Ad Code

កុងតឺន័រ កៀរ​ម៉ូតូ​ខ្ទេច​ សំណាងល្អ​មនុស្ស​ខ្ទាត​ចេញរួច​ខ្លួន​

ភ្នំពេញ ៖ យុវជន​ម្នាក់​ ខណៈ​ពេល​ជិះ​ម៉ូតូ​ស្រប​ទិសដៅ​ជាមួយ​រថយន្ត​កុងតឺន័រ​មួយ​គ្រឿង​ ហើយ​រថយន្ត​នោះ​បាន​បើក​វ៉ា​ម៉ូតូ​ជនរងគ្រោះ ​រួច​កៀរ​ម៉ូតូ​ជនរងគ្រោះ​ដួល​កិន​ម៉ូតូ​ខ្ទេច​ ផ្នែក​ខាងមុខ​សំណាង​ល្អ​ណាស់​ដែល​ជនរងគ្រោះ​បាន​ខ្ទាត​ចេញពី​ក្រោម​រថយន្ត​ ទើប​មិន​បណ្ដាល​ឲ្យ​រង​របួស​អ្វី​ធ្ងន់ធ្ងរ​ឡើយ។​

ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​២០​យប់​ ថ្ងៃ​ទី​២៧​ ខែ​កក្កដា ​ឆ្នាំ​២០១៥ ​នៅ​តាម​បណ្ដោយ​ផ្លូវ​វេ​ង​ស្រេង ​ភូមិ​ចោមចៅ​ សង្កាត់​ចោមចៅ​ ខណ្ឌ​ពោធិ៍​សែន​ជ័យ។​


ជនរងគ្រោះ​ម្ចាស់​ម៉ូតូ​មានឈ្មោះ ​ម៉ៅ គា​ ភេទ​ប្រុស​ អាយុ​២៨​ឆ្នាំ ​មុខរបរ​កម្មករ​សំណង់​ ស្នាក់​នៅ​ភូមិ​ត្រពាំង​ថ្លឹង​ សង្កាត់​ចោមចៅ​ ខណ្ឌ​ពោធិ៍​សែន​ជ័យ។​ ជនរងគ្រោះ​ជិះ​ម៉ូតូ​ម៉ាក​ហុងដា​សេ​១២៥​ពណ៌​ខ្មៅ​ ពាក់​ស្លាក​លេខ​ភ្នំពេញ​1AQ 6276 ម៉ូតូ​នេះ​រង​ការ​ខូច​ខាត​ផ្នែក​ខាងមុខ​ទាំងស្រុង ​ដោយសារ​ឡាន​កិន។ រថយន្ត​បង្ក​ម៉ាក​នីសា​ន់​ឌី​សែ​ល ពណ៌.ស ​សណ្ដោង​កុងតឺន័រ ​ពាក់​ស្លាក​លេខ​ភ្នំពេញ​3A2817 អ្នកបើកបរ​បាន​រត់​គេច​ខ្លួន​បាត់​ ក្រោយ​ពេល​ដឹង​ថា​បុក​គេ​រួច។​


តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ ​ម៉ូតូ​ជនរងគ្រោះ​បាន​បើកបរ​ក្នុង​ទិសដៅ​ពី​លិច​ទៅ​កើត​ ស្រប​ទិស​គ្នា​ជាមួយ​រថយន្ត​បង្ក​ តែ​រថយន្ត​បាន​បើក​ពីក្រោយ​ម៉ូតូ​ លុះ​មកដល់​ចំណុច​កើតហេតុ​ រថយន្ត​បង្ក​បាន​បើក​វ៉ា​ម៉ូតូ​ជនរងគ្រោះ ​រួច​កៀរ​ម៉ូតូ​ បណ្ដាល​ឲ្យ​ដួល​បោក​ចូល​ក្រោម​កង់​ឡាន​ តែ​សំណាងល្អ​ណាស់​ដែល​ជនរងគ្រោះ​បាន​ខ្ទាត​ចេញ​ក្រៅ ​ទើប​មិន​បណ្ដាល​ឲ្យ​រង​របួស​ធ្ងន់​ឡើយ។​


ពេល​បុក​នោះ ​រថយន្ត​បង្ក​មិនបាន​ឈប់​នៅ​មើល​នោះ​ទេ ​គេ​បាន​បើកឡាន​ទៅមុខ​រហូត​ពេលនោះ​ជនរងគ្រោះ​បាន​ក្រោក​ពី​ដួល​ខំ​រត់​ដេញ​តាម​ឡាន ​ធ្វើ​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​គេ​បាន​នាំគ្នា​ជួយ​ឃាត់​រថយន្ត​បាន ​ហើយ​តៃកុង​ចុះ​រត់​គេច​ខ្លួន​បាត់។​ នគរបាល​បាន​យក​រថយន្ត ​និង​ម៉ូតូ​ទៅ​រក្សាទុក ​រង់ចាំ​ដោះស្រាយ​គ្នា​តាម​ក្រោយ៕
Pisey-2015-07-28-full-O


Pisey-2015-07-28-full-O1



កុងតឺន័រ កៀរ​ម៉ូតូ​ខ្ទេច​ សំណាងល្អ​មនុស្ស​ខ្ទាត​ចេញរួច​ខ្លួន​

Post a Comment

0 Comments

Close Menu