ភ្នំពេញ ៖ សមត្ថកិច្ចនគរបាលខណ្ឌសែនសុខបានចាប់ខ្លួនបុរសម្នាក់តាមបណ្តឹងរបស់ប្រជាពលរដ្ឋរងគ្រោះ ចោទពីបទរំលោភសេពសន្ថវៈមកលើក្មេងស្រីជាអនីតិជនដែលមានអាយុទើបតែ៤ឆ្នាំកន្លះ កាលពីល្ងាចថ្ងៃទី២៩ខែកក្កដាឆ្នាំ២០១៥ នៅក្នុងភូមិរោងចក្រ សង្កាត់ភ្នំពេញថ្មី។
បុរសជាប់ចោទប្រកាន់ខាងលើឈ្មោះ ម៉ន សុវណ្ណាហៅចយអាយុ២៣ឆ្នាំ មុខរបរសន្តិសុខយាមមើលការខុសត្រូវបន្ទប់ផ្ទះជួលដែលក្រុមគ្រួសារជនរងគ្រោះស្នាក់នៅខាងលើស្ថិតក្នុងភូមិរោងចក្រសង្កាត់ភ្នំពេញថ្មី។
ចំណែកក្មេងស្រីរងគ្រោះឈ្មោះវ.ច អាយុ៤ឆ្នាំកន្លះ ស្នាក់នៅជាមួយម្តាយមីងឈ្មោះ អែម ស្រីល័ក្ខអាយុ២៤ឆ្នាំ ក្នុងបន្ទប់ផ្ទះជួលខាងលើដែលគ្រប់គ្រងដោយជនជាប់ចោទ។
ប៉ូលិសនិយាយថា កាលពីថ្ងៃទី២៧ខែខែកក្កដាឆ្នាំ២០១៥ ជនជាប់ចោទឈ្មោះម៉ន សុវណ្ណា ហៅចយបានដើរចុះឡើងត្រួតពិនិត្យបន្ទប់ផ្ទះជួល ក្រោយមកឃើញឱកាស ស្ងាត់ល្អក៏ហៅក្មេងស្រីរងគ្រោះឈ្មោះ វ៉ាន់ ចរិយា នាំទៅលេងព្រៃនៅ ក្រោយផ្ទះជាប់ត្រពាំងឈូក ពេលនោះមានក្មេងស្រី ២នាក់ ឈ្មោះ ស្រីយ៉ាអាយុ១២ឆ្នាំ និងម្នាក់ទៀតឈ្មោះ ស្រីមី អាយុ១០ឆ្នាំបានប្រទះឃើញក៏នាំគ្នាតាមលបមើល ឃើញបុរសរូបនោះសំរាតខោនិងយកដៃរុកចូលប្រដាប់ភេទក្មេងស្រីឈ្មោះចរិយ៉ា ពួកគេឃើញដូច្នេះភ័យក៏នាំរត់ចេញពីទីនោះ។ បន្ទាប់មកនៅថ្ងៃទី២៨ក្មេងស្រីទាំង២នាក់បាននាំមកប្រាប់ស្រី្តឈ្មោះអែម ស្រីល័ក្ខ ជាម្តាយមីងក្មេងស្រីរងគ្រោះអោយដឹងពីសកម្មភាពនេះ។
ចំណែកនាង ជាម្តាយមីងក្មេងស្រីរងគ្រោះពេលលឺដូច្នេះក៏ពិនិត្យមើលប្រដាប់ភេទក្មួយស្រីឃើញហើម ហើយស្អែកឡើងគឺនៅថ្ងៃទី២៩វេលាម៉ោង៥ល្ងាចក៏បានមកសួរនាំឈ្មោះចយ នោះពីរឿងចាប់រំលោភក្មួយរបស់ខ្លួនតែបុរសរូបនោះបដិសេធទើបបង្កមានជម្លោះប្តឹងប៉ូលិសអោយចាប់ខ្លួនតែម្តង៕
ចាប់ខ្លួនសន្តិសុខម្នាក់ល្បួងក្មេងស្រីអាយុ៤ឆ្នាំយកទៅចាប់រំលោភផ្លូវភេទ
0 Comments