ភ្នំពេញ ៖ នៅវេលាម៉ោង៨និង៤០នាទីនេះលោកប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញបាននឹងកំពុងធ្វើពិធីបើក ការដ្ឋានស្ថាបនា ផ្លូវ២០០៤ដែលនៅសេសសល់ ក្រោយពីផ្លូវនេះ ត្រូវបានសាលារាជធានីភ្នំពេញបញ្ឈប់កិច្ចសន្យាយកកម្រៃរថយន្តគ្រប់ប្រភេទ ពីក្រុមហ៊ុនវិនិយោគBOT កាលពីដើមខែមិថុនាកន្លងមកនេះ។
តាមរបាយការណ៍របស់លោក សាំ ពិសិដ្ឋប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញកំណាត់ផ្លូវដែលត្រូវស្ថាបនាឡើងនេះ ជាប្រភេទផ្លូវបេតុងឆ្អឹង ដែកមានមានប្រវែងជាងមួយគីឡូម៉ែត្រ ទី១ចាប់ពីផ្លូវ២៧១ អូបែកក្អមមកផ្លូវ៣៧១មានប្រវែង២០០ម៉ែត្រទទឹង២០ម៉ែត្រ។ ទី២ចាប់ពីផ្លូវវត្តអង្គតាមិញដល់មហាវិថីសហព័ន្ធរុស្ស៊ីមានប្រវែង ១៥៧៨ម៉ែត្រទទឹង១៥ម៉ែត្រ ស្ថិតក្នុងខណ្ឌសែន សុខនិងខណ្ឌពោធិសែនជ័យ។ ស្របជាមួយគ្នានេះការធ្វើការស្ថាបនាលូក៏ធ្វើឡើងព្រមគ្នាផងដែរ។
គួរបញ្ជាក់ផងដែរថា កំណាត់ផ្លូវ៣៧១និងផ្លូវ២០០៤នេះ ត្រូវបានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា សម្រេចឯកភាពឲ្យសាលារាជធានីភ្នំពេញ បញ្ឈប់កិច្ចសន្យាយកកម្រៃរថយន្តគ្រប់ប្រភេទ ឆ្លងកាត់ផ្លូវទាំង២នេះកាកពីថ្ងៃទី៣១ ខែឧសភាឆ្នាំ២០១៥កន្លង ដោយសាលារាជធានីភ្នំពេញនឹងទទួលខុសត្រូវគ្រប់គ្រង កែលម្អឲ្យបានល្អប្រសើរសមស្របទៅតាមលក្ខណៈស្តង់ដារ បច្ចេកទេស ដើម្បីដាក់ជូនប្រជាពលរដ្ឋប្រើប្រាស់សម្រាប់ជាប្រយោជន៍សាធារណៈ៕
អភិបាលរាជធានីភ្នំពេញ បាននឹងកំពុងធ្វើពិធីបើកការដ្ឋានស្ថាបនា ផ្លូវ២០០៤ ដែលនៅសេសសល់
0 Comments