Ad Code

​ប្រេសិត​ UN ​បំពេញ​ទស្សនកិច្ច​បេសកកម្ម​របស់​ UN ​នៅ​គុយបា​ ជា​លើកដំបូង

ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​អង្គការ​សហ​ប្រជាជាតិ​លោកស្រី Samantha Power បានធ្វើ​ដំណើរ​ទស្សនកិច្ច​លើកដំបូង​ទៅកាន់​បេសកកម្ម​របស់​អង្គការសហប្រជាជាតិ​ នៅ​ប្រទេស​គុយបា​ ក្នុង​រយៈពេល​​ជាង​កន្លះ​សតវត្ស​មកនេះ​ កាលពី​ថ្ងៃ​សុក្រ​។


អ្នកនាំពាក្យ​បេសកកម្ម​របស់​អាមេរិក​លោក​ស្រី Hagar Chemali បាន​និយាយថា លោក​ស្រី Power បាន​ពិភាក្សា​ពី​ភាពប្រក្រតី​នៃ​ទំនាក់​ទំនង​រវាង​ប្រទេស​ទាំងពីរ​ និង​អាទិភាព​នៅ​អង្គការ​សហប្រជាជាតិ ក្នុងអំឡុងពេល​ជួបប្រជុំ​ជា​លើក​​ដំបូង​ដែល​មិន​ធ្លាប់មាន​ជាមួយ​លោក​ឯក​អគ្គ​រដ្ឋទូតរ​បស់​អង្គការសហប្រជាជាតិរបស់​​ប្រទេស​គុយបា​ គឺ​លោក Rodolfo Reyes Rodriguez។



​ប្រទេស​គុយបា​ និង​សហរដ្ឋអាមេរិក​បាន​កាត់​​ផ្តាច់ទំនាក់ទំនង​ការទូត​នៅក្នុង​ឆ្នាំ១៩៦១ ក្នុងអំឡុងពេល​សង្គ្រាម​ត្រជាក់​ដ៏​តានតឹង។ បន្ទាប់ពី​ជិត៥៤ឆ្នាំ​នៃ​អរិភាព​លោក​ប្រធានា​ធិបតី​សហរដ្ឋអាមេរិក​បា​រ៉ា​ក់​ អូ​បា​ម៉ា​ និង​លោក​​​ប្រធានា​ធិបតី​គុយបា​ Raul Castro បានប្រកាស​​នៅ​ថ្ងៃទី១៧ ខែធ្នូ​ថា ពួកគេ​នឹង​ចរចា​​គ្នា​ដើម្បី​ស្តារ​ទំនាក់ទំនង​ឡើងវិញ។ រឿង​នេះ​បានកើត​ឡើង​នៅ​ថ្ងៃទី២០ ខែកក្កដា​ នៅ​ពេល​ដែល​ប្រទេស​ទាំងពីរ​បាន​បង្កើត​ទំនាក់ទំនង​ការទូត​ឡើងវិញ​ជា​ផ្លូវការ​។



​លោកស្រី Power បាន​ឲ្យ​ដឹង​នៅក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​ថា លោក​អូ​បា​ម៉ា​ បានគិត​ផ្ទុយ​ពីគោលនយោបាយ៥០ឆ្នាំ​លើ​ប្រទេស​គុយបា​ ព្រោះ​គាត់​ជឿថា យើង​អាច​ធ្វើបាន​ច្រើន​ដើម្បី​គាំទ្រ​ដល់​ប្រជាជន​គុយបា​ និង​លើកកម្ពស់​គុណ​តម្លៃ​រប​ស់​យើង​តាមរយៈ​ការចូលរួម​។ លោកស្រី​បាន​និយាយទៀតថា នៅ​ទីបំផុត​យើង​នឹងធ្វើ​បន្ថែមទៀត​ដើម្បី​ជួយ​ដល់​ប្រជាជន​គុយបា​ ជាជាង​គោលនយោបាយ​នៃ​អតីត​កាលដែល​ហួស​សម័យ។



​គួរ​បញ្ជាក់ថា លោកស្រី Power បានកំណត់​គោលដៅ​ផ្ទាល់ខ្លួន​ចំពោះ​ការ​ទៅ​មើល​បេសក​កម្ម​របស់​អង្គការសហប្រជាជាតិ​នៃ​ប្រទេស​ទាំងអស់​ដែល​សហរដ្ឋអាមេរិក​ មាន​ទំនាក់ទំនង​ការទូត​ជាមួយ​ ហើយ​បើ​យោងតាម​មន្ត្រី​អាមេរិក ​បាន​ឲ្យ​ដឹងថា គុយបា​គឺជា​ប្រទេស​ទី១២៧៕


AP



​ប្រេសិត​ UN ​បំពេញ​ទស្សនកិច្ច​បេសកកម្ម​របស់​ UN ​នៅ​គុយបា​ ជា​លើកដំបូង

Post a Comment

0 Comments

Close Menu