Ad Code

កងកម្លាំង​ទ័ពអាកាស​អ៊ីរ៉ាក់ វាយប្រហារ​មក​លើ​គោលដៅ​របស់​ពួក​ជីវពល​រដ្ឋ​អ៊ីស្លាម

កាលពី​ថ្ងៃ​អង្គារ​ម្សិលមិញ​នេះ រដ្ឋមន្ត្រី​ការពារ​ជាតិ​អ៊ីរ៉ាក់ បាន​ចេញ​ផ្សាយ​វីដេអូ មួយ ឃើញ​យន្តហោះ​ចម្បាំង​អ៊ីរ៉ាក់ បាន​ទម្លាក់​គ្រាប់បែក​មក​លើ​គោលដៅ​របស់​ពួក​រដ្ឋ​អ៊ីស្លាម នៅ​ជិត​ទីក្រុង​រ៉ា​ម៉ា​ឌី និង​តំបន់​ជាច្រើន​ទៀត​នៅក្នុង​ខេត្ត​អាន់​បា។


នៅក្នុង​វីដេអូ​នេះ គេ​ឃើញ​មាន​ផ្សែង​ខ្មៅ​ផុស​ចេញពី​អគារ​ដែល​គេ​សង្ស័យថា ជា​កន្លែង​លាក់ខ្លួន​របស់​ក្រុម​សកម្មប្រយុទ្ធ។


សេចក្តី​ថ្លែងការណ៍​មួយ​ដែល​ភ្ជាប់​មកជា​មួយ​នូវ​វី​ដេ​អូ​ខាង​លើក​នេះ បាន​អះអាង​ថា យន្តហោះ​ចម្បាំង​អ៊ីរ៉ាក់ បាន​បំផ្លាញ​ឃ្លាំង​ស្តុក​គ្រាប់រំសេវ និង​សព្វាវុធ​ដ៏​ធំ​មួយ​កន្លែង។


ទោះបីជា​យ៉ាងណាក៏ដោយ ស្ថានីយទូរទស្សន៍ AP មិនអាច​បញ្ជាក់​បានទេ ពី​ប្រភព​ច្បាស់លាស់​នៃ​ខ្សែអាត់​វីដេអូ​មួយ​នេះ​។


សូម​បញ្ជាក់​ថា កម្លាំង​រដ្ឋាភិបាល​អ៊ីរ៉ាក់ ដណ្តើម​បាន​ការ​កាន់កាប់​សាកលវិទ្យាល័យ អាន់​បា​ពី​ពួក​រដ្ឋ​អ៊ី​ស្លាម​កាលពី​ថ្ងៃអាទិត្យ​កន្លងទៅ បន្ទាប់ពី​មានការ​ប៉ះទង្គិច​គ្នា​ដ៏​ស្រួច​ស្រាវ​មួយ​អស់​រយៈពេល​រាប់​ម៉ោង និង​ជា​ផ្នែក​មួយ​នៃ​យុទ្ធនាការ​ដណ្តើម​កាន់​កា​ប់​ទឹកដី ពី​ពួក​ជីវពល​អ៊ីស្លាម​ជ្រុលនិយម​មួយ​នេះ៕



កងកម្លាំង​ទ័ពអាកាស​អ៊ីរ៉ាក់ វាយប្រហារ​មក​លើ​គោលដៅ​របស់​ពួក​ជីវពល​រដ្ឋ​អ៊ីស្លាម

Post a Comment

0 Comments

Close Menu