Ad Code

មេ​ល្បែង​ONLINE ដ៏​ធំ យីហោ​ភីភី​ណេ​ត ត្រូវ​បាន​លោកស្រី​ចៅក្រម ថ្លាង ផា​ណែ​ត ដោះលែង​

ភ្នំពេញ ៖ ប្រភព​ព័ត៌មាន​ថ្លែង​ថា បុរស​ម្នាក់​ជា​មេ​ល្បែង​កាស៊ីណូ​ឆ្នោត​ឡូតូ ភ្នាល់​បាល់ ភ្នាល់​តាម​អន​ឡាញ និង​ល្បែងភ្នាល់​គ្រប់​ប្រភេទ យីហោ ភីភី​ណេ​ត ត្រូវ​បាន​លោកស្រី ថ្លាង ផា​ណែ​ត ចៅក្រម​ជំនុំ​ជម្រះ​សាលាដំបូង​រាជធានី​ភ្នំពេញ សម្រេច​កាលពី​ល្ងាច​ថ្ងៃ​ទី​៣០ ខែ​កក្កដា ឆ្នាំ​២០១៥ ប្រកាស​សាល​ក្រម​ផ្ដន្ទាទោស​មួយ​ឆ្នាំ តែ​ទោស​នេះ​ត្រូវ​ព្យួរ​ទាំងអស់ ពោល​គឺ​មេ​ល្បែង​រូប​នេះ​ត្រូវ​ដោះលែង​ឱ្យ​មាន​សេរីភាព​វិញ​ភ្លាមៗ។ មជ្ឈដ្ឋាន​មួយ​ចំនួន​រិះគន់​ធ្ងន់ៗ​ថា គោលនយោបាយ​ភូមិ​/ឃុំ​មាន​សុវត្ថិភាព​ពុំ​អាច​អនុវត្ត​បាន​ប្រសិទ្ធភាព​ឡើយ ប្រសិនបើ​មេ​ល្បែង​ដ៏​ធំ ត្រូវ​បាន​ដោះលែង​ងាយៗ​បែបនេះ។


មេ​ល្បែង​រូប​នេះ​ឈ្មោះ ថូ វិចិត្រ ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ អាសយដ្ឋាន​បច្ចុប្បន្ន​ផ្ទះ​លេខ​២១ DE0 សង្កាត់​ផ្សារ​ចាស់ ខណ្ឌ​ដូនពេញ ត្រូវ​បាន​សមត្ថកិច្ច​នាយកដ្ឋាន​សន្តិសុខ​ផ្ទៃក្នុង​ក្រសួងមហាផ្ទៃ ឃាត់ខ្លួន​កាលពី​២៧ ខែ​កក្កដា ឆ្នាំ​២០១៥ នៅផ្ទះ​លេខ​១២១Eo ផ្លូវ​៦៣​ កែង​២២២ សង្កាត់​បឹងរាំង ខណ្ឌ​ដូនពេញ រាជធានី​ភ្នំពេញ។


មន្ត្រី​នគរបាល​នៃ​នាយកដ្ឋាន​សន្តិសុខ​ផ្ទៃក្នុង​បាន​ឲ្យ​ដឹង​ថា ក្នុង​ប្រតិបត្តិការ​នេះ​ដែរ សមត្ថកិច្ច​បាន​ដកហូត​វត្ថុតាង​មួយ​ចំនួន​ដូចជា ប្រាក់​រៀល​ចំនួន​៥,៥៧៧,០០០​រៀល (​ប្រាំ​លាន​ប្រាំ​សែន​ប្រាំ​ពីរ​ម៉ឺន​ប្រាំ​ពីរ​ពាន់​រៀល​), ប្រាក់​ដុល្លារ​ចំនួន​២,០២១​ដុល្លារ (​ពីរ​ពាន់​ម្ភៃ​មួយ​ដុល្លារ​អាមេរិក​), កុំព្យូទ័រ​ចំនួន ២៨​គ្រឿង​, សៀវភៅបញ្ជី​ចំនួន​០៧​ក្បាល​, វិញ្ញាបនបត្រ​បើក​អាជីវកម្ម​សាល​បម្រើ​សេវា​អ៊ីនធឺណិត​កាហ្វេ​លេខ​០១៩៨​ភ​.​ព ចុះ​ថ្ងៃ​ទី​០២ ខែ​កក្កដា ឆ្នាំ​២០១៥ របស់​បញ្ញត្តិ​ករ​ទូរគមនាគមន៍​កម្ពុជា​ចំនួន ០១​សន្លឹក​, ទូរទស្សន៍​ចំនួន​០២​គ្រឿង​, ម៉ូតូ​ចំនួន​០៣​គ្រឿង​,​ក្បាល DVR ចំនួន​០១​គ្រឿង និង​កាមេរ៉ា​ចាប់​រូបភាព​ចំនួន​០៥​គ្រឿង៕






មេ​ល្បែង​ONLINE ដ៏​ធំ យីហោ​ភីភី​ណេ​ត ត្រូវ​បាន​លោកស្រី​ចៅក្រម ថ្លាង ផា​ណែ​ត ដោះលែង​

Post a Comment

0 Comments

Close Menu