Ad Code

ជនសង្ស័យ​២៩​នាក់​ពាក់ព័ន្ធ​គ្រឿងញៀន​៣៦​កញ្ចប់​ត្រូវ​អាវុធហត្ថ​រាជធានី​ចាត់​បញ្ជូនទៅ​សាលាដំបូង

ភ្នំពេញ ៖ សមត្ថកិច្ច​ការិយាល័យ​ជំនាញ​ប្រឆាំង​គ្រឿង​ញៀន​កង​រាជ​អា​វុ​ហត្ថ​រាជធានី​ភ្នំពេញ​និង​អាវុធ​ហត្ថ​តាម​បណ្តា​ខណ្ឌ​៣​ទៀត​គី​ខណ្ឌមានជ័យ ខ​ណ្ឌ​ដង្កោ​និង​ខ​ណ្ឌ​ពោធិ៍​សែន​ជ័យ​បាន​

​ចេញ​ប្រតិបត្តិការ​ចុះបង្ក្រាប​ចាប់ខ្លួន​ជនសង្ស័យ​ជា​បន្តបន្ទាប់​សរុប​២៩​នាក់​ពាក់ព័ន្ធ​ការប្រើប្រាស់​

​ក្នុង​រយៈពេល​៥​ថ្ងៃ​គិតពី​ថ្ងៃទី​២២​រហូតដល់​ថ្ងៃទី​២៨​ ខែកក្កដា​ឆ្នាំ​២០១៥​។ សមត្ថកិច្ច​អាវុធហត្ថ​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​រាជធានី​បានបញ្ជាក់​កាលពី​វេលា​ម៉ោង​២១​និង​២០​នាទី​ថ្ងៃទី​២៩​ខែកក្កដា​ឆ្នាំ​២០១៥​ថា ជនសង្ស័យ​សរុប​ទាំង​២៩​នាក់​ដែល​ត្រូវបាន​អាវុធហត្ថ​ការិយាល័យ​ជំនាញ​និង​អាវុធហត្ថ​ខ័​ណ្ឌ​ខាងលើ​ឃាត់ខ្លួន​ពាក់ព័ន្ធ​ករណី​ប្រើប្រាស់​គ្រឿងញៀន​យ៉ាងសកម្ម​នៅ​ចំនុច​ខាងលើ​និង​ខ​ណ្ឌ​ដទៃទៀត​នោះ​ដែល​សកម្មភាព​របស់​ពួកគេ​ហាក់បីដូច​ជា​ផ្គើន​នឹង​សមត្ថកិច្ច​តែម្ដង។


ពាក់ព័ន្ធ​ទៅនឹង​ការបង្ក្រាប​ករណី​ជួញដូរ​គ្រឿងញៀន​នោះ​កម្លាំង​អាវុធហត្ថ​រាជធានី​

​ដកហូត​បាន​ថ្នាំញៀន​ម៉ា​ទឹកកក​៣៦កញ្ចប់​តូច​ដាវ​២​ដើម​ព្រមទាំង​សម្ភារៈ​ពាក់​ព​ន្ធ័​មួយចំនួនទៀត​ចាប់តាំងពី​សប្ដាហ៍​ទី​៣​រហូតដល់​សប្ដាហ៍​ទី​៤​ខែកក្កដា​នេះ​។​ជាក់ស្ដែង​នៅ​យប់​ថ្ងៃទី​២២​រហូតដល​យប់​ថ្ងៃទី​២៨​ខែកក្កដា​ឆ្នាំ​២០១៥​អាវុធហត្ថ​ខ័​ណ្ឌ​មានបាន​ចុះបង្ក្រាប​ទីតាំង​ល្បែង​ហ្គែ​ម​បាញ់​ត្រី​និង​ជា​កន្លែង​សេព​គ្រឿងញៀន​ដោយ​ឃាត់ខ្លួន​ជនសង្ស័យ​១១​នាក់​នៅ​ភូមិ​ព្រែក​ទាល់​សង្កាត់​ស្ទឹងមានជ័យ​ដក​ថ្នាំ​ម៉ា​ទឹកកក​១​កញ្ចប់​និង​ខ័​ណ្ឌ​ពោធិ​សែន​ជ័យ​ឃាត់ខ្លួន​ជនសង្ស័យ៤​នាក់​ដក​ថ្នាំ​ម៉ា​៤​កញ្ចប់​តូច។


ហើយ​នៅ​ថ្ងៃទី​២៧​និង​២៨​ខែកក្កដា​អាវុធហត្ថ​ខ​ណ្ឌ័​មានជ័យ ខ័​ណ្ឌ​ដង្កោ​និង​កម្លាំង​ការិយាល័យ​ស្រាវជ្រាវ​ប្រឆាំង​គ្រឿងញៀន​រាជធានី​ចាប់​ជន​សង្ស័យ​ជួញដូ​គ្រឿងញៀន​១៤​នាក់​និង​ថ្នាំ​ម៉ា​ទឹក​កក​៣១​កញ្ចប់​តូច។


ដូច្នោះ​សរុប​ទាំងអស់​ទៅ​រយៈពេល​៦​ថ្ងៃនេះ​កម្លាំង​អាវុធហត្ថ​ម្ចាស់ការ​បង្ក្រាប​ករណី​គ្រឿងញៀន​ដោយបាន​ដកហូត​វត្ថុតាង​នូវ​ថ្នាំ​ម៉ា​ទឹកកក​គិត​ទៅ​៣៦​កញ្ចប់​តូច​ហើយ​។ បច្ចុប្បន្ន​កម្លាំង​ជំនាញ​កងរាជអាវុធហត្ថ​រាជធានី​បាន​បញ្ជូន​ជនសង្ស័យ​ទៅ​តុលាការ​ជា​បន្តបន្ទាប់​ហើយ​សម​ត្ង​កិច្ច​កំពុង​ស្រាវជ្រាវ​តាម​ចាប់ខ្លួន​មេខ្លោង​ធំៗ​ជា​មេៗ​របស់​ជនសង្ស័យ​ដើម្បី​យកមក​ផ្តន្ទាទោស​បន្តទៀត​តាម​ទិសដៅ​ចង្អុល​បង្ហាញ​របស់លោក​មេបញ្ជាកា​រ​អាវុធហត្ថ​រាជធានី​ពីព្រោះថា​បទល្មើស​ភាគច្រើន​ពួក​ជនល្មើស​សុទ្ធ​សឹងតែ​ប្រើប្រាស់​ហើយ​ងប់ងុល​នឹង​គ្រឿងញៀន​តែម្ដង៕



ជនសង្ស័យ​២៩​នាក់​ពាក់ព័ន្ធ​គ្រឿងញៀន​៣៦​កញ្ចប់​ត្រូវ​អាវុធហត្ថ​រាជធានី​ចាត់​បញ្ជូនទៅ​សាលាដំបូង

Post a Comment

0 Comments

Close Menu