Ad Code

លួច​គាស់​ផ្ទះ​គេ ត្រូវ​ម្ចាស់ផ្ទះ​តាម​ទាន់​ ចាប់​ខ្លួន​បាន​ម្នាក់​ប្រគល់​ឱ្យ​ប៉ូលិស​

ភ្នំពេញ ៖ ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​បា​យ៉ាប សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ​ បាន​នាំ​គ្នា​ឡោមព័ទ្ធ​ដេញ​ចាប់​ចោរ​គាស់​ផ្ទះ​បាន​ម្នាក់ ក្នុងចំណោម​២​នាក់​ យក​ប្រគល់​ឲ្យ​ប៉ូលិស​មូលដ្ឋាន​ចាត់ការ​តាម​ច្បាប់​ភ្លាមៗ ខណៈ​ពេល​កំពុង​ធ្វើ​សកម្មភាព​កាលពី​ម៉ោង​៣​កន្លះ​ទៀបភ្លឺ​យប់​ថ្ងៃ​ទី​៣១ ឈាន​ចូល​ថ្ងៃ​ទី​០១​ ខែ​សីហា ឆ្នាំ​២០១៥។


ប៉ូលិស​និយាយ​ថា ជនជាប់ចោទ​ខាងលើ​ឈ្មោះ ជា សុផល ភេទ​ប្រុស​ អាយ​៣៥​ឆ្នាំ មាន​ទី​លំនៅ​ភូមិ​ថ្នល់​បត់ ឃុំ​បឹង​ត្រាញ់​ខាងជើង​ ស្រុក​សំរោង ​ខេត្ត​តាកែវ។ ចំណែក​បក្ខពួក​គេ​ម្នាក់ទៀត​ដែល​គេច​ខ្លួន​បាត់​នោះ​មិន​ស្គាល់​អត្តសញ្ញាណ​នៅឡើយ​ទេ។


លោក ប៉ែន ហម អាយុ​៤៣​ឆ្នាំ ជា​ជនរងគ្រោះ​មាន​ទីលំនៅ​ចំណុច​ផ្ទះ​កើតហេតុ​ខាងលើ​មុខរបរ​មន្ត្រីរាជការ នៅ​អង្គភាព​អគ្គិសនី​កម្ពុជា​បាន​រាយការណ៍​ប្ដឹង​សមត្ថកិច្ច​ថា នៅ​វេលា​ម៉ោង​ប្រហែល​៣​ទៀបភ្លឺ​ ឈាន​ចូល​ថ្ងៃ​ទី​០១​ ខែ​សីហា​នេះ​ ខណៈ​គាត់​កំពុង​ដេកលក់​ស្រាប់តែ​ឮសូរ​សំឡេង​ដែក​ប៉ះ​គ្នា​នៅ​ទ្វារ​មុខ​ផ្ទះ ​ពេលនោះ​គាត់​ក្រោក​មើល​ ស្រាប់តែ​ឃើញ​ទ្វារ​របើក​ខូច​អស់ហើយ​មាន​មនុស្ស​ប្រុស​២​នាក់ ​កំពុង​អូស​ម៉ូតូ​គាត់​ចេញ​ ពេលនោះ​គាត់​បាន​ស្រែក​ចោរ​ៗ ​ផ្អើល​អ្នកជិតខាង​ជួយ​ដេញ​ចាប់​បាន​ម្នាក់ ឯ​ម្នាក់ទៀត​រត់​គេច​ខ្លួន​បាត់។ ពេល​ចាប់​បាន​គាត់​ក៏បាន​ប្រគល់​ឲ្យ​ប៉ូលិស​ប៉ុស្តិ៍​ភ្នំពេញ​ថ្មី​ភ្លាមៗ​ចាត់ការ​តាមច្បាប់។ នៅ​គ្រា​នោះ​ដែរ ប្រជាពលរដ្ឋ​ខឹង​ក៏បាន​នាំគ្នា​វាយ​មួយ​ដៃ​

មួយ​ជើង​ម្នាក់​ស្ទើរ​សន្លប់​ តែ​បាន​ប៉ូលិស​មក​ទាន់​ជួយ​ទប់​ស្កាត់​ការពារ​ខ្លាច​ចោរ​ម្នាក់​នេះ​ស្លាប់​នាំ​តែ​មាន​បញ្ហា ហើយ​បាន​ចាប់​វាយ​ខ្នោះ​មក​សួរ​នាំ​នៅ​ប៉ុស្តិ៍៕



លួច​គាស់​ផ្ទះ​គេ ត្រូវ​ម្ចាស់ផ្ទះ​តាម​ទាន់​ ចាប់​ខ្លួន​បាន​ម្នាក់​ប្រគល់​ឱ្យ​ប៉ូលិស​

Post a Comment

0 Comments

Close Menu