុង​រណ្ដៅ​នីមួយៗ​គឺ​មាន​ជម្រៅ​២​ទៅ​៣​ម៉ែត្រ​ឯណោះ​ ហើយ​ស្រប​ពេល​នោះ​ដែរ​ដោយសារ​តែ​មាន​ភ្លៀង​ធ្លាក់​មក​ខ្លាំង​ទើប​ជនរងគ្រោះ​ចុះ​ទៅ​យក​មូទ័រ​បូមទឹក​ក្នុង​រណ្ដៅ​ស្រាប់តែ​ដី​បាក់​សង្កត់​លើ​តែម្តង​ក្រោយ​មក​ក៏​មាន​កា​រចុះ​ជួយសង្គ្រោះ​ផង​ដែរ​ពី​សំណាក់​អ្នកជិតខាង​និង​សមត្ថកិច្ច ចុះ​ជួយ​សង្គ្រោះ​ផង​ដែរ​តែ​យឺត​ពេល​ទៅ​ហើយ។


ក្រោយពេល​កើតហេតុ​រួច​សមត្ថកិច្ច​ បាន​ពិនិត្យ​សាកសព​រួមគ្នា​ហើយ​ក៏បាន​សន្និដ្ឋាន​ថា ជនរង​គ្រោះ​ពិតជា​បាន​ស្លាប់​ដោយសារ​ដី​សង្កត់ពីលើ​មែនហើយ​ ក៏បាន​ប្រគល់​សាកសព​ឲ្យ​ក្រុមគ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី៕
Nita-30-A-27-Full


Nita-30-A-28-Full


Nita-30-A-29-Full



កម្មករ​សំណង់​ម្នាក់​បាន​ស្លាប់​ភ្លាមៗ​ដោយសារ​ដី​បាក់​សង្កត់​លើ​

Post a Comment

0 Comments

Close Menu