Ad Code

កម្លាំង​នគរបាល​វរ​ការពារ​ព្រំដែន​លេខ​៩០៥​ បាន​បន្ត​ចុះ​ល្បាត ​ដើម្បី​ពង្រឹង​សន្តិសុខ​ជូន​ជាតិ​មាតុភូមិ

ឧត្តរមានជ័យ ៖ កាលពី​វេលា​ម៉ោង​១១​ និង​១០​នាទី​ថ្ងៃទី​៣០ ខែកក្កដា ឆ្នាំ​២០១៥ នេះ​កម្លាំង​នគរ​បាល​វរការពារ​ព្រំដែន​លេខ​៩០៥​ ដែន​មាន​លោក​វរសេនីយ៍ទោ​ សុំ សារឿន មេបញ្ជាការ​នគរបាល​ការពារ​ព្រំដែន​គោក​លេខ​៩០៥ បាន​ដឹកនាំ​កម្លាំង​ទីបញ្ជាការ​ប៉ុស្តិ៍​ការពារ​ព្រំដែន​ចុង​ព្រិច​បាន​ត្រួត​ពិនិត្យ​លើ​ខ្សែ​បន្ទាត់​ព្រំដែន​បង្គោល​សី​ម៉ា ​និង​ពិនិត្យ​ចំណុច​ថៃ រាវ​មីន ហើយ​បាន​ប្រជុំ​ដាក់​ផែនការ​ដល់​មន្ត្រី​ប៉ុស្តិ៍​ឲ្យ​យកចិត្តទុកដាក់​លើ​ការងារ​ព្រំដែន។


លោក​វរសេនីយ៍ទោ សុំ សារឿន បាន​ឲ្យ​ដឹង​ថា កាលដែល​កម្លាំង​របស់​នគរបាល​ការពារ​ព្រំដែន​ចុះ​ជាប្រចាំ​នេះ ដោយមាន​បទបញ្ជា​របស់​អគ្គ​ស្នងការ​នគរ​បាល​ជាតិ​ និង​លោក​ឧត្តម​សេនីយ៍​ត្រីម៉ែន លី ស្នងការ​នគរបាល​ខេត្ត​ឧត្តរមានជ័យ ត្រូវ​យកចិត្តទុកដាក់​អំពី​តួនាទី​នឹង​ភារកិច្ច​របស់​ខ្លួន​ឲ្យ​បានខ្ជាប់ខ្ជួន ដើម្បី​ការពារ​មាតុភូមិ​របស់​យើង។


លោក​វរសេនីយ៍ទោ សុំ សារឿន មេបញ្ជាការ​នគរបាល​វរការពារ​ព្រំដែន​លេខ​៩០៥ បាន​បន្ត​ទៀត​ថា កម្លាំង​នគរបាល​របស់​វរ​ការពារ​ព្រំដែន​លេខ​៩០៥.​នៅតែ​បន្ត​ដើរ​ល្បាត​ និង​ធ្វើការ​ទប់ស្កាត់​រាល់​បទ​ល្មើស​ដែល​កើតមានឡើង​ដូចជា បទល្មើស​គ្រឿងញៀន និង​ទំនិញ​ខុសច្បាប់ ការ​ឆ្លង​ដែន​ទៅ​កាប់​ឈើ​ក្រញូង​ក្នុង​ដី​ថៃ​ និង​ចោរកម្ម​លួច ប្លន់​ជាដើម៕
Nita-30-A-60-Full


Nita-30-A-61-Full


Nita-30-A-62-Full


Nita-30-A-63-Full



កម្លាំង​នគរបាល​វរ​ការពារ​ព្រំដែន​លេខ​៩០៥​ បាន​បន្ត​ចុះ​ល្បាត ​ដើម្បី​ពង្រឹង​សន្តិសុខ​ជូន​ជាតិ​មាតុភូមិ

Post a Comment

0 Comments

Close Menu