Ad Code

ណាហ្គាវើល ជួបក្រុមបាតតារាងគីរីវង់សុខសែនជ័យ នៅបាទី វេលាម៉ោង ៣:៣០ នាទីថ្ងៃអាទិត្យនេះ

ក្រុមបាល់ទាត់​ណាហ្គា​វើ​ល ត្រូវ​ជួប​ក្រុម​គីរីវង់​សុខ​សែន​ជ័យ នៅវេលា​ម៉ោង ៣:៣០ នាទី​រសៀល​ថ្ងៃអាទិត្យ ទី ២ ខែ កក្កដា ឆ្នាំ ២០១៥ នេះ​លើ​ទីលាន​បាល់ទាត់​មជ្ឍមណ្ឌល​និង​សាលា​បាល់ទាត់​ជាតិ​បាទី ក្នុង​ខេត្តតាកែវ នៅ​វគ្គ​សន្សំ​ពិន្ទុ​សប្ដាហ៍​ទី ១០ នៃ​ពានរង្វាន់​បាល់ទាត់​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​ក ២០១៥ (Metfone Cambodian League 2015 ឬ MCL 2015)។


សម្រាប់​ក្រុម​ណាហ្គា​វើ​ល ដែល​ដឹកនាំ​ដោយ​លោកគ្រូ​បង្វឹក មាស ចាន់ណា កំពុងតែ​រង​សម្ពាធ​នៅក្នុង​ជុំ​ទី១ នេះ​ក្រោយ​ប្រកួត​បាន ៩ លើក​ឈ្នះ ៤ និង ចាញ់ ៥ លើក​មាន ១២ ពិន្ទុ ឈរ​ចំណាត់ថ្នាក់​លេខ ៧ បណ្ដោះអាសន្ន ក្នុងចំណោម​ក្រុម​ទាំង ១។


បើ​និយាយ​ពី​ការប្រកួត​កន្លងមកនេះ ណាហ្គា ឈ្នះ​ស្វាយរៀង ១ ទល់ ០ កាលពី​ថ្ងៃ​បើកឆាក តែ​ចាញ់​ភ្នំពេញ​ក្រោ​ន ៤ ទល់ ២ ហើយ​ឈ្នះ​អាស៊ី​អឺរ៉ុប​យូ​ណា​ធី​ត ៣ ទល់ ០ ឈ្នះ ក្រុម​ចំណូល​ថ្មី​ស៊ីម៉ាក់ ៣ ទល់ ០ តែ​ចាញ់​វេ​ស្ទើ​ន​ភ្នំពេញ ១ ទល់ ០ ចាញ់​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ ២ ទល់ ០ ចាញ់​បឹងកេត​អង្គរ ១ ទល់ ០ ចាញ់​ខេ​ម​បូ​ឌា​ន​ថៃ​ហ្គ័​រ ២ ទល់ ១ និង​ចុងក្រោយ​ឈ្នះ​ក្រសួងការពារជាតិ ២ ទល់ ។


កីឡាករល្បីៗក្នុង​ឈុត​ជម្រើសជាតិ​កម្ពុជា មានដូចជា ឃឹម បូរី, គួច សុ​កុម្ភៈ, ទៀង ទី​នី, ប្រាក់ ចាន់​រតនា, សុទ្ធតែជា​សមាជិក​រប​ស់​ក្រុម​ណាហ្គា ស្របពេល​កីឡាករ​ជនជាតិ​ហ្គី​ណេ Alpha Oumar Lelouma Barry រក​គ្រាប់​បាល់​ឱ្យ​ណាហ្គា​វើ​ល បាន​ច្រើនជាងគេ​គឺ​បាន ៤ គ្រាប់​ម្នាក់ឯង។


