ភ្នំពេញ ៖ បណ្ដាផ្លូវនានាក្នុងរាជធានីភ្នំពេញត្រូវលិចលង់យ៉ាងខ្លាំង ក្រោយពីភ្លៀងធ្លាក់យ៉ាងគំហុកកាលពីល្ងាចថ្ងៃទី១ ខែកក្កដា នេះ ហើយវាក៏មិនខុសពីថ្ងៃម្សិលមិញដែលមានទឹកលិចស្ទើរគ្រប់ទីកន្លែងក្នុងរាជធានីភ្នំពេញនោះ។
គេសង្កេតឃើញថា ក្រៅពីលិចផ្លូវនោះ លំនៅដ្ឋានមួយចំនួនក្នុងរាជធានីក៏ត្រូវលិចលង់ខូចខាតដល់សម្ភារៈ ក៏ដូចឥវ៉ាន់ក្នុងហាងមួយចំនួនផងដែរ។
ការលិចផ្លូវ ក៏ដូចលំនៅដ្ឋានមួយចំនួនក្នុងរាជធានីនេះត្រូវបានលោកឡុង ឌីម៉ង់ អ្នកនាំពាក្យសាលារាជធានីភ្នំពេញអះអាងថា ដោយសារតែ ការដាក់ប្រព័ន្ធលូ និងស្តារប្រឡាយក្នុងរយៈពេលជាង១ឆ្នាំកន្លងមកនេះ មិនទាន់សម្រេចផ្លែផ្កាបាន១០០ភាគរយ ពោលគឺសម្រេចបានតែ៣០ភាគប៉ុណ្ណោះ។ ប៉ុន្តែទោះសម្រេចមិនទាន់បាន១០០ភាគរយក៏ដោយ ក៏ក្រោយពេលមានភ្លៀងខ្លាំងលិចតែរយៈពេលខ្លីប៉ុណ្ណោះ គឺប្រហែល១០នាទី ទឹកនឹងស្រកអស់ ហើយនៅតំបន់ខ្លះនៅតែបន្តលិចដដែលនោះគឺដោយសារប្រពន្ធលូនៅតំបន់នោះមិនទាន់បានជួសជុលនៅឡើយ៕
ទិដ្ឋភាពទីក្រុងភ្នំពេញ ក្រោយពេលភ្លៀងល្ងាចនេះមិនខុសពីថ្ងៃម្សិលមិញ
0 Comments