Ad Code

សូ​ដា​នី​តា​ រង​នូវ​គំនាប​ពី​មហាជន

ភ្នំពេញ ៖ ជា​កា​ពិត​មួយ​រយៈពេល​ចុងក្រោយ​នេះ​ គេ​សង្កេត​ឃើញថា មាន​វត្តមាន​តារា​ស្រី​ល្បីឈ្មោះ​ជាច្រើន ​បាន​ទទួល​រង​នូវ​ព័ត៌មាន​មួយចំនួន ​មាន​ទាំង​រឿង​ល្អ​ និង​អាក្រក់ ​ពី​សំណាក់​មហាជន​ជុំវិញ​សកម្មភាព​ផ្សេងៗ​ តា​រយៈ​ការ​សម្តែង​ ក៏ដូចជា​ជីវិត​រស់នៅ​ឯកជន​ខាង​ក្រៅ។

ដោយ​មើលឃើញ​ពី​បញ្ហា​នេះ​កាន់តែ​បន្ត​កើតមានឡើង​ បន្តបន្ទាប់​លើ​តារា​ខ្មែរ​ទើប​ថ្មីៗ​នេះ​ធ្វើ​ឲ្យ​តារា​សម្តែង និង​ពិធី​ការិនី​កញ្ញា សូ​ដា នីតា បាន​ចេញ​មុខ​ទទូច​សុំ​ការយល់​ចិត្ត​ ពី​ទស្សនិកជន​យល់​ពី​អារម្មណ៍​របស់​នាង និង​អ្នក​សិល្បៈ​ដទៃ​ បើ​ឃើញ​អ្វី​ខុសឆ្គង​ សុំ​ធ្វើការ​រិះគន់​បែប​ស្ថាបនា​ កុំ​រិះគន់​បែប​ជាន់ពន្លិច។

នៅក្នុង​អត្ថន័យ​ខ្លឹមសារ​ដែល​ត្រូវ​បាន​កញ្ញា ​សូ​ដា​ នី​តា សរសេរ​បង្ហោះ​សាធារណៈ​លើ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ផ្ទាល់ខ្លួន​ បាន​លើកឡើង​បង្ហាញ​ពី​អារម្មណ៍​ពិត​ថា ​មាន fan​ជាច្រើន​និយាយ​ថា​ បង​កើត​មក​តារា​សប្បាយ​ណាស់​មែន​ទេ​បង​? តែ​ខ្ញុំ​ថា ធម្មតា​ត្រូវ​រកស៊ី​ធ្វើការ​ដូច​គេ​ ដូច​ឯង​ខ្ញុំ​គិតថា ពួក​យើងខ្ញុំ​យ៉ាប់​ជាង​អ្នក​ធម្មតា​ទៅទៀត ត្រូវ​ធ្វើ​ការ​មិន​ស្គាល់​យប់​ថ្ងៃ ហើយ​យើងខ្ញុំ​ថិត​នៅក្នុង​ភ្នែក​មហា​ជន​ចង់​និយាយ​ចង់​ធ្វើ​អី​ចង់​ទៅណា​ចង់​យំ​ ចង់​សើច​ចង់​មាន​សង្សារ​ស្នេហា​បណ្តើរ​ទៅណា​ក៏​មិន​បាន​ពេលខ្លះ​យើងខ្ញុំ​មិន​ដែរ​ស្គាល់​ផង គេ​ស្អប់​គេ​មិន​ចូលចិត្ត គេ​និយាយ​ចេះ​និយាយ​ចុះ ។​ល​។

ពិធី​ការិនី​កញ្ញា សូ​ដា នី​តា​បាន​បន្ត​ថា ជា​ការ​ពិត​ណាស់​យើងខ្ញុំ​ជា​តារា​យល់​ពី​មហាជន តែ​គេ​វិញ​មិន​យល់ចិត្ត​តារា​ទេ ចេះតែ​និយាយ​ថា ឭក​ណាស់ ការ​ពិតទៅ​យើងខ្ញុំ​ជា​តារា​ទៅណា​មក​ណា​ពិត​គ្រែង​ចិត្ត​មហាជន​ណាស់​ហ៊ឺ​…..! ធ្វើជា​តារា​នេះ​ពិត​ជា​មាន​គំនាប​ណាស់​ ចំណែក​សារព័ត៌មាន​វិញ​ចាំតែ​សរសេរ​ទេ មិន​ខ្វល់​ថា ​ពិត​មិន​ពិត​ទេ​សរសេរ​ចាំ​បកស្រាយ​តាម​ក្រោយ បងប្អូន​យល់​ទេ នេះ​ហើយ​ជីវិត​តារា​ល្បី​ដូចជា​យើងខ្ញុំ។

តាម​ខ្លឹមសារ​បង្កប់ន័យ​ស្នើ​ឲ្យ​មហាជន​យល់​ពី​ទឹកចិត្ត​អ្នក​សិល្បៈ​ ដូចជា​រូប​នាង​ពី​សំណាក់​កញ្ញា​សូ​ដា​នី​តា​ពេលនេះ​គឺ​ចង់​បញ្ជាក់​ប្រាប់​ពី​អារម្មណ៍​ពិត​របស់​ខ្លួន​ធ្លាប់​រង​នូវ​ភាព​អយុត្តិធម៌​ ព្រម​ជាមួយ​ការ​ទាមទារ​ចង់បាន​សិទ្ធសេរីភាព​បែប​មនុស្ស​ធម្មតា​ ដែល​មិន​ចង់​ស្ថិត​នៅ​ក្នុង​គំនាប​ នៃ​ភ្នែក​ច្រមុះ​របស់​មហាជន​អ្នកគាំទ្រ៕

Nita-18-A-57-Full

Nita-18-A-58-Full

Nita-18-A-59-Full


សូ​ដា​នី​តា​ រង​នូវ​គំនាប​ពី​មហាជន

Post a Comment

0 Comments

Close Menu