ភ្នំពេញ ៖ សមត្ថកិច្ចខណ្ឌដូនពេញបានប្រាប់ភ្នាក់ងារសារព័ត៌មាន នៅវេលាម៉ោងនិង៣០នាទីព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៥នេះថា មនុស្សចំនួន៤នាក់បានរងរបួសធ្ងន់ និងស្រាលដោយសារតែពួកគេបើកម៉ូតូបោះពួយបុកគ្នាពេញទំហឹងដួលបោកក្បាល និងផ្លូវកាលពីវេលាម៉ោង ១២និង៥០នាទីយប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី ៣០ ខែកក្កដាឆ្នាំ ២០១៥ នៅតាមបណ្ដោយផ្លូវ ព្រះមុនីវង្ស ទល់មុខសាលាពេទ្យ ស្ថិតក្នុងសង្កាត់ ស្រះចក ខណ្ឌដូនពេញ។
ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញមានម៉ូតូមួយគ្រឿងម៉ាក គុបជ្រុង ពណ៌ទឹកប៊ិច ពាក់ស្លាកលេខ ឌ- ២៤៧១ ភព១ ជិះដោយយុវជនពីរនាក់ឌុបគ្នាធ្វើដំណើរតាមបណ្ដោយផ្លូវ ព្រះមុនីវង្ស ទិសដៅពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុ បានលើកដៃជាសញ្ញាបត់ឆ្វេងបំណងបត់ត្រលប់ក្រោយ ភ្លាមនោះក៏មានម៉ូតូមួយគ្រឿង ម៉ាកឌ្រីមសង់សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1BU-6651 ជិះដោយយុវជនពីរនាក់ឌុបគ្នាធ្វើដំណើរស្របទិសគ្នាក្នុងល្បឿនលឿនបានជ្រុលបុកម៉ូតូគុបពីក្រោយពេញទំហឹង បណ្ដាលម៉ូតូទាំងពីរដួលអូលទៅនិងថ្នល់រងរបួសធ្ងន់និងស្រាលទាំង៤នាក់តែម្តង។
ប្រភពព័ត៌មានដដែលបានបន្តថា ក្រោយកើតហេតុកម្លាំងសមត្ថកិច្ចបានមូលដ្ឋាន បានចុះដល់កន្លែងកើតហេតុ និងបានសហការណ៍ជាមួយកម្លាំងជំនាញចុះធ្វើការវាស់វែងនិងយកម៉ូតូទាំងពីរគ្រឿងយកទៅរក្សាទុកនៅ អធិការដ្ឋាន នគរបាលខណ្ឌដូនពេញ ដើម្បីរង់ចាំធ្វើការដោះស្រាយនៅពេលក្រោយបន្តទៀត៕
បត់ម៉ូតូមិនប្រយ័ត្នម៉ូតូមួយគ្រឿងទៀតមកដល់បុកពេញទំហឹង របួសរដូករណែល៤នាក់
0 Comments