Ad Code

ក្រុម​យុវជន​កាកបាទក្រហម ​និង​ក្រុម​យុវជន​សម្ព័ន្ធ​សេនា​នាគ ​រួមគ្នា​ធ្វើ​សកម្មភាព​មនុស្សធម៌​នៅ​លើ​ទឹកដី​ខេត្ត​ក្រចេះ

ក្រចេះ ៖ ដើម្បី​ចូលរួម​ចំណែក​ជួយ​ដល់​រាជរដ្ឋាភិបាល​ និង​សង្គមជាតិ​នោះ ​កាលពី​ថ្ងៃ​ទី​២៨​ ខែ​កក្កដា ​ឆ្នាំ​២០១៥​នេះ​ ក្រុម​យុវជន​កាកបាទក្រហម​កម្ពុជា​ សហការ​ជាមួយ​ក្រុម​យុវជន​សម្ព័ន្ធ​សេនា​នាគ​ បាន​ចុះ​ជួប​ជាមួយ​ថ្នាក់ដឹកនាំ​ខេត្ត​ប្រារព្ធ​ពិធី​បញ្ចូល​សមាជិក​ថ្មី​ចំនួន​ជាង​៥០​នាក់​ និង​ចុះ​ចែក​អំណោយ​ដល់​ប្រជាពលរដ្ឋ​ដែល​ជួប​ការ​ខ្វះខាត​នៅ​តាម​តំបន់​ភូមិ/​ឃុំ​មួយ​ចំនួន​នៅ​លើ​ទឹកដី​ខេត្ត​ក្រចេះ​រយៈពេល​មួយថ្ងៃ​ពេញ​ផង​ដែរ។​


នៅ​ក្នុង​ឱកាស​ចុះ​ធ្វើ​សកម្មភាព​មនុស្សធម៌​ ដោយ​បាន​សហការ​ជាមួយ​ក្រុម​យុវជន​កាក​បាទ​ក្រហម​កម្ពុជា​នោះ ​លោក​ ប៉ាន់​ខែម ប៊ុនថន​ ប្រធាន​ប្រតិបត្តិ​ក្រុម​យុវជន​សម្ព័ន្ធ​សេនា​នាគ​ និង​ជា​ជំនួយ​ការ​សម្ដេច​តេ​ជោ​បាន​មានប្រសាសន៍ថា នេះ​មិនមែន​ជា​លើកទីមួយ​ទេ​ ដែល​ក្រុម​យុវជន​សម្ព័ន្ធ​សេនា​នាគ​របស់​លោក​ចុះ​ធ្វើ​សកម្មភាព​មនុស្សធម៌ ពោល​ ក្រោម​ការដឹកនាំ​ និង​ចង្អុលបង្ហាញ​ពី​លោក​ ឌៀង សារុន​ សមាជិក​គណៈកម្មការ​កណ្ដាល​គណបក្ស​ប្រជាជន​កម្ពុជា ​គឺ​ក្រុម​យុវជន​សម្ព័ន្ធ​សេនា​នាគ​ បាន​ចុះ​ជួយ​ប្រជាជន​ទីទ័លក្រ ចាស់ជរា ជនរងគ្រោះ​ធម្មជាតិ ​និង​គ្រោះថ្នាក់​ផ្សេងៗ..ល​..។ នៅ​គ្រប់​ច្រកល្ហក​ទាំងអស់​ គឺ​ទទួល​បាន​ដំណឹង​យប់​ ទៅ​យប់ ​ដឹង​ថ្ងៃ ​ទៅ​ថ្ងៃ​ ដោយ​មិនបាន​មើល​រំលង​ ឬ​ទុក​ពួកគាត់​ឲ្យ​ស្លាប់​ដោយ​អត់បាយ​នោះ​ឡើយ។​


លោក​ ប៉ាន់​ខែម ប៊ុនថន​ ថ្លែង​បញ្ជាក់​ថា ជាក់ស្ដែង​ដូចជា​ថ្ងៃនេះ ​ក្រុម​យុវជន​របស់​យើង​បាន​ចុះ​មក​បំពេញ​តួនាទី​សកម្មភាព​មនុស្សធម៌​ ដោយ​យក​គំរូ​តាម​កាកបាទក្រហម​កម្ពុជា​ និង​រាជរដ្ឋា​ភិបាល​បាន​នាំ​យក​អំណោយ​មាន​អង្ករ គ្រឿង​ឧបភោគ​-​បរិភោគ​ និង​ថវិកា​ចែក​ជូន​ប្រជាជន​ដែល​ជួប​ការ​ខ្វះខាត ចាស់ជរា នៅ​តាម​ភូមិ/ឃុំ​មួយ​ចំនួន​នៅ​លើ​ទឹកដី​ខេត្ត​ក្រចេះ​ ដោយ​មិនបាន​ប្រកាន់​ពណ៌​សម្បុរ ​ពូជសាសន៍​ ឬ​និន្នាការ​នយោបាយ​បក្ស​ណាៗ​នោះ​ឡើយ។


លោក​បញ្ជាក់​ទៀត​ថា លោក​ក៏​សូម​ថ្លែងអំណរគុណ​ផង​ដែរ​ចំពោះ​ក្រុម​យុវជន​កាកបាទ​ក្រហម​កម្ពុជា ​ដែល​បាន​ផ្ដល់​ឱកាស​ដល់​ក្រុម​យុវជន​សម្ព័ន្ធ​សេនា​នាគ​របស់​លោក​ឲ្យ​បាន​ចូលរួម​ក្នុង​សកម្មភាព​មនុស្ស ​សង្គម​ នៅ​លើ​ទឹកដី​ខេត្ត​ក្រចេះ​នា​ថ្ងៃនេះ​ ដើម្បី​យក​គំរូ​ និង​រៀន​សូត្រ​តាម​សម្រាប់​អភិវឌ្ឍ​សង្គមជាតិ​ខ្មែរ​យើង​៕
Pisey-2015-07-28-full-R


Pisey-2015-07-28-full-R1




ក្រុម​យុវជន​កាកបាទក្រហម ​និង​ក្រុម​យុវជន​សម្ព័ន្ធ​សេនា​នាគ ​រួមគ្នា​ធ្វើ​សកម្មភាព​មនុស្សធម៌​នៅ​លើ​ទឹកដី​ខេត្ត​ក្រចេះ

Post a Comment

0 Comments

Close Menu