Ad Code

កម្លាំង​ល្បាត​នគរបាល ប៉ុស្តិ៍​បឹង​កក់​ទី​២​ ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់ ​ដកហូត​គ្រឿងញៀន ចំនួន ១៨​កញ្ចប់​

ភ្នំពេញ ៖ នៅ​វេលា​ម៉ោង​៨​ព្រឹក​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ២០១៥ នេះ​ប៉ូលិស ​ផ្នែក​ព្រហ្មទណ្ឌ​ខណ្ឌ​ទួល គោក បាន​បង្ហាញមុខ​ជនសង្ស័យ​២​នាក់ ក្រោយ​បាន​ឃាត់ខ្លួន​កាលពី ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ២០១៥ ម៉ោង​១និង​១០​នាទី​រំលង​អធ្រាត្រ នៅ​ចំណុច កា​រ៉ាស់សាំង​ សូគីម៉ិច ផ្លូវ​លេខ ៦០៨ កែង​ផ្លូវ​លេខ​២៨៩ ក្រុម​ទី​៥៥ ភូមិ​១២ សង្កាត់​បឹង​កក់​ទី​២ ខណ្ឌ​ទួលគោក ដែល​មាន​គ្រឿងញៀនជាប់​ខ្លួន។


ជនសង្ស័យ ទាំង​២​នាក់​នេះ​ត្រូវ​បាន​ប៉ូលិស​ប្រាប់​ឲ្យ​ស្គាល់​ទី​១​ឈ្មោះ ហឿង សុ​ម៉ូ​លី ហៅ លី ភេទ​ប្រុស អាយុ ១៨​ឆ្នាំ ជន ជាតិខ្មែរ មុខរបរ សន្តិសុខ ស្នាក់នៅ​ផ្ទះ​ជួល​មុខ​ផ្សារ​ទួល គោក សង្កាត់​បឹង​កក់​ទី​២ ខណ្ឌទួលគោក ( ម្ចាស់​គ្រឿង ញៀន​) ។ ទី​២​ឈ្មោះ​ប៉ែន សុ​ផានី​ន ហៅ នី​ន ភេទ​ប្រុស អាយុ ១៨​ឆ្នាំ មុខរបរ ជាង​ជួសជុល​រថយន្ត ស្នាក់​នៅផ្ទះ​ពុំ​ចាំ​លេខ ផ្លូវលំ ភូមិ​ស្លែង​រលើង សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ រាជធានី​ភ្នំ ពេញ។

វត្ថុតាង​ចាប់​យក ៖


-​ក្រាម​ស​ថ្លា ( សង្ស័យ​ជា គ្រឿងញៀន​ប្រភេទ​ម៉ា​ទឹកកក​)  ចំនួន ១៨​កញ្ចប់​តូច ។

-​ម៉ូតូ​មួយ​គ្រឿង​ម៉ាក Honda  C125 ពណ៌​ខ្មៅ ស៊េរី​2007 ពាក់​ស្លាក​លេខ​ភ្នំពេញ​1AM-  8551  មាន​លេខ​តួ និង​លេខ ម៉ាស៊ីន 8192216។

-លុយ​ចំនួន 316700​រៀល និង​35$ ។

-ទូរស័ព្ទ​ចំនួន ០៣​គ្រឿង ម៉ាក Samsung Note2, ម៉ាក​LG  ពណ៌​ខ្មៅ និង​ម៉ាក Nokia 12 80។ បច្ចុប្បន្ន​ជនសង្ស័យ​ទាំងពីរ​នាក់ កំពុង​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌទួលគោក ដើម្បី​ចាត់ការ​តាម​ផ្លូវ​ច្បាប់៕
Nita-29-A-17-Full


Nita-29-A-18-Full


Nita-29-A-19-Full



កម្លាំង​ល្បាត​នគរបាល ប៉ុស្តិ៍​បឹង​កក់​ទី​២​ ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់ ​ដកហូត​គ្រឿងញៀន ចំនួន ១៨​កញ្ចប់​

Post a Comment

0 Comments

Close Menu