ចំណែក​ក្រុម​គីរីវង់​សុខ​សែន​ជ័យ វិញ​ក្រោម​ការដឹកនាំ​ដោយ​លោកគ្រូ​បង្វឹក ផាន់ ចាន់​ផាត នៅ​មិនទាន់​ស្គាល់​រសជាតិ​ឈ្នះ​នៅឡើយ​នោះទេ ក្នុងចំណោម ៩ ប្រកួត​មកនេះ ដោយ​ប្រកួត​ស្មើគ្នា​ជាមួយ​ស៊ីម៉ាក់ ១ ទល់ ១ តែ​ប្រកួត​ចាញ់​វេ​ស្ទើ​ន ៦ ទល់ ៤ បន្ត​ចាញ់​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ ៤ ទល់ ១ ហើយ​ចាញ់​បឹងកេត​អង្គរ យ៉ាង​ចាស់ដៃ ១២ ទល់ ២ ចាញ់​ខេ​ម​បូ​ឌា​ន​ថៃ​ហ្គ័​រ ៦ ទល់ ២ ចាញ់​ក្រសួងការពារជាតិ ៥ ទល់ ១ ចាញ់​ភ្នំពេញ​ក្រោ​ន ៥ ទល់ ២ ចាញ់​បៀ​ល​ប្រាយ​យូ​ណា​ធី​ត ១ ទល់ ០ និង ចាញ់​ស្វាយរៀង ២ ទល់ ។


ក្រុម​ដែលមាន​មូលដ្ឋាន​នៅ​ទឹកដី​ខេត្តតាកែវ មួយ​នេះ​កំពុងតែ​ធ្លាក់​ទម្រង់​ប្រកួត​យ៉ាងខ្លាំង​បើ​ធៀប​នឹង​រដូវ​កាល​មុន។ កីឡាករសំខាន់ៗរបស់​ក្រុម​ដូចជា ឯក សុភាព, ឯម ផាន់​ណា, ម៉េង សំបូរ, សុច មករា, Suma Mustapha សុទ្ធតែ​ធ្លា​ប់រក​គ្រាប់​បាល់​ជាប្រចាំ​នាពេល​កន្លងមក។


ចំពោះ​ប្រវត្តិ​ជួបគ្នា​រវាង​ណាហ្គា​វើ​ល និង គីរីវង់​សុខ​សែន​ជ័យ រយៈពេល ៣ រដូវ​កាល​ចុង​ក្រោម​មកនេះ​គឺ ណាហ្គា​វើ​ល​ធ្លាប់​ឈ្នះ ៣ លើក និង ស្មើគ្នា ចំនួន ៣ លើក។ រដូវ​កាល ២០១២ ក្រុម​ទាំង ប្រកួត​ស្មើគ្នា ០ ទល់ ០ ទាំង២ ជើង តែ​ចូលដល់​រដូវ​កាល ២០១៣ ណាហ្គា យកឈ្នះ​គីរីវង់​សុខ​សែន​ជ័យ ១ ទល់ ០ ទាំង ២ ជើង និង​រដូវ​កាល ២០១៤ ចុងក្រោយ​ជើង​ទី១ ស្មើគ្នា ១ ទល់ ១ តែ​ជើង​ទី២ ណាហ្គា​វើ​ល យកឈ្នះ ៣ ទល់ ១ វិញ។


naga-vs-kirivong-match-history


ក្រៅពី​គូរ​វាង​ណាហ្គា​វើ​ល និង គីរីវង់​សុខ​សែន​ជ័យ ក៏មាន​គូប្រកួត​មួយគូ​ទៀត​ដែរ​ត្រូវ​ប្រកួត​បញ្ចប់​សប្ដាហ៍​ទី ១០ ក្នុង​ពាន MCL 2015 នេះ​គឺ ក្រុម​អា​ស៊ូ​អឺរ៉ុប​យូ​ណា​ធី​ត ត្រូវ​ជួប​ក្រុម​ក្រសួងការពារជាតិ នៅវេលា​ម៉ោង ៣:៣០ នាទី​នៅ​ទីលាន​មជ្ឍមណ្ឌល​និង​សាលា​បាល់ទាត់​ជាតិ​បាទី ដូចគ្នា៕



ណាហ្គាវើល ជួបក្រុមបាតតារាងគីរីវង់សុខសែនជ័យ នៅបាទី វេលាម៉ោង ៣:៣០ នាទីថ្ងៃអាទិត្យនេះ

Post a Comment

0 Comments

Close Menu