Ad Code

ភ្លៀង និង​ជំនន់​សម្លាប់​មនុស្ស​យ៉ាងតិច​៨១​នាក់​នៅ​ប៉ាគីស្ថាន

ភ្លៀង​លាយ​ខ្យល់​យ៉ាងខ្លាំង រួមទាំង​ទឹកជំនន់​បានសម្លាប់​មនុស្ស​អស់​៨១​នាក់​នៅក្នុង​ប្រទេស​ប៉ាគី​ស្ថាន ក្នុង​រយៈពេល​២​សប្តាហ៍​កន្លងទៅនេះ ហើយ​បាន​ប៉ះពាល់​ដល់​មនុស្ស​ជាង​៣​សែន នាក់ ដែល​នេះ​ជាការ​លើក​យកមក​និយាយ​ដោយ​ទីភ្នាក់ងារ​គ្រប់គ្រង​គ្រោះមហន្តរាយ​កាលពី​ថ្ងៃ​អង្គារ ដោយ​ទាំង​បាន​ព្រមាន​ថា អាកាសធាតុ​ដ៏​អាក្រក់​នឹង​ជិត​មកដល់​ទៀតហើយ​ផងដែរ​។



​ ​ភ្លៀង​ជាច្រើន​មេ​បានចាប់ផ្តើម​បង្អុរ​ធ្លា​ក់មក នៅ​ពាក់កណ្តាល​ខែកក្កដា ហើយ​បាន​បណ្តាល​ឲ្យ​រង​អន្តរាយ​ទាំង​ភាគ​ខាងជើង​និង​ខាងត្បូង ប្រទេស បណ្តាល​ឲ្យ​អន្តរាយ​លំនៅដ្ឋាន​ជាង​១,៩០០​កន្លែង ព្រមទាំង​មនុស្ស​រងរបួស​រាប់សិប​នាក់​។ នេះ​ជាការ​លើកយក​មក​និយាយ​ដោយ​អ្នកនាំពាក្យ​ម្នាក់​របស់​អាជ្ញាធរ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ MDMA ។



​ ​ក្រៅពី​ចំនួន​មនុស្ស​ស្លាប់​ដូច​បានបញ្ជាក់​ពី​ខាងលើ​ក៏​នៅមាន​មនុស្ស​១៧២,០១៦​នាក់​ផ្សេងទៀត ត្រូវបាន​ជម្លៀសចេញ​ទៅកាន់​ទី កន្លែង​សុវត្ថិភាព ដោយមាន​ការជួយសង្គ្រោះ​ពី​កងទ័ព ផ្នែក​រដ្ឋបាល​នៅតាម​ខេត្ត ព្រមទាំង​ពី​អាជ្ញាធរ MDMA ទៀតផង ដោយ​ប្រតិបត្តិការ​សង្គ្រោះ​កំពុងតែ​បន្តធ្វើ នៅក្នុង​តំបន់​ដែល​រង ការប៉ះពាល់​ដោយ​ភ្លៀង​និង​ទឹកជំនន់​នោះ​។



​ ​បើតាម​ការ​ឲ្យ​ដឹង​ពី​អាជ្ញាធរ MDMA ថា ភ្លៀង​លាយ​ខ្យល់​កន្ត្រាក់​បាន​បំផ្លិចបំផ្លាញ​ហេដ្ឋារចនាសម្ព័ន្ធ កាត់ផ្តាច់​ផ្លូវ​គមនាគមន៍​រាប់សិប​ខ្សែ​ថែមទាំង​ខូចខាត​ស្ពាន នៅឯ​ស្រុក Chitral ក្នុង​ខេត្ត Khyber Pakhtunkhwa ខណៈពេលដែល​ជំនន់​បាន​ជន់​លិច​ភូមិដ្ឋាន​៣៧៥​កន្លែង នៅ​ភាគខាងត្បូង​នៃ​ខេត្ត Punjab។


​ ​ទីភ្នាក់ងារ​ដដែល​ក៏បាន​លើក​យកមក​ព្រមាន​ឲ្យ​មានការ​ប្រុងប្រយ័ត្ន​ពី​អាកាសធាតុ​ដ៍​ធ្ងន់ធ្ងរ​នៅឯ​ភាគខាងត្បូង​នៃ​ខេត្ត Sindh ភាគ​កណ្តាល​ខេត្ត Punjab និង​ខេត្ត Khyber Pakhtunkhwa ព្រមទាំង​តំបន់ Kashmir ផង​ទៀត​៕


AFP




ភ្លៀង និង​ជំនន់​សម្លាប់​មនុស្ស​យ៉ាងតិច​៨១​នាក់​នៅ​ប៉ាគីស្ថាន

Post a Comment

0 Comments

Close Menu